សាសន៍​ម៉ូអាប់ ​Moabites

សាសន៍​ម៉ូអាប់ Moabites គឺ​ជា​​ពូជអំបូរ​របស់​ម៉ូអាប់​ ដែល​ជា​កូនប្រុស​របស់​ឡុត (លោកុប្បត្ដិ​ ១៩:៣៧)។ ​ពួកគេ​​កាន់កាប់​លើ​តំបន់​ភាគ​ខាង​កើត​ទន្លេ​យ័រដាន់​បន្តិច​ម្តង​ៗចាប់​ពី​សូអារ​​នៅ​​ព្រំដែន​ខាង​ត្បូង​ឆៀង​ខាង​កើត​​​នៃ​សមុទ្រ​ស្លាប់​។​ នៅ​មុន​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​បន្តិច​ ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី​បាន​ដឹកនាំ​​​​​​សាសន៍​អាម៉ូរី​​​ឆ្លង​ទន្លេ​យ័រដាន់ ​ហើយ​បាន​បណ្តេញ​សាសន៍​ម៉ូអាប់​ចេញ​ (ជន​គណនា​ ២១:២៦-៣០) ពី​តំបន់​​នៅ​រវាង​​ស្ទឹង​អើណូន​និង​ស្ទឹង​យ៉ាបុក ហើយ​បាន​កាន់កាប់​តំបន់​នេះ​ដោយ​​យក​ហែសបូន​ធ្វើ​ជា​រាជធានី​របស់​ពួកគេ​។ បន្ទាប់​មក​គេ​បាន​កំណត់​ព្រំដែន​ទឹកដី​របស់​សាសន៍​ម៉ូអាប់​​​នៅ​ខាង​ត្បូង​ស្ទឹង​អើណូន​។

​នៅ​ពេល​ធ្វើ​ដំណើរ​​ជា​ក្បួន​ជនជាតិ​អ៊ីស្រាអែល​មិន​បាន​ឆ្លង​កាត់​តាម​ស្រុក​ម៉ូអាប់​ទេ​ប៉ុន្តែ​ឆ្លង​កាត់​តាម​ «ទី​រហោស្ថាន» ទៅ​ភាគ​ខាង​កើត​វិញ​ (ចោទិយកថា​២:៨; ពួកចៅហ្វាយ​ ១១:១៨)។​ ​ស្តេច​សាសន៍​ម៉ូអាប់​​​ឈ្មោះ​​បាឡាក់​បាន​ស្វែង​រក​ជំនួយ​ពី​សាសន៍​ម៉ាឌាន (ជនគណនា ២២:២-៤)។

​បន្ទាប់​ពី​​​​អ៊ីស្រាអែល​​​ច្បាំង​ដណ្តើម​ទឹក​ដី​​សន្យា សាសន៍​ម៉ូអាប់​នៅ​តែ​ជា​សត្រូវ​​របស់​ជនជាតិ​អ៊ីស្រាអែល​ដដែល ​ហើយ​​ពួកគេ​​បាន​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​អ៊ីស្រាអែល​ជា​ញឹកញាប់ (ពួកចៅហ្វាយ​ ៣:១២–៣០; ១សាំយូអែល​១៤)។ ប៉ុន្តែ រឿង​នាង​រស់​​បង្ហាញ​ថា ​រវាង​សាសន៍​ម៉ូអាប់​និង​បេថ្លេហិម​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​។ ​ដោយ​សារ​​​​ជា​ពូជពង្ស​​របស់​នាង​រស់ នោះ​ស្តេច​ដាវីឌ​អាច​មាន​ឈាម​ជា​សាសន៍​ម៉ូអាប់​ផង​ដែរ​ ប៉ុន្តែ​​​​​​​មាន​សង្គ្រាម​​​កើត​ឡើង​រវាង​ស្តេច​ដាវីឌ​និង​សាសន៍​ម៉ូអាប់ (២សាំយូអែល ​៨:២; ២៣:២០; ១របាក្សត្រ ​១៨:២) ដែល​ទ្រង់​បាន​បំផ្លាញ​ពួកគេ​យ៉ាង​ដំណំ​ (២សាំយូអែល​ ៨:២, ១១-១២; ១របាក្សត្រ​ ១១:២២; ១៨:១១)។

​ក្នុង​កំឡុង​ពេល​មួយ​រយ​ហាសិប​ឆ្នាំ ​បន្ទាប់​ពី​​ដាវីឌ​​ឈ្នះ​លើ​​សាសន៍​ម៉ូអាប់ ​ហើយ​បន្ទាប់​ពី​ការ​សុគត​របស់​ស្តេច​អ័ហាប់ ​នោះ​ពួកគេ​ពិត​ជា​ទទួល​បាន​សេចក្តី​ចម្រុងចម្រើន​​ពី​មុន​​របស់​ពួកគេ​មក​វិញ​មែន​​។ ​នៅ​ពេល​នេះ ហោរា​អេសាយ (១៥:១) ​បាន​ទាយ​​អំពី​ការ​វិនិច្ឆ័យ​ដែល​នឹង​ត្រូវ​ធ្លាក់​មក​​លើ​ស្រុក​ម៉ូអាប់ (ប្រៀប​ធៀប​៖ ២ពង្សាវតារក្សត្រ​ ១៧:៣; ១៨:៩; ១របាក្សត្រ ​៥:២៥-២៦)។ ​យើង​កម្រ​​​ឃើញ​មាន​ការ​លើក​ឡើង​ពី​ស្រុក​ម៉ូអាប់​ ​ក្នុង​​​សម័យ​ហោរា​អេសាយ​​រហូត​ដល់​​​ការ​ចាប់​ផ្តើម​​​ទាសភាព​នៅ​បាប៊ីឡូន ​(យេរេមា ​២៥:២១; ២៧:៣; ៤០:១១; សេផានា ​២:៨–១០)។

​បន្ទាប់​ពី​ពួក​យូដា​បាន​វិល​ត្រឡប់​ពី​ការ​និរទេស​​វិញ ​មាន​សាសន៍​ម៉ូអាប់​ម្នាក់​ឈ្មោះ សានបាឡាត បាន​ដឹកនាំ​ប៉ុនប៉ង​​រារាំង​​ការ​សាងសង់​ក្រុង​យេរូសាឡិម​ឡើង​វិញ (ជនគណនា ​២:១៩; ៤:១; ៦:១)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top