ភីលីព​ ១:២៧-២:១១ Philippians 1:27-2:11

Phil 1.27-2.11

ភីលីព​ ១:២៧-២:១១

ការប្រព្រឹត្ត​បែប​សម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​​​

 

ការ​រំលឹក​

នៅ​ក្នុង​អត្ថបទ​មុន​នេះ​លោក​ប៉ុល​បាន​ពិពណ៌នា​អំពី​ស្ថានភាព​របស់​​គាត់​ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​ពន្ធនាគារ។  គាត់​បាន​សរសេរ​ថា ‹‹ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​​វិញ›› ប៉ុន្តែ​គាត់​ចង់​រស់​នៅ​ដើម្បី​នឹង​បំរើ​ដល់​ពួកជំនុំ​នៅ​ភីលីព​។  ឥឡូវ​នេះជាប់ពីខ២៧ទៅ លោក​ប៉ុល​នឹង​សរសេរ​អំពី​ស្ថានភាព​នៃ​ពួកជំនុំ​នៅ​ទី​ក្រុង​ភីលីព​។

សូម​អាន​ភីលីព​ ១:២៧-២:១១ ​ទាំង​មូល​។

សូម​អាន​ ខ២៧ ម្ដង​ទៀត​។

តើ លោក​ប៉ុល​លើក​ទឹក​ចិត្ត​ឲ្យ​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​ធ្វើ​អ្វីខ្លះ?

 

 

ការ​ជជែក​គ្នា​

ជួន​កាល​យើង​ឮ​គេ​បង្រៀន​ថា ចូរ​ប្រព្រឹត្ត​ឲ្យ​សម​ទៅ​នឹង​ភាព​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ឬ​ ភាព​ជា​សមាជិក​របស់​គ្រួសារ។​​  ដើម្បី​អោយ​មាន​ជីវិត​​ស្រប​ទៅ​នឹង​ដំណឹង​ល្អ តើ​អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច​ម្តេច​ខ្លះ?

 

នៅ​ក្នុង​ ១:២៧-២:១១ លោក​ប៉ុល​​ពន្យល់​អំពី​ជីវិត​ដែល​ប្រព្រឹត្ត​បែប​សម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។

ការ​ពន្យល់

សូម​អាន ៤:១។  នៅ​ក្នុង​១:២៧ ​លោក​ប៉ុល​បាន​ដាស់​តឿន​ពួកគេ​ឲ្យ​ឈរ​ដោយ​​មាំ​មួន​ ហើយ​នៅ​ក្នុង​ ៤:១ គាត់​សរសេរ​ថា ‹‹ចូរ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​ព្រះអម្ចាស់​ចុះ›› ដូច្នេះ​យើង​ឃើញ​ថា​នេះ​គឺ​ជា​ផ្ទៃរឿង​ដ៏​សំខាន់​នៅ​ក្នុង​សំបុត្រ​ភីលីព​ ហើយ​អ្វីៗ​ដែល​យើង​បាន​អាន​នៅ​ក្នុង​ព្រះគម្ពីរ​ភីលីព​នេះ ក៏​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា​ឲ្យ​ឈរ​មាំ​មួន​ក្នុង​ព្រះអម្ចាស់​ដូច្នោះ​ដែរ​។

 

សូម​អាន​ ខ២៨។  តើ​ពួកជំនុំ​នៅ​ទីក្រុង​ភីលីព​​មាន​ស្ថានភាព​រស់​នៅ​យ៉ាង​ដូច​ម្តេច?

 

សូម​អាន​ ខ២៩-៣០។  តើ​ព្រះអង្គ​ប្រណី​សន្ដោស​ដល់​យើង​​​អ្វីខ្លះ?

 

សូម​អាន​ ២:១

នៅ​ក្នុង​អត្ថបទ​នេះ​លោក​ប៉ុល​សរសេរ​ថា ‹‹បើ​សិន​ជា​មាន                                   ឬ​សេចក្ដី​                        ​ ​   ​           ឬ​សេចក្ដី​                                  ឬ​សេចក្ដី                            ​និង​សេចក្ដី​                          ​   ››​

ការ​ជជែក​គ្នា​

តើ​លោក​អ្នក​បង​ប្អូន​មាន​សេចក្ដី​ទាំង​នេះ​ដែរ​ឬ​ទេ?  សូម​ជជែក​គ្នា។

សូម​អាន​ ២:២-៤។

តើ​អត្ថបទ​នេះ​អប់រំ​ឱ្យធ្វើ​អ្វីខ្លះ?

 

 

ការ​ជជែក​គ្នា​

តើ​អ្នក​​គិត​ថា​ការ​អនុវត្ត​តាម​ដំបូន្មាន​នេះ​ពិបាក​​​ឬទេ?  ព្រោះ​អ្វី?​

សូម​ចង​ចាំ​ថា លោក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួកជំនុំ ​ហើយ​យើង​ក៏​ត្រូវ​អនុវត្តន៍​នៅក្នុង​​ពួកជំនុំ​ផង​ដែរ។  ​តើ​សមាជិក​នៃ​ពួកជំនុំ​របស់​អ្នក​បាន​អនុវត្តន៍​តាម​ដំបូន្មាន​ខាង​លើ​នេះ​នៅ​ក្នុង​ការ​ទាក់​ទង​គ្នា​ដែរ​ឬ​ទេ?

តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្របតាម​​ដំបូន្មាន​នៅ​ក្នុង​ខ២-៤?

 

សូម​អាន​ ២:៥។

តើ​យើង​ត្រូវ​មានគំនិត​គិត​ដូច​ជា​នរណា?

 

២:៦-១១ នឹង​បង្រៀន​អំពី​គំនិត​គិត(​អាកប្បកិរិយា​)របស់​ព្រះគ្រីស្ទ​។

សូម​អាន​ ២:៦-៨។

តើ​អត្ថបទ​នេះ​បាន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ​ និង អាកប្បកិរិយា​របស់​ព្រះ​អង្គ​?

 

 

ការ​អនុវត្តន៍​

នៅ​ក្នុង​ខ៥​លោក​ប៉ុល​បាន​ដាស់​តឿន​​​ពួកជំនុំ​ទីក្រុង​ភីលីព​ឲ្យ​មាន​អាកប្បកិរិយា​ដូច​ជា​ព្រះ​យេស៊ូវ​។  តាម​ខ៦-៩ តើ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​ ដើម្បី​អោយ​មាន​គំនិត​គិត​ដូចជា​ព្រះគ្រីស្ទ​នោះ?

 

 

 

សូម​អាន​ ២:៩-១១។

តើ​លទ្ធផល​ដែល​កើត​ចេញ​អំពី​ការ​ស្ដាប់​បង្គាប់​ដ៏​សុភាព​គឺ​ជា​អ្វី?

 

 

ការ​ពន្យល់

មនុស្ស​ភាគច្រើន​ឥត​បាន​ដឹង​អំពី​អ្វី​ដែល​នឹង​ត្រូវ​កើត​ឡើង​នៅ​ពេល​អនាគត​នោះ​ទេ​ ប៉ុន្តែ​គ្រីស្ទបរិស័ទ​ដឹង​យ៉ាង​ច្បាស់​ថា មនុស្ស​ទាំង​អស់​នឹង​លុត​ជង្គង់​ ហើយ​ថ្លែង​ឡើង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់​។  នេះ​ជា​គោល​បំណង​សំរាប់​សកល​លោក​ទាំង​មូល​។

 

រំលឹក​ឡើង​វិញ តើ​លោក​អ្នក​បងប្អូន​បាន​រៀន​អ្វី​ខ្លះ​ចេញពី​ ភីលីព​ ១:២៧-២:១១?

 

 

 

ការ​អនុវត្តន៍​ អ្វី​ដែល​យើង​បាន​រៀន​តាមរយៈ​បទ​គម្ពីរ​នេះ តើ​យើង​ត្រូវ​យក​វា​មក​អនុវត្តន៍​​ចំពោះ​ខ្លួន​យើង​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top