Ezekiel Intro pdf download អេសេគាល Ezekiel សារៈសំខាន់នៃកណ្ឌអេសេគាល Importance of Ezekiel កណ្ឌអេសេគាលមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះកណ្ឌនេះបានប្រកាសព្រះរាជសារជាច្រើន ដែលមានសារៈសំខាន់ខ្លាំង សំរាប់ព្រះគម្ពីរសញ្ញាថ្មី និងការអភិវឌ្ឍន៍សេចក្តីបង្រៀនរបស់ព្រះគម្ពីរអំពីព្រះវិហារ។ កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យអេសេគាលនិងខ្លឹមសារនៃប្រសាសន៍របស់អេសេគាល Historical background to Ezekiel and basic message អេសេគាលគឺជាបុរសវ័យក្មេង ដែលជាសង្ឃម្នាក់ (បូជាចារ្យ) ដែលបានរៀបការ និងរស់នៅក្នុងទីក្រុងយេរូសាឡិម។ កងទ័ពបាប៊ីឡូនរបស់ស្តេចនេប៊ូក្នេសាបានចាប់យកទីក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៥៩៧មុនគ.ស។ ពួកគេបានចាប់យកទីក្រុង ហើយបានប្លន់យកទ្រព្យសម្បត្តិពីព្រះវិហារ។ អេសេគាលក៏ត្រូវបានចាប់ឲ្យធ្វើជាឈ្លើយសឹកជាមួយប្រជាជន ពីទីក្រុងយេរូសាឡិមជាច្រើននាក់ផងដែរ។ ស្តេចយេហូយ៉ាគីន ទាហាន១០០០០នាក់របស់ទ្រង់ ពួកមនុស្សមានជំនាញ និងពាណិជ្ជករ ត្រូវបាននិរទេសទៅឯបាប៊ីឡូន។ បន្ទាប់ពីបួនឬប្រាំឆ្នាំ នៅពេលអេសេគាលហៀបនឹងមានអាយុសាមសិបឆ្នាំហើយនោះ ព្រះជាម្ចាស់បានត្រាស់ហៅគាត់អោយធ្វើជាហោរាម្នាក់។…
Ezekiel 1-3 The Call of a Prophet pdf download ជាច្រើនដងនៅក្នុងប្រវត្តិសាស្ត្រ យើងឃើញមានលាយឡំទៅដោយពេលល្អ និងពេលអាក្រក់។ នៅក្នុងប្រទេសអង់គ្លេសក្នុងអំឡុងឆ្នាំ ១៧៣៥-១៧៤០ គឺជាអំឡុងពេលមួយដ៏អាក្រក់ ដ្បិតនៅពេលនោះកើតមានបនពេស្យាចារជាច្រើន និងមានទាសករជាច្រើនផងដែរ។ អ្នកមានកាន់តែមានឡើង ឯអ្នកក្រកាន់តែក្រឡើង។ ប៉ុន្តែក៏មានពេលវេលាដ៏ល្អផងដែរ គឺនៅក្នុងឆ្នាំ ១៧៣៨ លោក George Whitefield បានអធិប្បាយដំណឹងល្អ ទៅកាន់កម្មករជីករ៉ែ ហើយពេលនោះមានមនុស្សរាប់ពាន់នាក់ បានទទួលជឿលើព្រះគ្រីស្ទ ហើយបានប្រែចិត្តពិតប្រាកដ។ នៅក្នុងឆ្នាំ១៧៤០ លោក John និងលោក Charles Wesley បានចាប់ផ្តើមអធិប្បាយដំណឹងល្អ ហើយ៧០ឆ្នាំក្រោយមក មានមនុស្សរាប់សិបនាក់នៅក្នុងប្រទេសអង់គ្លេស បានទទួលជឿលើព្រះយេស៊ូវ ដែលនោះបាននាំការផ្លាស់ប្តូរយ៉ាងធំសម្បើម…
Ezekiel 1-3 The Call of a Prophet