សាសន៍ពេរិស៊ីត Perizzites គឺជាពួកអ្នកភូមិរស់នៅស្រុកចំហ ហើយជាសាសន៍កាណាន ដែលបានរស់នៅតំបន់មានជីជាតិនៅភាគខាងត្បូង និងខាងត្បូងឆៀងខាងលិចភ្នំកើមែល។ នៅពេលមួយ ពួកគេគឺជាអ្នកចិញ្ចឹមសត្វ អ្នកធ្វើស្រែចំការ និងកសិករ។ ពូជពង្សរបស់អ័ប្រាហាំត្រូវបណ្តេញពួកគេចេញពីទឹកដី (លោកុប្បត្ដិ ១៥:២០; និក្ខមនំ ៣:៨, ១៧; ២៣:២៣; ៣៣:២; ៣៤:១១)។ ក្រោយមកទៀត ពួកគេត្រូវបានកត់ត្រានៅក្នុងបញ្ជីនៃចំណោមពូជអំបូរដែលត្រូវគេច្បាំងដណ្តើមយកទឹកដី (យ៉ូស្វេ ២៤:១១)។ ពួកគេនៅតែរស់នៅលើទឹកដីនៅឡើយ ប៉ុន្តែស្តេចសាឡូម៉ូនបានកេណ្ឌពួកគេធ្វើជាកំណែន (១ពង្សាតារក្សត្រ ៩:២០-២១)។
សាសន៍ពេរិស៊ីត Perizzites
Leave a Reply