មេរៀន​ទី៦ លោកុប្បត្តិ​២-៣ អ័ដាមនិងអ័ដាមក្រោយបង្អស់ Adam and Last (New) Adam

Lesson 6 Adam and New Adam pdf download

នៅពេល​យើង​គិត​អំពី​របៀប​នៃ​ការប្រកាស​ដំណឹង​ល្អ របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ពី​លោកុប្បត្ដិ ២-៣ វិធី​ដែល​យើង​អាច​មើលឃើញ​នោះ​គឺ​តាមរយៈ​លោក​អ័ដាម។ ជាថ្មី​ម្តង​ទៀត នៅពេល​អ្នក​សរសេរ​គម្ពីរ​សញ្ញា​ថ្មី បង្រៀន​អំពី​លោក​អ័ដាម​ពួកគេ​បាន​ប្រើប្រាស់​សាច់រឿង​អំពី​លោក​អ័ដាម ដើម្បី​ជួយ​ពន្យល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ អត្ថបទ​ពីរ​ដ៏​សំខាន់​អំពី​រឿង​នេះ​គឺ​មាន​នៅក្នុង​គម្ពីរ រ៉ូម ៥:១២-២១ និង ១កូរិនថូ​ស១៥:២០-២២, ៣៥-៤។

រ៉ូម ៥:១២២១

នៅក្នុង​គម្ពីរ​រ៉ូម លោក​ប៉ូល ពន្យល់​អំពី​របៀប​ដែល ព្រះ​ជា​ម្ចាស់​បាន​រាប់​យើង​ទុកជា​សុចរិត​និង​ប្រទាន​ជីវិត និង​សេចក្តី​សង្គ្រោះ ដល់​មនុស្ស​ជាច្រើន​ដោយសារតែ​ម្នាក់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ដើម្បី​បង្ហាញ​នូវ​គោលការណ៍​នេះ សាវ័ក​ប៉ូល បាន​ធ្វើ​ការ​ប្រៀបធៀប និង​បង្ហាញ​ភាព​ផ្ទុយ​គ្នា​រវាង​ព្រះ​គ្រីស្ទ និង​លោក​អ័ដាម ព្រមទាំង​រៀបរាប់​អំពី​ក្រុម​មនុស្ស​ពីរ​ក្រុម គឺ​មួយ​ក្រុម​ក្នុង​អ័ដាម​និង​មួយ​ក្រុម​ក្នុង​ព្រះ​គ្រីស្ទ។

នៅក្នុង​ខ ១២ សាវ័ក​ប៉ូល​បញ្ជាក់​ថា ទង្វើ​មិន​ស្តាប់​បង្គាប់ របស់​លោក​អ័ដាម​នាំ​ឲ្យ​មាន​អំពើ​បាប និង សេចក្តី​ស្លាប់ ដល់​ពិភពលោក​ទាំងមូល។ គ្រប់គ្នា​ត្រូវ​ស្លាប់​ដោយ​ព្រោះ​ការប្រព្រឹត្តិ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ (គឺ​លោក​អ័ដាម)(ខ១៥) ហើយ​អំណោយទាន នៃ​ព្រះ​គុណ​កើត​មាន​មក ដល់​មនុស្ស ជាច្រើន ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ​យេស៊ូវ។ ប៉ុន្តែ នៅ ក្នុង​ខ១៥ដល់១៧ សាវ័ក​ប៉ូល​និយាយ​ថា លោក​អ័ដាម​និង​ព្រះ​គ្រីស្ទ​យេស៊ូវ មិន​ដូចគ្នា​នោះ​ទេ ដោយ ព្រោះ​សេចក្តី​ស្លាប់​កើតមាន​ដោយសារ អំពើ​រំលង​មួយ ប៉ុន្តែ​អំណោយទាន​តាមរយៈ​ព្រះ​គ្រីស្ទ​មក​បន្ទាប់ពី​អំពើ​រំលង​ជាច្រើន។ ហេតុដូច្នេះ សាវ័ក​ប៉ូល បញ្ជាក់​ពី សេចក្តី​សប្បុរស​នៃ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់។

បន្ទាប់មក នៅក្នុង​ខ១៨ ដល់១៩ សាវ័ក​ប៉ូល បញ្ជាក់​ជាថ្មី​ម្តង​ទៀត អំពី​របៀប​ដែល​លោក​អ័ដាម​និង​ព្រះ​គ្រីស្ទ ដូចគ្នា។ ដោយ​អំពើ​រំលង​តែមួយ​របស់ លោក អ័ដាម​នាំ​ឲ្យ​មានការ​ថ្កោលទោស​ដល់​មនុស្ស​ទាំងអស់ នោះ​មនុស្ស​ទាំងអស់​ក៏បាន​រាប់​ជា​សុចរិត ឱ្យ​បាន​ជីវិត​វិញ ដោយសារ​អំពើ​សុចរិត​តែ ១របស់​ព្រះ​គ្រីស្ទ បែប​ដូច្នោះ ដែរ។

១កូ​រិ​ថូ​ស១៥

នៅក្នុង​ជំពូក​នេះ សាវ័ក​ប៉ូល​បង្រៀន​អំពី​ការ​រស់​ឡើងវិញ​ពី​សេចក្តី​ស្លាប់​នៃ​អង្គ​ព្រះ​យេស៊ូវ ហើយ​លទ្ធផល​នៃ​ការ​រស់​ឡើងវិញ​ពី​សេចក្តី​ស្លាប់​នោះ ដែល​ជា​ការ​រស់ ឡើងវិញ​ពី​សេចក្តី​ស្លាប់​ដល់​អស់អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូវ។ នៅក្នុង​ខ២០ លោក​ប៉ូល សរសេរ​ថា ការ​រស់​ឡើងវិញ​ពី​សេចក្តី​ស្លាប់​នៃ​អង្គ​ព្រះ​យេស៊ូវ គឺជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ។ ផល​ដំបូង​គឺជា​ភស្តុតាង​សម្រាប់​ការ​ច្រូតកាត់​នាំ​ពេល​អនាគត ហេតុដូច្នេះ ការ​រស់​ឡើងវិញ​ពី​សេចក្តី​ស្លាប់​នៃ អង្គ​ព្រះ​យេស៊ូវ គឺជា​ភស្តុតាង​ថា​អស់អ្នក​ដែល​ជាប់​នៅក្នុង​ទ្រង់ (គឺ​ជឿ​លើ​ទ្រង់) និង​រស់​ឡើយ​វិញ​ផង​ដែរ។

ដើម្បី​បញ្ជាក់​ចំនុច​នេះ ជាថ្មី​ម្តង​ទៀត សាវ័ក​ប៉ុល ធ្វើការ ប្រៀបធៀប​ព្រះ​គ្រីស្ទ​ទៅ​នឹង​លោក​អ័ដាម។ ក្នុង​ការ​ធ្វើ បែបនេះ សាវ័ក​ប៉ុល នឹង​ធ្វើ​ការ​ពិពណ៌នា​មនុស្ស​ពីរ​ក្រុម គឺ​អស់អ្នក​ដែល​នៅ​ជាប់​ក្នុង​អ័ដាម​និង​អស់អ្នក​ដែល នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ។ នៅក្នុង​អ័ដាម គ្រប់គ្នា​ត្រូវ​ស្លាប់ ប៉ុន្តែ​នៅក្នុង​ព្រះ​គ្រីស្ទ ទាំងអស់គ្នា​នឹង​ទទួល​បាន​ជីវិត (ខ២២)។ ពាក្យ​ថា ទាំងអស់គ្នា​ដែល​នឹង​ទទួល​បាន​ជីវិត នៅក្នុង​ព្រះ​គ្រីស្ទ មិនមែន​មានន័យថា មនុស្ស​ម្នាក់ៗ​ទាំងអស់ នោះ​ទេ ពីព្រោះ​នៅ​ខ​បន្ទាប់​សាវ័ក​ប៉ុល​ពន្យល់​យ៉ាង​ច្បាស់​ថា គឺ​គាត់​សំដៅ​ទៅ​អស់អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ នោះ​នឹង​បាន​ជីវិត។

នៅក្នុង​គម្ពីរ ១កូរិនថូស ១៥:៤៤៤៩ សាវ័ក​ប៉ុល សរសេរ​ពី​ភាព​ផ្ទុយ​គ្នា​រវាង​លោក​អ័ដាម និង​ព្រះ​យេស៊ូវ គ្រីស្ទ។ លោក​អ័ដាម​ជា​មនុស្ស​មានព្រលឹង​រស់ ប៉ុន្តែ​ព្រះ​គ្រីស្ទ ដែល​ត្រូវ​បាន​ហៅថា​ជា អ័ដាម​ក្រោយបង្អស់ គឺ​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ (ខ៤៥) ។ នៅក្នុង​ខ៤៧ លោក​អ័ដាម ត្រូវ​បាន​ហៅថា​ជា មនុស្ស​មុនដំបូង ដែល​កើត​មកពី​ធូលី​ដី ប៉ុន្តែ​ព្រះ​គ្រីស្ទ នៅ​ទី​នេះ ត្រូវ​បាន​ហៅថា​ជា​មនុស្ស​ទី​ពីរ ចេញ​មកពី​ស្ថានសួគ៌។ អស់អ្នក​ដែល​នៅ​ជាប់​ក្នុង​លោក​អ័ដាម គឺជា​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​ផង​ដែរ។ ហើយ​អស់អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ​គឺជា​ពួក​ស្ថានសួគ៌​ដែរ (ខ៤៨)។ អស់ អ្នក​ដែល​កើតមក​មាន​រូបរាង​ដូច​អ័ដាម តែ​គ្រីស្ទ​បរិស័ទ​មាន​រូបរាង​ដូចជា មនុស្ស​មកពី​ស្ថានសួគ៌ គឺជា​ព្រះ​គ្រីស្ទ (ខ៤៩)

ដូចនេះ រឿង​អំពី​លោក​អ័ដាម នៅក្នុង​លោកុប្បត្ដិ ជំពូក២-៣មិនមែន​គ្រាន់តែ​ជា​រឿង​អំពី​អំពើ​បាប​របស់​មនុស្ស​ម្នាក់​នោះ​ទេ តែ​គឺជា​រឿង​ដែល​មាន​លទ្ធផល​យ៉ាង​ធំ​សម្បើម សម្រាប់​មនុស្ស​ទាំងអស់។ ផ្ទៃរឿង​នៃ ការ​បះបោរ​របស់​លោក​អ័ដាម​មាន​សា​រះ​សំខាន់​ក្នុង​ការ​ពន្យល់​អំពី​បញ្ហា​របស់​មនុស្ស​នា​ពេល​បច្ចុប្បន្ន។ ហេតុដូច្នេះ ទោះបីជា​យើង​អាច​មើលឃើញ​នៅក្នុង​រឿង​អំពី​លោក​អ័ដាម ថា​ជា​ការ​ព្រមាន​ដល់​យើង​គ្រប់គ្នា​ត្រូវតែ​គោរព​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់​យ៉ាង​ណា​ក៏​ដោយ បើ​យើង​កាត់​ស្រាយ​រឿង​នេះ​ថា​ជា​គោលការណ៍​សីលធម៌ នោះ​យើង​មិន​ទាន់​បាន​យល់​យ៉ាង​ពេញលេញ​អំពី​រឿង​នេះ។

បញ្ហា​របស់​មនុស្ស​នានា រួម​ទាំង​លោកអ្នក ហើយនឹង​ខ្ញុំ និង​មិត្ត​ភ័ក្តិ​ញាតិ​សណ្ឋាន​ទាំងអស់ គឺថា យើង​ទាំងអស់ គ្នា​គឺជា​កូនចៅ​របស់​លោក​អ័ដាម ហើយ​យើង​ចូល​រួម​ចំនែក​ក្នុង​ការ​ទទួលយក​នូវ​លទ្ធផល ដែល​ជា​ការ​កាត់​ទោស និង​សេចក្តី​ស្លាប់។ នេះ​គឺជា​បញ្ហា​ដ៏​ធំ​បំផុត​របស់​មនុស្ស។ បញ្ហា​ដ៏​ធំ​បំផុត​របស់​យើង​មិនមែន​អំពី​ប្រាក់ ឬ​បញ្ហា​សុខភាព ប៉ុន្តែ​យើង​ស្ថិត​ក្រោម​ការ​កាត់​ទោស​របស់​ព្រះ​ជា​ម្ចាស់។ យើង​មិនអាច​ជៀស​ផុត​ពី​ទោស​នេះ ដោយ​ព្យាយាម​ស្ដាប់បង្គាប់​ព្រះ​ជា​ម្ចាស់។

សេចក្តី​សង្ឃឹម​តែមួយគត់​របស់​យើង​គឺ ព្រះ​ជា​ម្ចាស់​នឹង​រាប់​យើង​ជា​សុចរិត​និង​ប្រទាន​ជីវិត​តាមរយៈ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​យេស៊ូវ។ ហេតុដូច្នេះ ជាថ្មី​ម្តង​ទៀត ការអនុវត្ត​ជាក់ស្តែង​នូវ​រឿង​របស់​លោក​អ័ដាម នៅក្នុង​លោកុប្បត្ដិ ជំពូក ២ ដល់ ៣ គឺ​ត្រូវ​ទុកចិត្ត​ព្រះ​យេស៊ូវ ជឿ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ ដែល​យើង​បាន​រាប់​ជា​សុចរិត​តាមរយៈ​សេចក្តី​សុគត​របស់​ទ្រង់ និង​ការ​រស់​ឡើងវិញ​ពី​សុគត។ ដូច្នេះ ជាថ្មី​ម្តង​ទៀត សម្រាប់​គ្រូបង្រៀន និង​គ្រូ​ប្រកាស​ដំណឹង​ល្អ នៅពេល យើង​បង្រៀន​អំពី​រឿង​របស់​លោក​អ័ដាម យើង​គួរតែ បង្ហាញ​នូវ​ការអនុវត្ត​ជាក់ស្តែង ដែល​អ្នក​ស្តាប់ គួរតែ​ជឿ​លើ​ព្រះ​យេស៊ូវ និង​ដាក់​សេចក្តី​ទុកចិត្ត​ក្នុង​ទ្រង់​ដោយ​អំណរ។ នេះ​គឺជា របៀប​ដែល​អ្នក​សរសេរ​គម្ពីរ​សញ្ញាណ​ថ្មី​អនុវត្ត​រឿង របស់​លោក​អ័ដាម។

One comment on “មេរៀន​ទី៦ លោកុប្បត្តិ​២-៣ អ័ដាមនិងអ័ដាមក្រោយបង្អស់ Adam and Last (New) Adam
  1. chanthou says:

    អរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានយាងមក​សង្គ្រោះពួកមនុស្សមានបាបដូចជាពួកយើងខ្ុំនេះ។​ សូមព្រះអង្គប្រទានព្រះវិញ្ញាណទ្រង់មកបំពេញដល់យើងខ្ញុំ ដើម្បីអាចយល់អំពីព្រះបន្ទូលទ្រង់ប្រយោជន៍កុំឲ្យកូនធ្វើបាបនឹងទ្រង់ នឹងបងប្អូនកូនឡើយ។
    សូមព្រះអង្គប្រទានពរដល់លោកគ្រូដែលបានពន្យល់មេរៀនទាំងនេះមកយើងខ្ញុំ​ សូមព្រះអង្គគង់នៅជាមួយលោកគ្រូគ្រប់ពេលវេលា។
    សូមព្រះអង្គប្រទានព្រះពរដល់លោកគ្រូ​ អាម៉ែន

Leave a Reply

Your email address will not be published. Required fields are marked *

*

Top