សាសន៍កែន Kenites គឺជាពូជអំបូរមួយ ដែលតាំងទីលំនៅក្នុងវាលរហោស្ថានដែលស្ថិតនៅរវាងភីលីស្ទីនខាងត្បូងនិងជួរភ្នំស៊ីណាយ។ យេត្រូមកពីពូជអំបូរនេះ (ចៅហ្វាយ ១:១៦)។ គេហៅគាត់ថា «សាសន៍ម៉ាឌាន» (ជនគណនា ១០:២៩) ដូច្នេះហើយបានជាមនុស្សជាច្រើនសន្និដ្ឋានថា សាសន៍ម៉ាឌាននិងសាសន៍កែនគឺជាពូជអំបូរតែមួយ។ ពួកគេបានបង្ហាញសេចក្តីមេត្តាករុណាដល់អ៊ីស្រាអែលនៅពេលអ៊ីស្រាអែលធ្វើដំណើរឆ្លងកាត់វាលរហោស្ថាន។ ពួកគេបានរួមដំណើរក្នុងក្បួនអ៊ីស្រាអែលរហូតដល់ក្រុងយេរីខូរ (ចៅហ្វាយ ១:១៦) បន្ទាប់មកពួកគេវិលត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញដែលស្ថិតក្នុងចំណោមសាសន៍អាម៉ាលេកហើយស្ថិតក្នុងនៅទីរហោស្ថានខាងត្បូងយូដា។ ពួកគេបានរក្សាទំនាក់ទំនងមិត្តភាពជាមួយជនជាតិអ៊ីស្រាអែលនៅពេលតាំងទីលំនៅក្នុងស្រុកកាណាន (ពួកចៅហ្វាយ៤:១១, ១៧–២១; ១សាំយូអែល ២៧:១០; ៣០:២៩)។ ពួករេកាបមកពីពូជអំបូរនេះ (១របាក្សត្រ ២:៥៥) ហើយនៅសម័យហោរាយេរេមា (៣៥:៧-១០) មនុស្សសំគាល់ពួកគេតាមរយៈរបៀបរស់នៅដោយចិញ្ចឹមសត្វរបស់ពួកគេ។ ស្តេចសូលបានបញ្ជូនពួកគេចេញទៅ ដើម្បីកុំអោយត្រូវវិនាសជាមួយសាសន៍អាម៉ាលេក ពីព្រោះពួកគេមានសេចក្តីមេត្តាករុណាដល់អ៊ីស្រាអែលនៅពេលពួកគេបានចេញពីស្រុកអេស៊ីព្ទ (១សាំយូអែល ១៥:៦)។
សាសន៍កែន Kenites
Leave a Reply