គោលការណ៍សំខាន់បំផុតសំរាប់គ្រូគង្វាល Most Important Principle for Pastors

Most important principle for pastors

គោលការណ៍​សំខាន់​បំផុត​សំរាប់​គ្រូ​គង្វាល​

សំនួរ​ដ៏​ធំ

គ្រូ​គង្វាល​គឺ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ពួកជំនុំ​ ហើយ​សំរាប់​អ្នក​ដឹក​នាំ​ទាំង​អស់​សំនួរ​ដ៏​សំខាន់​ណាស់​គឺ «តើ ខ្ញុំ​កំពុង​តែ​នាំ​គេ​ទៅ​ណា?» ដូច្នេះ​សំនួរ​មួយ​រ​ដ៏​សំខាន់​ណាស់​សំរាប់​គ្រូ​គង្វាល​គឺ «តើ​ ខ្ញុំ​កំពុង​តែ​នាំ​សមាជិក​នៃ​ពួកជំនុំ​ទៅ​ណា?»  បើ​សិន​ជា​យើង​មិន​អាច​ឆ្លើយ​សំនួរ​នោះ​យ៉ាង​ច្បាស់​ នោះ​យើង​មិន​អាច​ដឹក​នាំ​យ៉ាង​ល្អ​បាន​ទេ។

ចម្លើយ​ដ៏​ច្បាស់​និង​សាមញ្ញ​

ចម្លើយ​ដ៏​ច្បាស់​និង​សាមញ្ញ​នៅ​ក្នុង​សញ្ញា​ថ្មី​ចំពោះ​សំនួរ​ «តើ​ ខ្ញុំ​កំពុង​តែ​នាំ​សមាជិក​នៃ​ពួកជំនុំ​ទៅ​ណា?» គឺ​ព្រះ​យេស៊ូវ។  ហាក់​ដូច​ជា​នេះ​ជា​ចម្លើយ​យ៉ាង​ជាក់​ស្ដែង​ ប៉ុន្តែ​នេះ​គឺ​ជា​ចម្លើយ​ដែល​មនុស្ស​ប្រញាប់​ភ្លេច។ ​អ្នក​ដឹក​នាំ​អាច​បញ្ឆោត​ខ្លួន​ហើយ​គិត​ថា​ គេ​នាំ​សមាជិក​ទៅ​ព្រះគ្រីស្ទ​ ប៉ុន្តែ​ នៅ​ក្នុង​ចិត្ត​ហេតុ​ដែល​ជំរុញ​អោយ​គេ​ធ្វើ​ការ​ដឹក​នាំ​ គឺ​ដើម្បី​ដឹក​នាំ​សមាជិក​ទៅ​គេ​ខ្លួន​ឯង។  នេះ​គឺ​ជា​អាកប្បកិរិយា​ដែល​ខុស។

ចូរ​អាន អេភេសូរ​ ៤:១១-១៦។  នៅ​អត្ថបទ​នេះ​លោក​ប៉ុល​បង្រៀន​ថា ព្រះគ្រីស្ទ​បាន​ប្រទាន​អ្នក​ដឹក​នាំ​នៅ​ក្នុង​ពួកជំនុំ​ប្រយោជន៍​ឲ្យ​គេ​នឹង​សាង​ព្រះ​កាយ​របស់​ព្រះគ្រីស្ទ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​ព្រះគ្រីស្ទ​ ហើយ​នេះ​នឹង​នាំ​អោយ​យើង​បាន​ផ្គុំ​គ្នា​ ជៀស​វាង​ពី​និង​មិន​តាម​សេចក្ដី​បង្រៀន​ក្លែង​ក្លាយ។  គោល​បំណង​ទាំង​នេះ​បាន​កើត​ឡើង​ដោយ​យើង​និយាយ​និង​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់​ (១៥)។

ការ​អនុវត្តន៍​: គ្រូ​គង្វាល​ត្រូវ​ប្រតិបត្តិ​តាម​និង​ប្រកាស​ព្រះគ្រីស្ទ​

ការ​អនុវត្តន៍​មួយ​ដ៏​ច្បាស់​ដែល​មក​ពី​គោលការណ៍​ទី​មួយ​នៅ​ខាង​លើ​គឺ គ្រូ​គង្វាល​ត្រូវ​ប្រតិបត្តិ​តាម​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​ខ្លួន​ឯង ប្រយោជន៍​ដើម្បី​គេ​ធ្វើ​ជា​គំរូ​ល្អ​ចំពោះ​គ្រីស្ទបរិស័ទ​ ហើយ​ការ​អនុវត្តន៍​មួយ​ទៀត​ដ៏​ច្បាស់​គឺ​គេ​ត្រូវ​ប្រកាស​ព្រះគ្រីស្ទ​នៅ​ក្នុង​ពួកជំនុំ​ផង​ដែរ​ប្រយោជន៍​ដើម្បី​នាំ​គេ​ទៅ​ព្រះគ្រីស្ទ។  លោក​ប៉ុល​បាន​សរសេរ​នៅ​ក្នុង​ កូល៉ុស​ ១:២៨ យើងខ្ញុំ​ប្រកាសប្រាប់​ទ្រង់ (ព្រះគ្រីស្ទ​) ទាំង​ទូន្មាន​ដល់​គ្រប់​មនុស្ស ហើយ​ទាំង​បង្រៀន​ដល់​គ្រប់​មនុស្ស ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឱ្យ​បាន​ថ្វាយ​គ្រប់​មនុស្ស ជា​ដង្វាយ​គ្រប់លក្ខណ៍​ក្នុង​ព្រះ​គ្រី​ស្ទ។  នេះ​គឺ​ជា​សេចក្ដី​សង្ខេប​ដ៏​ល្អ​អំពី​សកម្មភាព​និង​គោល​បំណង​នៃ​គ្រូ​គង្វាល។  គេ​មាន​ភារកិច្ច​ប្រកាស​ព្រះគ្រីស្ទ​ដោយ​យល់​ដល់​គោល​បំណង​គឺ​យើង​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះគ្រីស្ទ។

ព្រះគ្រីស្ទ​ គឺ​ជា​ទី​កណ្ដាល​និង​គោល​បំណង​នៃ​ព្រះ​គម្ពីរ​

នៅ​ក្នុង​ លូកា​ ២៤:២៥-២៧,៤៤-៤៦ ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ប្រាប់​ពួក​សិស្ស​ថា សញ្ញាចាស់​ទាំង​មូល​គឺ​អំពី​ព្រះគ្រីស្ទ​ផ្ទាល់។  ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​អោយ​យល់​អត្ថន័យ​គម្ពីរសញ្ញាចាស់​ ហើយ​ការ​យល់​អត្ថន័យ​គម្ពីរសញ្ញាចាស់​គឺ​ជា​ការ​យល់ថា គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល​គឺ​អំពី​ព្រះគ្រីស្ទ​ ជា​ពិសេស​ការ​សុគត​និង​ការ​រស់​ឡើយ​វិញ​របស់​ទ្រង់។

នៅ​ក្នុង​ ធីម៉ូថេ ទី២​ ៣:១៥ លោក​ប៉ុល​សរសេរ​ថា ព្រះ​គម្ពីរ​ទាំង​មូល​គឺ​បាន​សរសេរ​ទុក​ប្រយោជន៍​ដើម្បី​នាំ​យើង​ទៅ​ព្រះគ្រីស្ទ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រីស្ទ។  ដូច្នេះ​ហើយ គោល​បំណង​នៃ​ព្រះ​គម្ពីរ​គឺ​នាំ​យើង​ទៅ​ព្រះគ្រីស្ទ​ ហើយ​នេះ​ជា​គោល​បំណង​និង​ភារកិច្ច​របស់​គ្រូ​គង្វាល​ផង​ដែរ គឺ​នាំ​ពួកជំនុំ​ទៅ​ព្រះគ្រីស្ទ។

ឧបមា​ថា​ម្នាក់​ត្រូវ​បង្រៀន​ពី​សៀវភៅ​មួយ​ហើយ​អ្នក​នោះ​មាន​គោល​បំណង​នៅ​ក្នុង​មេ​រៀន​ដែល​ខុស​គ្នា​នឹង​គោល​បំណង​នៃ​សៀវភៅ​នោះ។  នោះ​ជា​សកម្មភាព​ដែល​ឥត​ប្រយោជន៍​ហើយ​ខុស​ពីព្រោះ​គ្រូ​បង្រៀន​និង​សៀវភៅ​ដែល​គាត់​បង្រៀន​មាន​គោល​បំណង​ខុស​គ្នា។  ខ្លឹម​សារ​នៃ​មេរៀន​ខុស​គ្នា​នឹង​ខ្លឹម​សារ​របស់​សៀវភៅ។  គ្រូ​គង្វាល​និង​អ្នក​ដឹក​នាំ​នៅ​ពួកជំនុំ​ត្រូវ​បង្រៀន​និង​អធិប្បាយ​ព្រះ​គម្ពីរ​ ហើយ​ព្រះ​គម្ពីរ​នោះ​គឺ​ជា​សៀវភៅ។  បើ​សិន​ជា​គ្រូ​គង្វាល​មាន​គោល​បំណង​នៅ​ក្នុង​ការ​បង្រៀន​របស់​គាត់​ដែល​ខុស​គ្នា​នឹង​គោល​បំណង​របស់​ព្រះ​គម្ពីរ​ នោះ​ឥត​មាន​ប្រយោជន៍។  ប៉ុន្តែ​ បើ​សិន​ជា​គ្រូ​គង្វាល​និង​ព្រះ​គម្ពីរ​មាន​គោល​បំណង​តែ​មួយ នោះ​មាន​ប្រសិទ្ធភាព។  មធ្យោបាយ​របស់​គ្រូ​គង្វាល​ក្នុង​ភារកិច្ច​ ​ដឹក​នាំ​សមាជិក​ទៅ​ព្រះគ្រីស្ទ​គឺ បង្រៀន​អធិប្បាយ​និង​ប្រកាស​ព្រះបន្ទូល​ គឺ​ជា​ព្រះ​គម្ពីរ​ ហើយ​ព្រះ​គម្ពីរ​គឺ​ជា​ឧបករណ៍​ត្រឹមត្រូវ​ពីព្រោះ​តួនាទី​របស់​ព្រះ​គម្ពីរ​គឺ​ធ្វើ​បន្ទាល់​អំពី​ព្រះគ្រីស្ទ​ ទាំង​សញ្ញាចាស់​និង​សញ្ញា​ថ្មី។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ជា​រឿយៗ​គ្រីស្ទបរិស័ទ​ សូម្បី​តែ​គ្រូ​គង្វាល​ មិន​សូវ​យល់​អំពី​របៀប​ដែល​សញ្ញាចាស់​បាន​ចង្អុល​ទៅ​ចំពោះ​ព្រះគ្រីស្ទ។  ការ​យល់​ដឹង​នេះ​គឺ​ជា​ការ​សំខាន់​ណាស់។  ដូច្នេះ​ហើយ​ យើង​ផ្ដល់​យោបល់​ថា ចូរ​អាន​ឯកសារ​អំពី​ប្រកាសព្រះគ្រីស្ទ​ពី​សញ្ញាចាស់។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top