Col. 1.1-14 pdf download កូល៉ុស ១:១–១៤ អ្នកនិពន្ធ រុហ្វ លេភិឡារ សេចក្តីណែនាំ ប៉ុលបានយកចិត្តទុកដាក់អំពីឥទ្ធិពលរបស់សាសនាខុសឆ្គងមកលើពួកជំនុំកូល៉ុស។ បច្ចុប្បន្នកាលមានមនុស្សជាច្រើន ដូចជាអ្នកខ្លះនៅក្នុងក្រុងកូល៉ុសដែរ ទទួលយកសេចក្តីពិតខ្លះអំពីព្រះយេស៊ូវ (ឧទាហរណ៍ ទ្រង់គឺជាគ្រូបង្រៀនដ៏ល្អម្នាក់ដែលយើងគួរគោរព ឬទ្រង់គឺជាហោរាម្នាក់…ល) ប៉ុន្តែពួកគេនឹងមិនផ្តល់ឲ្យព្រះយេស៊ូវនូវកិត្តិនាមដែលទ្រង់សមនឹងទទួលក្នុងនាមជាព្រះរាជបុត្រានៃព្រះ ដែលជាព្រះអម្ចាស់លើទាំងអស់នោះឡើយ។ សេចក្តីជំនឿខុសឆ្គងអំពីព្រះយេស៊ូវនេះគឺជាគ្រោះថ្នាក់មួយនៅក្នុងក្រុងកូល៉ុស។ មនុស្សជារឿយៗបូកបញ្ចូលគំនិតផ្សេងៗពីសាសនាខុសៗគ្នា ហើយនៅក្នុងសតវត្សទីមួយ ក៏ដូចជាសព្វថ្ងៃនេះ មានសេចក្តីល្បួងឲ្យបូកបញ្ចូលព្រះយេស៊ូវជាមួយនឹងវិញ្ញាណ ព្រះ និងទេវតាផ្សេងៗ…ល។ មូលហេតុដែលប៉ុលបានសរសេរសំបុត្រនេះគឺដោយសារពួកកូល៉ុសកំពុងត្រូវបានល្បួងឲ្យលែងស្ដាប់ «ព្រះបន្ទូលដ៏ពិត» (១:៥) ហើយបែរជាស្ដាប់ «ពាក្យលួងលោម» [ពាក្យអន្ទង ឬពាក្យបបួល] (២:៤)។ ដូច្នេះ នៅក្នុងកូល៉ុសជំពូកមួយ ប៉ុលបង្រៀនអំពីឧត្តមភាពរបស់ព្រះគ្រីស្ទ។ ខគម្ពីរគន្លឹះក្នុងកូល៉ុស៖កូល៉ុស ២:៦-៧ គឺជាខគម្ពីរគន្លឹះនៅក្នុងកណ្ឌគម្ពីរកូល៉ុស។…
កូល៉ុស ១:១-១៤ Colossians 1:1-14