Carson, D.A., R. T. France, J. A. Motyer & G. J. Wenham, Ed.(1994), New Bible commentary: 21st century edition, (4th ed.) Leicester, England; Downers Grove, IL: Inter-Varsity Press.
Kidner, D. (1975). Vol. 16: Psalms 73–150: An Introduction and Commentary. Tyndale Old Testament Commentaries. Nottingham, England: Inter-Varsity Press.
Wilcock, Michael. (2001), The Message of Psalms 73-150. The Bible Speaks Today Commentaries. Leicester, England: Inter-Varsity Press.
សេចក្តីណែនាំសំរាប់ទំនុកដំកើង ១២០-១៣៤ Intro to Ps. 120-134
Intro to Psalms 120-134
សេចក្តីណែនាំសំរាប់ទំនុកដំកើង ១២០–១៣៤
អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ
ទំនុកដំកើង ១២០-១៣៤ គឺជាទំនុកដំកើងមួយក្រុមដែលទំនុកដំកើងនីមួយៗមានចំណងជើងថា הַמַּעֲלוֹת שִׁיר ជាភាសាហេព្រើរដែលបកប្រែ ‘Songs of Ascent’ (អង់គ្លេស)។ គ្មានការពន្យល់ថាចំណងជើងនេះមានន័យអ្វីនោះទេ។ ព្រះគម្ពីរខ្មែរបរិសុទ្ធបកប្រែថា ទំនុកច្រៀងតាមថ្នាក់ ហើយគ.ខ.ប បកប្រែថា បទចំរៀងសំរាប់ទ្បើងទៅព្រះវិហារ។ ពាក្យភាសាហេព្រើរដែលបកប្រែថា ទ្បើង ត្រូវបានគេប្រើនៅក្នុងភាសាហេព្រើរដើម្បីសំដៅទៅលើ «កាំជណ្តើរ» ‘steps/stairs’ (និក្ខមនំ ២០:២៦, ១ពង្សាវតាក្សត្រ ១០:១៩-២០… ប្រៀបធៀប ២ពង្សាវតាក្សត្រ ២០:៩-១០…, អេម៉ុស ៩:៦)។
មនុស្សភាគច្រើនកាត់ស្រាយចំណងជើងជាភាសាហេព្រើរនេះថាជាការសំដៅទៅលើបទចំរៀងនានាដែលគេច្រៀងតាមផ្លូវដង្ហែទ្បើងទៅព្រះវិហារនៅក្នុងពិធីបុណ្យ។ ផ្ទៃរឿងអំពីស៊ីយ៉ូន យេរូសាឡឹម ដំណាក់របស់ព្រះអម្ចាស់ដែលយើងឃើញជារឿយៗនៅក្នុងទំនុកដំកើងទាំងនេះ គាំទ្រនូវការកាត់ស្រាយនេះ។ ដូច្នេះ យើងនឹងចាត់ទុកក្រុមទំនុកដំកើង ១២០-១៣៤ ជា ក្រុមបទចំរៀងសំរាប់ទ្បើងទៅព្រះវិហារ។
ទំនុកដំកើង ១២០-១៣៤ ប្រហែលជាដំបូង ឡើយត្រូវបានគេប្រមូលផ្តុំជាមួយគ្នាជាការប្រមូលផ្តុំនៃបទចំរៀងសំរាប់មនុស្សដែលកំពុងធ្វើដំណើរតាមផ្លូវទៅកាន់ស៊ីយ៉ូនសំរាប់បុណ្យប្រចាំឆ្នាំរបស់អ្នកធ្វើធម្មយាត្រា (និក្ខមនំ ២៣:១៧ ប្រៀបធៀប ១សាំយ៉ូអែល ១:៣, លូកា ២:៤១)។ ទំនុកដំកើងនីមួយៗនៅក្នុងក្រុមនេះប្រហែលមិនត្រូវបានសរសេរជាដំបូងក្នុងគោលបំណងនៃការទ្បើងទៅយេរូសាឡឹមនោះទេ ប៉ុន្តែទំនុកដំកើងនីមួយៗគឺសមស្របសំរាប់ពួកអ្នកដែលទ្បើងទៅយេរូសាឡឹមដើម្បីធ្វើពិធីបុណ្យ។ ក្រុមបទចំរៀងសំរាប់ទ្បើងទៅព្រះវិហារ (១២០-១៣៤) បែងចែកជាប្រាំក្រុមដែលក្រុមនីមួយៗមានបីទំនុកដំកើង (អ្នកខ្លះបន្ថែមទំនុកដំកើង ១៣៥ និង១៣៦)។ ទំនុកដំកើងបួនដំបូងរបស់ក្រុមនេះ (ទំនុកដំកើង ១២០-១៣១) មានលក្ខណៈស្រដៀងគ្នា: ទំនុកដំកើងដំបូងនៅក្នុងក្រុមនីមួយៗបញ្ជាក់អំពីស្ថានភាពទុក្ខព្រួយមួយ ទំនុកដំកើងទីពីរសង្កត់ធ្ងន់ទៅលើអំណាចរបស់ព្រះអម្ចាស់ក្នុងការរក្សា សង្គ្រោះ ស្អាងទ្បើង ប្រទានសេចក្តីសង្ឃឹម ហើយទំនុកដំកើងទីបីបញ្ជាក់អំពីផ្ទៃរឿងនៃសន្តិភាព។ នៅក្នុងទំនុកដំកើង ១២២, ១២៥, ១២៨ សន្តិភាពនេះមានក្នុងស៊ីយ៉ូន ហើយក្នុងទំនុកដំកើង ១៣១ សន្តិភាពនេះមាននៅក្នុងព្រះអម្ចាស់។
ការធ្វើដំណើរឆ្ពោះទៅកាន់ស៊ីយ៉ូនគាំទ្រការកាត់ស្រាយដែលថាទំនុកដំកើងទាំងនេះគឺជា «ការសរសើរតម្កើងរបស់អ្នកធ្វើដំណើរទៅថ្វាយបង្គំព្រះ»។ ក្រុមទំនុកដំកើងទាំងមូលធ្វើឲ្យអ្នកធ្វើដំណើរគិតអំពីគោលដៅ។ ទំនុកដំកើង ១៣២-១៣៤ សុទ្ធតែជាទំនុកដំកើងអំពីការមកដល់ទាំងអស់ ១៣២ អំពីហិបនៅក្នុងស៊ីយ៉ូន ១៣៣ អំពីសេចក្តីប្រកបនៅក្នុងស៊ីយ៉ូន ១៣៤ អំពីព្រះពរនៅក្នុងស៊ីយ៉ូន។ ដូច្នេះ មានទិសដៅច្បាស់លាស់នៅក្នុងរចនាសម្ព័ន្ធរបស់ក្រុមទំនុកដំកើងនេះ។ ពួកវាចាប់ផ្តើមនៅក្នុងទឹកដីឆ្ងាយនៅក្នុងទំនុកដំកើង ១២០ (ខ. ៥) ហើយធ្វើដំណើរឆ្ពោះទៅកាន់ស៊ីយ៉ូន។ អ្នកធ្វើដំណើរទៅថ្វាយបង្គំព្រះដែលចាប់ផ្តើមដ៏សែនឆ្ងាយនៅក្នុងពិភពលោកដែលអាក្រក់ (១២០) នៅក្នុង «សេចក្តីងងឹត» របស់ពិភពលោកនេះបញ្ចប់នៅក្នុងយប់ដ៏ខុសប្លែកមួយ (១៣៤:១) ហើយមានសុវត្ថិភាពនៅក្នុងដំណាក់នៃព្រះអម្ចាស់និងក្រោមព្រះពររបស់ទ្រង់។
Bibliography
Carson, D.A., R. T. France, J. A. Motyer & G. J. Wenham, Ed.(1994), New Bible commentary: 21st century edition, (4th ed.) Leicester, England; Downers Grove, IL: Inter-Varsity Press.
Kidner, D. (1975). Vol. 16: Psalms 73–150: An Introduction and Commentary. Tyndale Old Testament Commentaries. Nottingham, England: Inter-Varsity Press.
Wilcock, Michael. (2001), The Message of Psalms 73-150. The Bible Speaks Today Commentaries. Leicester, England: Inter-Varsity Press.