សាសន៍​ម៉ាឌាន Midianites

សាសន៍​ម៉ាឌាន Midianites គឺជា​​ពូជអំបូរ​អារ៉ាប់​ ដែល​ជា​ពូជពង្ស​របស់​ម៉ាឌាន។ ​ពួកគេ​ភាគ​ច្រើន​​​បាន​រស់​នៅ​វាល​រហោស្ថាន​​​​​ខាង​ជើង​​ឧប​ទ្វីប​អារ៉ាប់​។ ឧបទ្វីប​ស៊ីណាយ​គឺជា​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ​របស់​ពួកគេ។ ​ពួកគេ​គឺជា​ពូជអំបូរ​​មាន​អំណាច​គ្រប់គ្រង​នៅ​ស្រុក​អារ៉ាប់​។​ ពួកគេ​គឺជា​​​ចរកជន​ ដូចជា​​សាសន៍​អារ៉ាប់​ផ្សេងៗទៀត​ផង​ដែរ​។ ​បង​ប្រុស​​​របស់​យ៉ូសែប​​បាន​លក់​យ៉ូសែប​ទៅ​ឈ្មួញ​ជាតិ​ម៉ាឌាន​ (លោកុប្បត្ដិ​ ៣៧:២៨, ៣៦)។ ​នៅ​ស្រុក​ម៉ាឌាន​ម៉ូសេ​​បាន​ក្លាយ​ជា​​បាវ​បម្រើ​ហើយ​ក្រោយ​មក​ទៀត​ក្លាយ​ជា​កូន​ប្រសា​ប្រុស​របស់​យេត្រូ​ដែល​សង្ឃ (និក្ខមនំ ២:១៥-២១)។ ​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​សាសន៍​ម៉ាឌាន​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជនជាតិ​អ៊ីស្រាអែល លើក​លែង​តែ​ពួកគេ​បាន​​ឆ្លង​កាត់​​វាល​ស្មៅ​​​​នៅ​ខាង​លិច​​​​​ស្រុក​អាបារ៉ា​របស់​ពួកគេ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចូល​​នៅ​​ក្នុង​​​​​ស្រុក​ម៉ាឌាន នោះ​សាសន៍​ម៉ាឌាន​បាន​រួម​គំនិត​ជាមួយ​ស្តេច​​ម៉ូអាប់ បាឡាក ​ប្រឆាំង​នឹង​​ពួកគេ (ជនគណនា ២២:៤-៧)។ ​បាឡាម​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​បណ្តាសា​​អ៊ីស្រាអែល​មិន​បាន​​ដាក់​បណ្តាសា​​​ទេ ប៉ុន្តែ​គាត់​បាន​​នាំ​​អោយ​សាសន៍​ម៉ាឌាន​​ទាក់ទង​ជាមួយ​​ជនជាតិ​អ៊ីស្រាអែល​ដែល​នាំ​អោយ​មាន​​ការ​ស៊ីផឹក​ ដែល​មាន​ទាំង​​ការ​ថ្វាយ​បង្គំ​ព្រះ​បាល-ពេអរ ហើយ​អ៊ីស្រាអែល​​បាន​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​។​ មាន​គ្រោះ​ចង្រៃ​មួយ​បាន​កើត​ឡើង​​នៅ​ក្នុង​ចំណោម​ពួក​គេ​ហើ​យ​​មនុស្ស​ជាង​២៤០០០​នាក់​​បាន​​ស្លាប់​ (ជនគណនា ២៥:៩)។ ​មាន​ការ​សងសឹក​​ចំពោះ​សាសន៍​ម៉ាឌាន។ ក្រោម​ការ​ដឹកនាំ​របស់​​ភីនេហាស អ្នក​ចម្បាំង​​មួយ​ពាន់​នាក់​មក​ពី​ពូជអំបូរ​នីមួយៗ​​បាន​ធ្វើ​សង្គ្រាម​​ប្រឆាំង​នឹង​ពួកគេ​។ ​សាសន៍​ម៉ាឌាន​​ត្រូវ​ខ្ចាត់ខ្ចាយ​ទាំង​ស្រុង​ ហើយ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​ពួកគេ​ត្រូវ​ភ្លើង​ឆេះ​អស់  ស្តេច​ចំនួន​ប្រាំ​អង្គ​របស់​ពួកគេ​ត្រូវ​បាន​សំឡាប់​ហើយ​​​ជាតិ​សាសន៍​ម៉ាឌាន​ទាំង​មូល​ត្រូវ​វិនាស​ (យ៉ូស្វេ ១៣:២១, ២២)។ ស្រុក​ម៉ាឌាន​ទាំង​មូល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​​ពេល​នេះ​​ជនជាតិ​អ៊ីស្រាអែល​ច្បាំង​ដណ្តើម​បាន ​ត្រូវ​បែង​ចែក​ជា​ពីរ​ចំណែក​សម្រាប់​ពូជអំបូរ​រូបេន​និង​​​កាឌ់​​​និង​​​ពូជអំបូរ​ម៉ាន៉ាសេ​ពាក់កណ្តាល​។​

​រយៈ​ពេល​ពីរ​រយ​ហាសិប​ឆ្នាំ​ក្រោយ​មក​ទៀត​ ​សាសន៍​ម៉ាឌាន​នេះ​បាន​​សាង​សង់​អំណាច​ពី​មុន​របស់​ពួកគេ​​ឡើង​វិញ​ ហើយ​ដោយ​សហការ​ជាមួយ​សាសន៍​អាម៉ាលេក ពួកគេ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​ដែល​​​ពួកគេ​បាន​គ្រប់គ្រង​និង​កៀបសង្កត់​​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​។ ​គេឌាន​​បាន​ប្រយុទ្ធ​ជា​មួយ​ពួកគេ​ ហើយ​បាន​បំផ្លាញ​ពួកគេ (ចៅហ្វាយ ៦:១-៧:២៥)។ ​ក្រោយ​មក​ទៀត ​មាន​ការ​និយាយ​ពី​ជ័យ​ជំនះ​ដ៏​ធំ​នេះ​​​ជា​ច្រើន​ដង (ទំនុកដំកើង​ ៨៣:១០, ១២; អេសាយ​៩:៤; ១០:៦)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top