Humanity of Jesus pdf download
Humanity of Jesus pdf download
The Atonement pdf download
Salvation and the promises of God pdf download
The Bible in the Life of a Christian pdf download សំនួរពិភាក្សា តើព្រះគម្ពីរពុទ្ធសាសនាខុសគ្នានិងព្រះគម្ពីរគ្រីស្ទបរិស័ទយ៉ាងដូចម្ដេច? សេចក្ដីផ្ដើម តាំងពីលោកុប្បត្ដិជំពូកមួយព្រះជាម្ចាស់គឺជាព្រះដែលទាក់ទងនឹងមនុស្ស ហើយទ្រង់ទាក់ទងនឹងមនុស្សដោយប្រកាសព្រះបន្ទូល។ មនុស្សត្រូវស្ដាប់ឮព្រះបន្ទូលនោះ ហើយទុកចិត្តនិងស្ដាប់តាមព្រះបន្ទូលនោះ។ ព្រះបន្ទូលដែលយើងត្រូវទុកចិត្តនិងស្ដាប់តាមគឺជាព្រះគម្ពីរ។ មេរៀននៅខាងក្រោមនិងជួយគ្រីស្ទបរិស័ទយល់ឲ្យបានច្បាស់អំពីព្រះបន្ទូលនៅក្នុងជីវិតរបស់យើង នៅក្នុងគ្រួសារគ្រីស្ទបរិស័ទ និងជីវិតនៃពួកជំនុំ។ ការបញ្ចេញព្រះវិញ្ញាណបណ្ដាលអោយតែងបទគម្ពីរ តើយើងបានរៀនអ្វីខ្លះអំពីព្រះគម្ពីរតាមខគម្ពីរខាងក្រោមនេះ សូមអាន ២ធិម៉ូថេ ៣:១៥-១៦ យោងតាមអត្ថបទនេះគ្រប់អត្ថបទគម្ពីរ សុទ្ធតែបានតែងដោយរបៀបណា? គ្រប់អត្ថបទគម្ពីរបានចែងទុកដើម្បីផ្ដល់អោយយើងមានអ្វី? គ្រប់អត្ថបទគម្ពីរមានប្រយោជន៍សំរាប់អ្វី? សូមអាន ២ពេត្រុស ១:២០-២១ យោងតាមអត្ថបទនេះ តើនរណាបានជំរុញចិត្តហោរា(ព្យាការី) ថ្លែងទុកព្រះបន្ទូលមក? សូមកំណត់ពីរចំណុចមកពីអ្វីយើងរៀនខាងលើ។ ១. គ្រប់អត្ថបទគម្ពីរមានគោលបំណងនាំយើងទៅព្រះគ្រីស្ទនិងជឿលើព្រះគ្រីស្ទ ដូច្នេះហើយយើងត្រូវអានព្រះគម្ពីរដោយយល់ដល់គោលបំណងនេះ។ …
Overview of the Bible pdf download
Worship pdf download ការថ្វាយបង្គំ សេចក្ដីផ្ដើម «ការថ្វាយបង្គំ» ប្រហែលជាពាក្យដែលពួកគ្រីស្ទបរិស័ទសព្វថ្ងៃប្រើខុសច្រើនបំផុត។ ជារឿយៗនៅ ពេលពួកគ្រីស្ទបរិស័ទប្រើពាក្យការថ្វាយបង្គំ ពួកគេសំដៅទៅលើការច្រៀង។ នៅក្នុងកម្មវិធីរបស់ពួកជំនុំ ជារឿយៗពួកគ្រីស្ទបរិស័ទនិយាយថា នៅពេលយើងចាប់ផ្តើមច្រៀង នោះយើងកំពុងចូលទៅក្នុងពេលវេលាថ្វាយបង្គំហើយ។ ជារឿយៗនៅពេលពួកគ្រីស្ទបរិស័ទប្រើពាក្យ «អ្នកដឹកនាំថ្វាយបង្គំ» ពួកគេកំពុងសំដៅទៅលើមនុស្សដែលដឹកនាំការច្រៀង។ ការគិតដូច្នេះគឺធម្មតាទេនៅក្នុងបណ្តាប្រទេសដែលនិយាយភាសាអង់គ្លេស និងពួកបេសកជនដែលនិយាយភាសាអង់គ្លេសបាននាំការគិតដូចនេះមកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែព្រះគម្ពីរបង្ហាញថា ការគិតដូចនេះពិតជាខុសទាំងស្រុង។ អ្វីដែលព្រះគម្ពីរនិយាយអំពីការថ្វាយបង្គំ ព្រះយេស៊ូវមានបន្ទូលនៅក្នុងយ៉ូហាន ៤:២៣ ថា «នឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតាទ្រង់រកពួកអ្នកយ៉ាងនោះ ឱ្យបានថ្វាយបង្គំទ្រង់»។ ច្បាស់ណាស់ នៅពេលព្រះយេស៊ូវមានបន្ទូលអំពី «គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត» ទ្រង់មិនកំពុងសំដៅទៅលើសកម្មភាពច្រៀងនោះទ្បើយ។ នៅពេលព្រះយេស៊ូវដកស្រង់ព្រះគម្ពីរសញ្ញាចាស់ «គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្តីដែលជាបញ្ញត្តរបស់មនុស្សវិញ» (ម៉ាថាយ…
Faith pdf download
Most important principle for pastors គោលការណ៍សំខាន់បំផុតសំរាប់គ្រូគង្វាល សំនួរដ៏ធំ គ្រូគង្វាលគឺជាអ្នកដឹកនាំនៅក្នុងពួកជំនុំ ហើយសំរាប់អ្នកដឹកនាំទាំងអស់សំនួរដ៏សំខាន់ណាស់គឺ «តើ ខ្ញុំកំពុងតែនាំគេទៅណា?» ដូច្នេះសំនួរមួយរដ៏សំខាន់ណាស់សំរាប់គ្រូគង្វាលគឺ «តើ ខ្ញុំកំពុងតែនាំសមាជិកនៃពួកជំនុំទៅណា?» បើសិនជាយើងមិនអាចឆ្លើយសំនួរនោះយ៉ាងច្បាស់ នោះយើងមិនអាចដឹកនាំយ៉ាងល្អបានទេ។ ចម្លើយដ៏ច្បាស់និងសាមញ្ញ ចម្លើយដ៏ច្បាស់និងសាមញ្ញនៅក្នុងសញ្ញាថ្មីចំពោះសំនួរ «តើ ខ្ញុំកំពុងតែនាំសមាជិកនៃពួកជំនុំទៅណា?» គឺព្រះយេស៊ូវ។ ហាក់ដូចជានេះជាចម្លើយយ៉ាងជាក់ស្ដែង ប៉ុន្តែនេះគឺជាចម្លើយដែលមនុស្សប្រញាប់ភ្លេច។ អ្នកដឹកនាំអាចបញ្ឆោតខ្លួនហើយគិតថា គេនាំសមាជិកទៅព្រះគ្រីស្ទ ប៉ុន្តែ នៅក្នុងចិត្តហេតុដែលជំរុញអោយគេធ្វើការដឹកនាំ គឺដើម្បីដឹកនាំសមាជិកទៅគេខ្លួនឯង។ នេះគឺជាអាកប្បកិរិយាដែលខុស។ ចូរអាន អេភេសូរ ៤:១១-១៦។ នៅអត្ថបទនេះលោកប៉ុលបង្រៀនថា ព្រះគ្រីស្ទបានប្រទានអ្នកដឹកនាំនៅក្នុងពួកជំនុំប្រយោជន៍ឲ្យគេនឹងសាងព្រះកាយរបស់ព្រះគ្រីស្ទទៅជាមនុស្សពេញវ័យនៅក្នុងព្រះគ្រីស្ទ ហើយនេះនឹងនាំអោយយើងបានផ្គុំគ្នា ជៀសវាងពីនិងមិនតាមសេចក្ដីបង្រៀនក្លែងក្លាយ។ គោលបំណងទាំងនេះបានកើតឡើងដោយយើងនិយាយនិងប្រតិបត្តិតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ (១៥)។ ការអនុវត្តន៍: គ្រូគង្វាលត្រូវប្រតិបត្តិតាមនិងប្រកាសព្រះគ្រីស្ទ…
The seduction of pornography part 1 pdf download