សាសន៍​រូបេន Reubenites

សាសន៍​រូបេន Reubenites គឺជា​ពូជពង្ស​របស់​រូបេន ត្រូវ​​ជា​កូនប្រុស​​ច្បង​របស់​យ៉ាកុប​និង​លេអា (លោកុប្បត្ដិ ២៩:៣២) (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ​សាសន៍​រូបេន​​មាន​ចំនួន​មនុស្ស​ប្រុស​ពេញវ័យ​៤៦,៥០០​នាក់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ​ (ជនគណនា ១:២០, ២១) ហើយ​នៅ​ចុង​បញ្ចប់​​ការ​វង្វេង​នៅ​វាល​រហោស្ថាន ពួកគេ​មាន​មនុស្ស​ចំនួន​តែ​៤៣,៧៣០​នាក់​ប៉ុណ្ណោះ (២៦:)។ ពូជអំបូរ​នេះ​បាន​រួប​រួម​ជាមួយ​ពូជអំបូរ​កាឌ​ក្នុង​ការ​សុំ​ការ​អនុញ្ញាត​​រស់​នៅ​ក្នុង «ស្រុក​គីលេឌ​​» ​ដែល​ «​​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​យ័រដាន់​» (៣២:)។ ​ចំណែក​ទឹកដី​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ពូជអំបូរ​រូបេន​គឺជា​ទឹកដី​​តូច​បំផុត​ក្នុង​ចំណោម​ទឹកដី ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ពូជអំបូរ​ទាំង​អស់​នៅ​ភាគ​ខាង​កើត​ទន្លេ​យ័រ​ដាន់​។ ​មិន​មានការ​និយាយ​ពី​ពូជអំបូរ​នេះ​ច្រើន​ទេ លើកលែង​តែ​ការ​ចម្រើន​ឡើង​នៃ​សត្វ​របស់​ពួកគេ​នៅ​​ស្រុក​​​​គីលេឌ (១របាក្សត្រ ៥:, ១០, ២០, ២១)។ ​សាសន៍​រូបេន​មិន​បាន​ជួយ​ច្រើន​នៅ​ក្នុង​តស៊ូ​របស់​ជាតិសាសន៍​អ៊ីស្រាអែល​ទេ​។ ​ការ​ត្អូញត្អែរ​​ចំពោះ​ពួកគេ​នៅ​បទចម្រៀង​របស់​ដេបូរ៉ា​គឺជា​ការ​សង្ខេប​នៃ​ប្រវត្តិសាស្ត្រ​ទាំង​ស្រុង​​របស់​ពួកគេ (ចៅហ្វាយ ៥:១៥, ១៦)។ ​

ពូជអំបូរ​ទាំង​បី​នៅ​ខាង​កើត​ទន្លេ​យ័រ​ដាន់​​បាន​បាត់​បង់​សេចក្តី​ជំនឿ​លើ​ព្រះ​​អម្ចាស់​ ហើយ​​ពេលវេលា​វិនិច្ឆ័យ​​ក៏​បាន​មក​ដល់​។ ព្រះ​ «​បាន​បណ្តាល​ព្រះទ័យ​នៃ​ពូល​ជា​ស្តេច​ស្រុក​អាសស៊ើរ និង​ទីកឡាត-ពីលេស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ» ឲ្យ​​​ចាប់​គេ​​ទៅ​ជា​ឈ្លើយ ​ហើយ​​រូបេន​ជា​ពូជអំបូរ​ទី​មួយ​ ដែល​ត្រូវ​ធ្លាប់​​ចូល​ទៅ​ក្នុង​ទាសភាព (១របាក្សត្រ ៥:២៥, ២៦)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top