អេសាយ ១:១ Isaiah 1:1

Is. 1.1

​អេសាយ​​ ១:

សូម​អាន អេសាយ​​ ១:១ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

អេសាយ​បាន​ឃើញ​ការ​ជាក់ស្តែង​​ពី​ដំណើរ​​________________នឹង​____________________

អេសាយ​បាន​ឃើញ​និមិត្ត​ទាំង​នេះ​ក្នុង​រជ្ជកាល​ស្តេច​ណា​ខ្លះ?

 

ប្រយោជន៍​អោយ​អ្នក​ដឹង​អំពី​ស្ថាន​ភាព​របស់​ហោរា​អេសាយ​យើង​ត្រូវ​សិក្សា​អំពី​រជ្ជកាល​របស់​ស្តេច​ទាំង​នេះ។  សម្រាប់​រជ្ជកាល​របស់​ស្តេច​យ៉ូថាម សូម​អាន​ ២ពង្សាវតារក្សត្រ​ ១៥:៣២-៣៧ នឹង​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ ស្តេច​យ៉ូថាម​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ឬទេ?

តើ ​បាន​ស្ដេច​យ៉ូថាម​​បាន​លុប​បំបាត់​ទី​​ខ្ពស់​ឬទេ?

តើ ​ប្រជាជន​យូដា​​​បាន​ធ្វើ​អ្វី​តាម​ទី​ខ្ពស់ៗ?

នៅ​គ្រា​នោះ ព្រះជាម្ចាស់​​បាន​ចាប់​ផ្ដើម​ចាត់​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ពេកា​​​អោយ​មក​ធ្វើ​អ្វី?

សម្រាប់​រជ្ជកាល​របស់​ស្តេច​អេហាស សូម​អាន​ ២ពង្សាវតារក្សត្រ​ ១៦:១-៩ នឹង​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ ស្តេច​អេហាស​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ឬទេ?      តើ​ អេហាស​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ (ខ. ៣-៤)?

 

តើ នរណា​បាន​នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូសាឡិម (ខ. ៥)?​​​​​

តើ ស្តេច​អេហាស​បាន​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​នេះ (ខ. ៧-៨)?

 

សម្រាប់​រជ្ជកាល​របស់​ស្តេច​ហេសេគា សូម​អាន​ ២ពង្សាវតារក្សត្រ​ ១៨:១-៨ នឹង​ឆ្លើយ​សំនួរ​ខាង​ក្រោម។

តើ ស្តេច​ហេសេគា​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ឬទេ?      តើ​ ហេសេគា​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ (ខ. ៤-៨)?

 

 

ការ​ពន្យល់ ​កណ្ឌ​អេសាយ​គឺ​ជា​សៀវភៅ​ដ៏​ល្អ​អស្ចារ្យ ​ដែល​បាន​​សង្ខេប​​ព្រះរាជ​សារ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល​នៅ​ក្នុង​កណ្ឌ​តែ​មួយ។  មាន​របៀប​ផ្សេងៗ​ដែល​យើង​អាច​ពន្យល់​និង​ប្រកាស​ព្រះរាជ​សារ​នៃ​ព្រះ​គម្ពីរ ​ដូច​ជា ពន្យល់​អំពី​ផែនការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់​ ឬ​សេចក្ដី​សន្យា​របស់​ទ្រង់ ឬ​ពូជ​របស់​អ័ប្រាហាំ​ជា​ដើម​ ហើយ​របៀប​ទាំង​អស់​នេះ​ទាក់​ទង​គ្នា។  កណ្ឌ​អេសាយ​បាន​ប្រកាស​​ព្រះរាជ​សារ​នៃ​ព្រះ​គម្ពីរ​ដោយ​និទាន​រឿង​អំពី​ក្រុង​ពីរ​​ គឺ​ក្រុង​យេរូសាឡិម​និង​ក្រុង​បាប៊ីឡូន។  ដូច្នេះ​ហើយ​យើង​ឃើញ​នៅ​ក្នុង​ ១:១ ថា​ហោរា​អេសាយ​បាន​ឃើញ​ជាក់ស្តែង​​ពី​ដំណើរ​ស្រុក​យូដានឹង​ក្រុង​យេ​រូ​សា​ឡឹម។ ​ក្រុង​យេរូសាឡិម​គឺ​ជា​ក្រុង​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ហើយ​វា​តំណាង​នគរ​ព្រះ ​ពីព្រោះ​យេរូសាឡិម​គឺ​ជា​ក្រុង​ដែល​ព្រះអង្គ​គ្រប់​គ្រង​ ប៉ុន្តែ​តាម​ប្រវត្តិសាស្ត្រ​បណ្តាជន​នៅ​យេរូសាឡិម​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់។  ដូច្នេះ​យើង​ត្រូវ​យល់​អំពី​ប្រវត្តិសាស្ត្រ​នៃ​យូដា​និង​យេរូសាឡិម​នៅ​សម័យ​​​អេសាយ ​ប្រយោជន៍​​​​ដើម្បី​ជួយ​យើង​យល់​អំពី​ប្រសាសន៍​នៃ​កណ្ឌ​នេះ។  ការ​យល់​ដឹង​នេះ​នឹង​ជួយ​យើង​អនុវត្ត​កណ្ឌ​អេសាយ​នៅ​សព្វ​ថ្ងៃ​នេះ។​​

អេសាយ​បាន​ប្រកាស​ព្រះបន្ទូល​ពី​ឆ្នាំ​ ៧៤០មុន​គ.ស. ដល់​៧០០មុន​គ.ស.។  នៅ​សម័យ​នេះ​អាសសើរ​បានរីក​ឡើង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​ទីកឡាត-ពីលេស៊ើរ។  អាសសើរ​បាន​បំផ្លាញ​អ៊ីស្រាអែល​ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​សន្យា​ថាអាសសើរ​​​នឹង​មិន​បំផ្លាញ​យូដា​ទេ។  ស្តេច​អេហាស​បាន​បម្រើ​ស្តេច​ទីកឡាត-ពីលេស៊ើរ ​(ស្ដេច​ស្រុក​អាសសើរ ២ពង្សាវតារក្សត្រ​ ១៦:៧) ប៉ុន្តែ​ស្តេច​​ហេសេគា​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាសសើរ​ (២ពង្សាវតារក្សត្រ​ ១៨:៧)។  ប៉ុន្តែ​ស្ដេច​ហេសេគា​បាន​នាំ​រាជទូត​របស់​ស្រុក​បាប៊ីឡូន​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។  ហោរា​អេសាយ​បាន​ប្រកាស​ព្រះបន្ទូល​ថា នៅ​គ្រា​ខាង​មុខ​រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្ដេច​ហេសេគា នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន (អេសាយ​ ៣៩:១-៧)។  មួយ​វិញ​ទៀត​សោត​ អេសាយ​បាន​ប្រកាស​ថា បន្ទាប់​មក​ប្រជាជន​យូដា​ដែល​នៅ​សេសសល់​​ ដែល​ព្រះជាម្ចាស់​បាន​រំដោះ នឹង​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន​ហើយ​នឹង​ដើរ​ត្រឡប់​មក​​យេរូសាឡិម​វិញ​ (អេសាយ​ ១០:២០-២២; ៣៥:១០; ៤៨:២០; ៥១:១១)។

ព្រះរាជ​សារ​នៃ​កណ្ឌ​អេសាយ​ឆ្លើយ​សំនួរ​ជា​ច្រើន​ដូច​ជា តើ​ ផែនការ​របស់​ព្រះជាម្ចាស់​គឺ​ជា​អ្វីតើ ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​ឬ​ទេតើ​ ព្រះជាម្ចាស់​គ្រប់​គ្រង​លើ​ប្រវត្តិសាស្ត្រ​ឬទេ?

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​អេសាយ​​ ១:១ និង​អត្ថបទ​យើង​អាន​ពី​ពង្សាវតារក្សត្រ​​ ទី២?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top