អេសេគាល ១-៣ Ezekiel 1-3 Don Carson
Ezekiel 1-3 The Call of a Prophet pdf download ជាច្រើនដងនៅក្នុងប្រវត្តិសាស្ត្រ យើងឃើញមានលាយឡំទៅដោយពេលល្អ និងពេលអាក្រក់។ នៅក្នុងប្រទេសអង់គ្លេសក្នុងអំឡុងឆ្នាំ ១៧៣៥-១៧៤០ គឺជាអំឡុងពេលមួយដ៏អាក្រក់ ដ្បិតនៅពេលនោះកើតមានបនពេស្យាចារជាច្រើន និងមានទាសករជាច្រើនផងដែរ។ អ្នកមានកាន់តែមានឡើង ឯអ្នកក្រកាន់តែក្រឡើង។ ប៉ុន្តែក៏មានពេលវេលាដ៏ល្អផងដែរ គឺនៅក្នុងឆ្នាំ ១៧៣៨ លោក George Whitefield បានអធិប្បាយដំណឹងល្អ ទៅកាន់កម្មករជីករ៉ែ ហើយពេលនោះមានមនុស្សរាប់ពាន់នាក់ បានទទួលជឿលើព្រះគ្រីស្ទ ហើយបានប្រែចិត្តពិតប្រាកដ។ នៅក្នុងឆ្នាំ១៧៤០ លោក John និងលោក Charles Wesley បានចាប់ផ្តើមអធិប្បាយដំណឹងល្អ ហើយ៧០ឆ្នាំក្រោយមក មានមនុស្សរាប់សិបនាក់នៅក្នុងប្រទេសអង់គ្លេស បានទទួលជឿលើព្រះយេស៊ូវ ដែលនោះបាននាំការផ្លាស់ប្តូរយ៉ាងធំសម្បើម…
អេសេគាល ១-៣ Ezk. 1-3 The Call of a Prophet
Ezekiel 1-3 The Call of a Prophet
២កូរិន. ៤ មូលដ្ឋានគ្រឹះបេសកកម្មតាមព្រះគម្ពីរ 2 Cor. 4 Don Carson
2 Cor 4 Biblical basis of mission pdf download តើអ្វីគឺជាមូលដ្ឋានគ្រឹះបេសកកម្មតាមព្រះគម្ពីរ តើយើងគួរតែឆ្លើយនឹងសំនួរនេះយ៉ាងដូចម្តេច? តាមរបៀបមួយយើងអាចមើលទៅលើរឿងនៅក្នុងព្រះគម្ពីរ។ ព្រះបានបង្កើតរបស់សព្វសារពើល្អ។ បន្ទាប់មក មនុស្សបានបះបោរ ហើយយើងអានសេចក្តីសន្យារបស់ព្រះនៅក្នុងលោកុប្បត្ដិ ៣:១៥ ឃើញថា ទ្រង់នឹងកិនក្បាលរបស់សត្វពស់។ នៅត្រង់ចំនុចនោះ ព្រះអាចបំផ្លាញមនុស្សជាតិទាំងមូលបាន ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានសន្យាអំពីសេចក្តីប្រោសលោះដល់មនុស្សវិញ។ បន្ទាប់មក សេចក្តីសំអប់ និងការថ្វាយបង្គំរូបព្រះរីកចម្រើនទ្បើង ហើយព្រះអាច បំផ្លាញមនុស្សទាំងអស់នៅពេលមានទឹកជំនន់ ប៉ុន្តែព្រះបានសង្គ្រោះមនុស្សចំនួនប្រាំបីនាក់។ បន្ទាប់មក ព្រះបង្កើតមនុស្សជាតិថ្មីមួយតាមរយៈអ័ប្រាហាំ។ ទោះបីជាអ័ប្រាហាំគឺជាមិត្តម្នាក់របស់ព្រះក៏ដោយ ក៏គាត់គឺជាមនុស្សកុហកលើសពីម្តងដែរ ហើយពូជពង្សរបស់គាត់ ក៏មិនមែនជាមនុស្សល្អជាងគាត់ដែរ។ កូនម្នាក់របស់គាត់បានគេងជាស្រីស្នំរបស់ឪពុករបស់ខ្លួន កូនដប់នាក់របស់យ៉ាកុបបានព្យាយាមសំរេចចិត្តសម្លាប់ប្អូនប្រុសរបស់ពួកគេឈ្មោះថា យ៉ូសែប ឬក៏លក់គាត់ឲ្យទៅធ្វើជាទាសករ។ ប៉ុន្តែ ព្រះបានរក្សាពួកគេ…