ការរស់ឡើងវិញ Resurrection

Resurrection pdf download

វណ្ណា ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយមានភាព​រីករាយ​ជាមួយ​មិត្ត​ភ័ក្ដ្រ​ និង​គ្រួសារ​របស់​គាត់។ ប៉ុន្តែ វណ្ណា​មិន​ជឿ​លើ​ព្រះ​យេស៊ូវ​ទេ។ សុជាតិ​ជា​អ្នក​ក្រ​ ប៉ុន្តែ​គាត់​ជឿ​លើ​ព្រះ​យេស៊ូវ​ ហើយ​ពេល​ខ្លះ​គាត់​ទទួល​ការ​បៀតបៀន​ ​ពីព្រោះ​គាត់​ដើរ​តាម​ព្រះ​យេស៊ូវ។ តើ​អ្នក​ណា​មាន​ពរ​ច្រើន​ជាង? តើ​អ្នក​ចង់​ធ្វើ​ជា​អ្នក​ណា? ចំលើយ​សំរាប់​សំនួរ​នេះ​ពឹងផ្អែក​ទាំង​ស្រុង​ ថា​តើ​ព្រះ​យេស៊ូវ​បាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​វិញ​ឬ​យ៉ាង​ណា។ ប្រសិន​បើ​ព្រះយេស៊ូវ​មិន​ ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​វិញ​ទេ នោះ​វណ្ណា​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ប្រសើរ​ជាង។ ប្រសិន​បើ​ព្រះយេស៊ូវ​ពិត​ជា​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​មែន នោះ​សុជាតិ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ប្រសើរ​ជាង គឺ​មាន​ពរ​ជាង។ ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​របស់​ព្រះយេស៊ូវ​ផ្លាស់​ប្រែ​គ្រប់​យ៉ាង​ទាំង​អស់ ដូច្នេះ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​សិក្សា​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​របស់​ព្រះ​យេស៊ូវ។

ពេលខ្លះ​ខ្ញុំ​សួរ​ថា ប្រសិន​បើ​ព្រះគ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ តើ​អ្នក​នៅ​តែ​ទៅ​ពួកជំនុំ​និង​ដើរ​តាម​ព្រះ​យេស៊ូវ​ទៀត​ទេ? ប្រសិន​បើ​យើង​ដើរ​តាម​ព្រះ​គម្ពីរ នោះ ចំលើយ​របស់​យើង​គួរ​តែ «ទេ ខ្ញុំ​នឹង​មិន​ទៅ​ពួកជំនុំ​ ឬ​ដើរ​តាម​ព្រះ​យេស៊ូវ​ទេ»។ ប៉ុល​បាន​សរសេរ​ថា ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​ទេ នោះ​ការ​អធិប្បាយ​និង​សេចក្តី​ជំនឿ​របស់​យើង​ឥត​អំពើ (១កូរិនថូស ១៥:១៤) ​យើង​ជា​ស្មរ​បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ​វិញ​ (១កូរិនថូស ១៥:១៥) យើង​នៅក្នុង​អំពើ​បាប​នៅ​ឡើយ​ (១កូរិនថូស ១៥:១​៧)​ ពួក​អ្នក​ស្លាប់​ទៅ​ហើយ​បាត់​បង់ (១កូរិនថូស ១៥:១៨) ហើយ​គ្រីស្ទ​បរិស័ទ​វេទនា​លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត (១កូរិនថូស ១៥:១៩)។ ប៉ុន្តែ ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​! ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​សេចក្តី​ពិត​មូល​ដ្ឋាន​សំខាន់​ ដែល​គ្រីស្ទ​បរិស័ទ​ជឿ។ ដូច្នេះ វា​មាន​សារៈសំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ​

ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ The Resurrection of Christ

ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​ពឹង​ផ្អែក​លើ​សេចក្តី​ពិត​នេះ​ជា​សេចក្តី​ពិត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ ពេត្រុស​បាន​ពន្យល់​អំពី​ភាព​ចាំ​បាច់​នៃ​ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ចេញ​ពី​ទំនុក​ដំកើង ១៦ (កិច្ច​ការ​ ២:២៤២៨)។ នៅក្នុង​សេចក្តី​បង្រៀន​របស់​ព្រះយេស៊ូវ​ផ្ទាល់ ទ្រង់​បាន​ទាយ​យ៉ាង​ច្បាស់​លាស់​អំពី​ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ទ្រង់ (ម៉ាថាយ ២០:១៩; ម៉ាកុស ៩:៩; ១៤:២៨; លូកា ១៨:៣៣; យ៉ូហាន ២:១៩២២)

អ្នក​និពន្ធ​នៃ​កណ្ឌ​ដំណឹងល្អ​ទាំង​បួន​ផ្តល់​ភស្តុតាង​បង្ហាញ​ថា ​ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​ ហើយ​ពួក​សាវក​ដទៃ​ទៀត​ក៏​ផ្តល់​ភស្តុតាង​នៅក្នុង​សេចក្តី​បង្រៀន​ជា​សាធារណៈ​របស់​ពួកគេ​ផង​ដែរ។ ការ​បង្ហាញ​អង្គ​ទ្រង់​ដប់​ដង​របស់​ព្រះ​យេស៊ូវ ដែល​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​មាន​កត់​ត្រា​ទុក​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី។ ការ​បង្ហាញ​អង្គ​ទ្រង់​ទាំង​នោះ​មាន​ដូច​តទៅ៖

() នៅ​ចំពោះ​នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​នៅ​ឯ​ផ្នូរ​ម្នាក់​ឯង (យ៉ូហាន ២០:១១១៨; ម៉ាកុស​ ១៦:៩១១)។​

() នៅ​ចំពោះ​ពួក​ស្ត្រី «ម៉ារា​ម្នាក់​ទៀត» និង​អ្នក​ដទៃ​ទៀត នៅ​ពេល​ពួកគេ​វិល​ត្រឡប់​ពី​ផ្នូរ​វិញ (ម៉ាថាយ ២៨:១១០)

() នៅ​ចំពោះ​ស៊ីម៉ូនពេត្រុស តែ​ម្នាក់​ឯង​នៅ​ថ្ងៃ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​ (សូម​មើល​លូកា ២៤:៣៤; ១កូរិនថូស ១៥:៥)

() នៅ​ចំពោះ​ពួក​សិស្ស​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស នៅ​ថ្ងៃ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ (លូកា ២៤:១៣៣៥)

() នៅ​ចំពោះ​ពួក​សិស្ស​ទាំង​ដប់​ (ថូម៉ាស់​អវត្តមាន) និង​អ្នក​ដទៃទៀត «នៅ​ជាមួយ​ពួកគេ» នៅ​ក្រុង​យេរូសាឡិម ក្នុង​ល្ងាច​ថ្ងៃ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ (យ៉ូហាន ២០:១៩២៤)

() នៅ​ចំពោះ​ពួក​សិស្ស​ម្តង​ទៀត (ថូម៉ាស់​មាន​វត្ត​មាន​) នៅ​ក្រុង​យេរូសាឡិម (ម៉ាកុស ១៦:១៤១៨; លូកា ២៤:៣៣៤០; យ៉ូហាន ២០:២៦២៨ សូម​មើល​ផង​ដែរ ១កូរិនថូស ១៥:៥)

() នៅ​ចំពោះ​ពួក​សិស្ស​នៅពេល​កំពុង​នេសាទ​នៅ​សមុទ្រ​កាលីឡេ (យ៉ូហាន ២១:១២៣)

() នៅ​ចំពោះ​ពួក​សិស្ស​ទាំង​ដប់​មួយ​នាក់ ហើយ​និង​ជាង​ប្រាំ​រយ​នាក់​ផ្សេង​ទៀត នៅ​កាលីឡេ (១កូរិនថូស ១៥:៦; ប្រៀប​ធៀប ម៉ាថាយ ២៨:១៦២០)

() នៅ​ចំពោះ​យ៉ាកុប ប៉ុន្តែ​ព្រះ​គម្ពីរ​មិន​បង្រៀន​ថា នៅក្នុង​ស្ថាន​ភាព​ណា​នោះ​ទេ (១កូរិនថូស ១៥:)

(១០) នៅ​ចំពោះ​ពួក​សាវក​ភ្លាមៗ​មុន​ការ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌។ ពួកគេ​រួម​ដំណើរ​ទ្រង់​ពី​យេរូសាឡិម​ទៅដល់​ភ្នំ​អូលីវ ហើយ​នៅ​ទី​នោះ​ពួកគេ​បាន​មើល​ឃើញ​ទ្រង់​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ «រហូត​ទាល់​តែ​ពពក​បាន​យក​ទ្រង់​ចេញ​បាត់​ពី​ភ្នែក​ពួកគេ​ទៅ» (ម៉ាកុស ១៦:១៩; លូកា ២៤:៥០៥២; កិច្ចការ ១:៤១០)

នៅ​ក្នុង​ការ​បង្ហាញ​អង្គ​ទ្រង់​ទាំង​នេះ ព្រះយេស៊ូវ​បាន​សន្ទនា​ជា​មួយ​ពួក​គេ​ដោយ​ផ្ទាល់។ ពួកគេ​បាន​ប៉ះ​ពាល់​ទ្រង់ (ម៉ាថាយ ២៨:៩; លូកា ២៤:៣៩; យ៉ូហាន ២០:២៧) ហើយ​ទ្រង់​បាន​សោយ​នំប៉័ង​ជា​មួយ​ពួកគេ (លូកា ២៤:៤២, ៤៣; យ៉ូហាន ២១:១២១៤)។ ​

(១១) បន្ថែម​លើ​ការ​បង្ហាញ​អង្គ​ទ្រង់​ខាង​លើ​ ​មាន​ការ​លើក​ឡើង​នៃ​ការ​បើក​សំដែង​អង្គ​របស់​ព្រះគ្រីស្ទ​ទៅ​កាន់​ប៉ុល​នៅ​ឯ​ទីក្រុង​ដាម៉ាស ដែល​និយាយ​ថា វា​គឺជា​ការ​បង្ហាញ​អង្គ​របស់​ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ (កិច្ច​ការ ៩:៣, ១៧; ១កូរិនថូស ១៥:៨; ៩:១)

ការ​ផ្លាស់​ប្រែ​នៅក្នុង​ជីវិត​របស់​អស់​អ្នក​ ដែល​ព្រះ​យេស៊ូវ​បាន​លេច​មក​អោយ​ឃើញ ផ្តល់​ភស្តុតាង​ថា ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​មែន។ សត្រូវ​ម្នាក់​ដូច​ជា​ប៉ុល​ត្រូវ​បាន​ផ្លាស់​ប្រែ​ទៅ​ជា​សាវក​ដ៏​ឆេះ​ឆួល​ម្នាក់ (កិច្ចការ ៩:១-២២; ១កូរិនថូស ១៥:១៨)។ អ្នក​នេសាទ​កំសាក​ដូច​ជា​ពេត្រុស​បាន​បោះ​បង់សំណាញ់​នេសាទ​របស់​ខ្លួន (យ៉ូហាន ២១) ហើយ​បាន​ត្រឡប់​ជា​ក្លាហាន​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ។ អ្នក​មន្ទិល​សង្ស័យ​ដូច​ជា​ថូម៉ាស (យ៉ូហាន ២០:២៤-២៨) បាន​ក្លាយ​ជា​អ្នក​ជឿ​ដ៏​រឹង​មាំ​ម្នាក់។ ហើយ​អ្នក​ធ្វើ​ដំណើរ (ទៅ​ភូមិ​អេម៉ោស)​ដែល​នឿយ​ហត់​ពីរ​នាក់​បាន​រក​ឃើញ​កំលាំង​ថ្មី​ដើម្បី​វិល​ត្រឡប់​មក​កាន់​យេរូសាឡិម​វិញ ហើយ​ចែក​ចាយ​អំពី​ការ​ដែល​ពួកគេ​បាន​ជួប​ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ (លូកា ២៤:១៣៣៥)។ មនុស្ស​ទាំង​អស់​នេះ​បាន​បាត់បង់​ជីវិត​របស់​ពួកគេ ដោយ​សារ​តែ​ពួកគេ​បាន​ប្រកាស​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ។ ប្រ​សិន​បើ​ព្រះ​យេស៊ូវ​មិន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​ទេ នោះ​ពួក​សិស្ស​នឹង​មិន​ហ៊ាន​លះបង់​ជីវិត​របស់​ពួកគេ​ ដើម្បី​ប្រកាស​ថា ​ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ។

ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​ត្រូវ​បាន​ចាត់​ជាសកម្ម​ភាព​ () របស់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា (ទំនុក​ដំកើង ១៦:១០; កិច្ច​ការ ២:២៤; ៣:១៥; រ៉ូម ៨:១១; អេភេសូរ ១:២០; កូល៉ុស ២:១២; ហេព្រើរ ១៣:២០ () របស់​ព្រះ​គ្រីស្ទ​ទ្រង់​ផ្ទាល់ (យ៉ូហាន ២:១៩; ១០:១៨) ហើយ​និង () របស់​ព្រះវិញ្ញាណ​បរិសុទ្ធ (១ពេត្រុស ៣:១៨)

ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​គឺជា​ទីបន្ទាល់​ជា​សាធារណៈ​មួយ​ថា ទ្រង់​គឺជា​ព្រះគ្រីស្ទ​ដូច​ដែល​ទ្រង់​បាន​អះអាង​ ហើយ​ជា​ភស្តុតាង​មួយ​នៃ​ការ​ដែល​ព្រះវរបិតា​ទទួល​យក​យញ្ញបូជា​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ប្រោស​លោះ​យើង។ វា​គឺជា​ជ័យ​ជំនះ​លើ​សេចក្តី​ស្លាប់​និង​ផ្នូរ​សំរាប់​អ្នក​ដើរ​តាម​ទ្រង់​ទាំង​អស់។ ​

ដូច្នេះ ប្រសិន​បើ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​ពី​សុគត​មក​វិញ​ នោះ​ដំណឹងល្អ​គឺ​ពិត​ប្រាកដ ហើយ​ប្រសិន​បើ​ទ្រង់​មិន​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ទេ នោះ​ដំណឹងល្អ​គឺ​ក្លែង​ក្លាយ។ ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​ការ​ស្តាប់​បង្គាប់​របស់​ទ្រង់រហូតដល់​ការ​សុគត ដូច្នេះហើយ​បាន​ជា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ (រ៉ូម ៤:២៥)។ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា ទ្រង់​បាន​ធ្វើការ​ធួន​នឹង​បាប​យ៉ាង​ពេញ​លេញ​មួយ​សំរាប់​អំពើ​បាប​របស់​យើង។​ យញ្ញបូជា​របស់​ទ្រង់​ត្រូវ​បាន​ទទួល​យក​ជា​ការ​ស្កប់​ព្រះទ័យ​ចំពោះ​យុត្តិ​ធម៌​របស់​ព្រះ ហើយ​លោហិត​របស់​ទ្រង់​គឺ​ជា​ថ្លៃ​លោះ​សំរាប់​ពួក​មនុស្ស​មាន​បាប។ ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​ជា​ការ​ធានា​ថា ​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ​ទាំង​អស់​នឹង​រស់​ឡើង​វិញ​ផង​ដែរ (រ៉ូម ៨:១១; កូរិនថូស ៦:១៤; ១៥:៤៧-​៤៩; ភីលីព ៣:២១; ១យ៉ូហាន ៣:)។ ដោយ​ព្រោះ​ទ្រង់​រស់​ យើង​នឹង​រស់​ផង​ដែរ។

ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បញ្ជាក់​ថា ការ​អះ​អាង​ទាំង​អស់​របស់​ទ្រង់​គឺ​ពិតប្រាកដ ​ដូច​ជា​ការ​អះ​អាង​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ​(យ៉ូហាន ២:១៩; ១០:១៧)។ ប្រសិន​បើ​ព្រះគ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ នោះ​រឿង​ទាំង​មូល​អំពី​សេចក្តី​ប្រោស​លោះ​គឺ​ជា​ការ​បរាជ័យ ហើយ​ទំនាយ​និង​សេចក្តី​សន្យា​ទាំង​អស់​អំពី​ជីវិត​អស់កល្ប​ជានិច្ច​គឺ​ក្លែង​ក្លាយ។ «ប៉ុន្តែ​ឥឡូវ​នេះ​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ​ ហើយ​ត្រឡប់​ជា​ផល​ផ្លែ​ដំបូង​នៃ​អស់​អ្នក​ដែល​បាន​ដេក​លក់»។ ដូច្នេះ ព្រះ​គម្ពីរ​មាន​ភាព​ពិត​ប្រាកដ​ចាប់​ពី​កណ្ឌ​លោកុប្បត្ដិ​ដល់​កណ្ឌ​វិវរណៈ។ នគរ​នៃ​សេចក្តី​ងងឹត​ត្រូវ​បាន​ផ្តួល​រំលំ​ហើយ​ សាតាំង​បាន​ធ្លាក់​ពី​ស្ថានសួគ៌​ដូច​ជា​ផ្លេកបន្ទោរ ​សេចក្ដី​ពិត​បាន​ឈ្នះ​លើ​សេចក្ដី​កុហក​ សេចក្ដី​ល្អ​បាន​ឈ្នះ​លើ​សេចក្ដី​អាក្រក់​ សុភមង្គល​បាន​ឈ្នះ​លើ​សេចក្តី​ទុក្ខសោក​ជា​រៀង​រហូត។ ដូច្នេះ មនុស្ស​ភ័យ​ខ្លាច​វិញ្ញាណ​និង​ខ្មោច​ ប៉ុន្តែ​សត្រូវ​ពិត​ប្រាកដ​របស់​យើង​គឺជា​សាតាំង​និង​សេចក្តី​ស្លាប់​វិញ​ទេ។ យើង​ពិត​ជា​គួរ​តែ​កោត​ខ្លាច​ព្រះ​ ពីព្រោះ​ទ្រង់​មាន​អំណាច​បំផ្លាញ​យើង​ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង។ ដំណឹង​ល្អ​គឺ​ថា ព្រះ​យេស៊ូវ​បាន​យក​ឈ្នះ​សាតាំង​និង​សេចក្តី​ស្លាប់​ហើយ​ ហើយ​បាន​យក​សេចក្តី​ក្រោធ​របស់​ព្រះ​ដែល​ប្រឆាំង​នឹង​អំពើ​បាប​របស់​យើង​ចេញ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​នេះ​តាម​រយៈ​ការ​សុគត​និង​ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ទ្រង់។

ពួក​សង្ឃរាជ​និង​ពួក​ចាស់​ទុំ​ដែល​បាន​បដិសេធ​ព្រះ​យេស៊ូវ​បាន​បង្កើត​ការ​អះអាង​ក្លែង​ក្លាយ​ប្រឆាំង​នឹង​ទ្រង់​ នៅ​ពេល​ទ្រង់​នៅ​មាន​ព្រះជន្ម​នៅឡើយ​ ហើយ​ក៏​ផ្សព្វផ្សាយ​រឿង​កុហក​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ផង​ដែរ។ ពួក​គេ​បាន​អោយ​សំណូក​ដល់​ពួក​ទាហាន​រ៉ូម៉ាំង (ម៉ាថាយ ២៨:១២១៤) ដើម្បី​ផ្សព្វផ្សាយ​ថា «ពួក​សិស្ស​របស់​ទ្រង់​បានមក​នៅពេល​យប់​ ហើយ​បាន​លួច​យក​ទ្រង់​បាត់​ទៅ នៅ​ពេល​ពួក​យើង​បាន​ដេក​លក់»។ ប៉ុន្តែ​រឿង​ក្លែងក្លាយ​របស់​ពួកគេ​មិន​ពន្យល់​អំពី​ការ​បង្ហាញ​អង្គ​របស់​ព្រះ​យេស៊ូវ​បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត សំពត់​ក្នុង​ផ្នូរ​ ដែល​ព្រះយេស៊ូវ​ត្រូវ​បាន​បញ្ចុះ ត្រូវ​បាន​រក​ឃើញ​ដោយ​មាន​សណ្ដាប់​ធ្នាប់​យ៉ាង​ល្អ ដែល​ជា​ភស្តុតាង​បន្ថែម​ទៀត​ថា «សាកសព​របស់​ទ្រង់​មិន​ត្រូវ​បាន​គេ​លួច​ នៅពេល​ពួក​ទាហាន​បាន​ដេកលក់​នោះ​ឡើយ​»។ គេ​ច្រើន​តែ​ដឹង​ថា ចោរ​លួច​ផ្នូរ​តែង​តែ​លួច​យក «សំពត់» ហើយ​ទុក​សាកសព​ចោល ប៉ុន្តែ​មិន​មាន​ចោរ​ណា​លួច​យក​សាក​សព ហើយ​ទុក​សំពត់​ចោល​នោះ​ទេ ជាពិសេស​នៅពេល​សំពត់​នោះ​ជា​ «សំពត់​ទេសឯក» ហើយ​ថ្មី (ម៉ាកុស ១៥:៤៦)។ ចោរ​គ្រប់​គ្នា​នឹង​ជ្រើស​រើស​សែង​សាកសព​ដែល​មាន​សំពត់ ជា​ជាង​សាកសព​ដែល​អាក្រាត។ លើស​ពី​នេះ​ទៅ​ទៀត​ តើ​ចោរ​ប្រភេទ​អ្វី​ដែល​មាន​ពេល​យក​សាកសព​ចេញ​ពី​សំពត់ បន្ទាប់​មក​បត់សំពត់​វិញ​យ៉ាង​ស្អាត​នោះ?

ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់ Resurrection of the dead

ព្រះគម្ពីរ​ក៏​បង្រៀន​ផង​ដែរ​ថា នឹង​មាន​ការ​រស់​ឡើង​វិញ​នៃ​មនុស្ស​ទាំង​អស់​នៅ​ពេល​អនាគត ទាំង​អ្នក​សុចរិត​និង​អ្នក​ទុច្ចរិត​ក្នុង​ពេល​តែ​មួយ (ដានីយ៉ែល ១២:; យ៉ូហាន ៥:២៨, ២៩; រ៉ូម ២:១៦; ២ថែស្សាឡូនីច ១:១០)។ រូប​កាយ​ដែល​រស់​ឡើង​វិញ​នឹង​ខុស​ពី​រូប​កាយ​ដែល​ដេក​ក្នុង​ផ្នូរ (១កូរិនថូស ១៥:៥៣, ៥៤; ភីលីព ៣:២១) ប៉ុន្តែ​អត្តសញ្ញាណ​របស់​រូប​កាយ​នឹង​ត្រូវ​បាន​រក្សា​អោយ​នៅ​ដដែល។ វា​នៅតែ​ជា​រូប​កាយ​តែ​មួយ (១កូរិនថូស ១៥:៤២៤៤) ដែល​រស់​ឡើង​វិញ​ម្តង​ទៀង​ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់​ប្រែ។

​រី​ឯ​លក្ខណៈ​របស់​រូប​កាយ​ដែល​រស់​ឡើង​វិញ () វា​នឹងជា​រូប​កាយ​ខាង​វិញ្ញាណ (១កូរិនថូស ១៥:៤៤) ជា​រូប​កាយ​ដែល​មាន​លក្ខខ័ណ្ឌ​សមរម្យ​នឹង​សណ្ឋាន​របស់​ស្ថានសួគ៌​ () មាន​សិរីល្អ មិន​ពុករលួយ​ និង​មាន​អំណាច (១កូរិនថូស ១៥:៥៤) () ដូច​ជា​រូប​កាយ​ឧត្តម​របស់​ព្រះគ្រីស្ទ (ភីលីព ៣:២១) និង​ () មិន​ចេះ​ស្លាប់ (វិវរណៈ ២១:)

ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ធានា​និង​បញ្ជាក់​អំពី​ការ​រស់​ឡើង​វិញ​របស់​រាស្ត្រ​ផង​ទ្រង់។

() ពីព្រោះ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ធានា​និង​ធ្វើអោយ​អំណាច​ប្រោស​លោះ​របស់​ទ្រង់​បាន​ពេញ​លេញ ហើយ​សេចក្តី​ប្រោស​លោះ​របស់​យើង​រួម​បញ្ចូល​ទាំង​សេចក្តី​ប្រោស​លោះ​ខាង​រូប​កាយ​របស់​យើង​ផង​ដែរ (រ៉ូម ៨:២៣)() ពីព្រោះ​យើង​រួម​ជាមួយ​ព្រះគ្រីស្ទ (រ៉ូម​ ៦:; ១កូរិនថូស ១៥:២១, ២២; ១ថែស្សាឡូនីច ៤:១៤)() ដោយ​ព្រោះ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ដែល​គង់​នៅ​ក្នុង​យើង​ធ្វើ​អោយ​រូប​កាយ​របស់​យើង​ក្លាយ​ជា​អវយវៈ​របស់​ទ្រង់ (១កូរិនថូស ៦:១៥; រ៉ូម ៨:១១)() ដោយ​ព្រោះ​ព្រះគ្រីស្ទ​គឺជា​ព្រះអម្ចាស់​របស់​ទាំង​មនុស្ស​រស់​និង​មនុស្ស​ស្លាប់ (រ៉ូម ១៤:)។ ការ​រួម​គ្នា​របស់​គ្រីស្ទ​បរិស័ទ​ជាមួយ​នឹង​ព្រះគ្រីស្ទ​នេះ​ធ្វើ​អោយ​ការ​រស់​ឡើង​វិញ​របស់​អ្នក​ជឿ​ស្រដៀង​គ្នា​ទៅ​នឹង (ហើយ​ជា​លទ្ធផល​នៃ)​ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ផង​ដែរ (១កូរិនថូស ១៥:៤៩; ភីលីព ៣:២១; ១យ៉ូហាន ៣:)។ ​

ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​គឺជា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ការ​ធ្វើ​បន្ទាល់​និង​ទំនាក់​ទំនង​ជាមួយ​ព្រះ ពីព្រោះ​ព្រះ​អម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ត្រូវ​បាន​គេ​ឃើញ​និង​ប៉ះ (១យ៉ូហាន ១:១-៤)។ ព្រះគ្រីស្ទ​ដែល​ត្រូវ​បាន​ដំកើង​ឡើង ដែល​គង់​នៅ​ខាង​ស្តាំ​ព្រះ គឺ​ជា​គន្លឹះ​ដើម្បី​យល់​អំពី​ការ​ហៅ​អោយ​មាន​ការ​អត់​ធ្មត់​នៅក្នុង​កណ្ឌ​ហេព្រើរ (១:៣; ៨:១)។

មនុស្ស​ផ្សេងៗ​ទៀត​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​នៅ​ក្នុង​ព្រះគម្ពីរ Other people raised from the dead in the Bible

មាន​កំណត់​ត្រា​អំពី​មនុស្ស​ផ្សេងៗ​ត្រូវ​បាន​រស់​ពី​ស្លាប់​វិញ​នៅក្នុង​ព្រះគម្ពីរ ប៉ុន្តែ​ការ​រស់​ឡើង​វិញ​ទាំង​នេះ​ខុស​ពី​ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះយេស៊ូវ។ ជា​ឧទាហរណ៍​រួម​មាន (១) អេលីយ៉ា​បាន​ប្រោស​ក្មេង​ប្រុស​ម្នាក់​អោយ​រស់​ឡើង​វិញ (១ពង្សាវតាក្សត្រ ១៧:៨-២៤) (២) អេលីសេ​បាន​ប្រោស​កូនប្រុស​របស់​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​អោយ​រស់​ឡើង​វិញ (២ពង្សាតាក្សត្រ ៤:១៨-៣៧) ព្រះ​យេស៊ូវ​បាន​ប្រោស​ទាំង (៣) កូនស្រី​របស់​យ៉ៃរ៉ុស (ម៉ាកុស ៥:៣៥-៤៣) និង​ (៤) ឡាសា​អោយ​រស់​ឡើង​វិញ (យ៉ូហាន ១១:១៧-៤៤) (៥) ពេត្រុស​បាន​ប្រោស​ដូកាស​អោយ​រស់​ឡើង​វិញ (កិច្ច​ការ ៩:៣៦-៤២) ហើយ​ (៦) ប៉ុល​បាន​ប្រោស​អ៊ើទីកុស​អោយ​រស់​ឡើង​វិញ (កិច្ច​ការ ២០:៩-១២)។ ទោះ​យ៉ាង​ណា មនុស្ស​ទាំង​នេះ​បាន​ស្លាប់​ទៅវិញ​ម្តង​ទៀត ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​សុគត​ទៅ​វិញ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​រស់​ឡើង​វិញ​របស់​ពួកគេ​មិន​មែន​ជា​ភស្តុតាង​អំពី​អត្តសញ្ញាណ​របស់​ពួកគេ​ផ្ទាល់ ឬ​ថា ការ​ស្លាប់​របស់​ពួកគេ​គឺ​ជា​យញ្ញបូជា​ដែល​ព្រះ​បាន​ទទួល​សំរាប់​អំពើ​បាប​របស់​យើង​នោះ​ឡើយ។ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​បញ្ជាក់​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ការ​សុគត​របស់​ទ្រង់​គឺជា​យញ្ញបូជា​ ដែល​ព្រះ​ទទួល​យក​សំរាប់​អំពើ​បាប​របស់​យើង ហើយ​ធានា​អំពី​ជីវិត​អស់កល្បជានិច្ច​របស់​យើង​ផង។ រឿង​អំពី​មនុស្ស​ទាំង​នេះ​ត្រូវ​បាន​ប្រោស​អោយ​រស់​ពី​ស្លាប់​ឡើង​វិញ​បង្ហាញ​អំពី​អំណាច​របស់​ព្រះ​លើ​សេចក្តី​ស្លាប់ ហើយ​ចង្អុល​ទៅ​កាន់​ការ​រស់​ឡើង​វិញ​ជា​ចុង​ក្រោយ​របស់​មនុស្ស​ទាំង​អស់ ដើម្បី​ទទួល​ទណ្ឌកម្ម​ ឬ​រង្វាន់ (យ៉ូហាន ៥:២៩ ប្រៀប​ធៀប វិវរណៈ ២០:៥, ៦)។ ​

ការ​រស់​ឡើង​វិញ​ និង​សេចក្តីជំនឿ​ផ្សេងៗ Resurrection and other beliefs

វប្បធម៌​ជាច្រើន​បាន​ជឿ​លើ​ការ​ដាច់​ចេញ​របស់​រូប​កាយ​ពី​ព្រលឹង គឺ​រូប​កាយ​ពុក​រលួយ ប៉ុន្តែ​ព្រលឹង​សំខាន់​ជាង​ហើយ​បន្ត​រស់​នៅ គឺ​មិន​វិនាស​ឡើយ។ គេ​ចាត់​ទុក​រូប​កាយ​ជា​សំលៀក​បំពាក់​ខាង​ក្រៅ​ដែល​អាច​បោះចោល​បាន ប៉ុន្តែ​ព្រលឹង​មាន​លក្ខណៈ​មិន​វិនាស ហើយ​ជាប់​នៅ​ពី​សម័យ​មួយ​ទៅ​សម័យ​មួយ។ នេះ​គឺ​ជា​អ្វី​ដែល​ជន​ជាតិ​ក្រិក​បាន​គិត​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​ជួយ​ពន្យល់​អំពី​ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​សេចក្តី​បង្រៀន​របស់​ប៉ុល​អំពី​ការ​រស់​ឡើង​វិញ (កិច្ចការ ១៧:១៦-៣២)។  ទស្សនៈ​វិល​ជុំ​នេះ​បាន​នាំ​អោយ​មាន​ការ​បង្កើត​ទស្សនៈ​អំពី​ការ​ចាប់កំណើត​ជា​ថ្មី​នៃ​ព្រលឹង​ពី​រូប​កាយ​ទៅ​រូប​កាយ។ ជំនឿ​ទាំង​នេះ​មិន​ជឿ​ថា មាន​ការ​រស់​ឡើង​វិញ​ខាង​រូប​កាយ​នោះ​ទេ ពីព្រោះ​យើង​ចង់​គេ​ចចេញ​ពី​រូប​កាយ។ ដូច្នេះ ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​របស់​ព្រះយេស៊ូវ​បង្ហាញ​អំពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ជំនឿ​ទាំង​នេះ ពីព្រោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ខាង​រូប​កាយ ដែល​បង្ហាញ​ថា យើង​នឹង​មិន​អាច​គេច​ចេញ​ពី​រូប​កាយ​របស់​យើង​បាន​ទេ ប៉ុន្តែ​អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​នឹង​មាន​រូប​កាយ​ថ្មី​មួយ​ដែល​បាន​ផ្លាស់​ប្រែ។

ការ​អនុវត្ត Application

ដោយសារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ នោះ​អស់​អ្នក​ដែល​ជឿ​ទុក​ចិត្ត​ទ្រង់​អាច​ដឹង​ប្រាកដ​ច្បាស់​ថា ពួកគេ​ទទួល​បាន​ជីវិត​អស់កល្បជានិច្ច។ លើស​ពី​នេះ​ទៅទៀត ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​របស់​ព្រះយេស៊ូវ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​យើង​អំពី​ជីវិត​បច្ចុប្បន្ន​របស់​យើង​ទាំង​ស្រុង។ ឧទាហរណ៍​ ព្រះយេស៊ូវ​បង្រៀន​ថា «កុំ​ឲ្យ​ប្រមូល​ ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ​ត្រូវ​ប្រមូល​ ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង» (ម៉ាថាយ ៦:១៩២០)។ ប្រសិន​បើ​ព្រះ​យេស៊ូវ​មិន​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ​ទេ នោះ​យើង​គួរ​តែ​ព្រងើយ​កន្តើយ​ចំពោះ​សេចក្តី​បង្រៀន​នេះ ប៉ុន្តែ​ដោយ​សារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ នោះ​យើង​ល្ងីល្ងើ​ហើយ ដែល​ខំ​ប្រមូល​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ផែនដី ​ជា​ជាង​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន​សួគ៌​នោះ។ ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះយេស៊ូវ​បង្ហាញ​ថា នឹង​ថ្ងៃ​ជំនុំ​ជំរះ​មក​ដល់ ហើយ​យើង​ត្រូវ​តែ​ចំណាយពេល​វេលា​ឥឡូវ​នេះ​របស់​យើង​ ដើម្បី​ត្រៀម​ខ្លួន​ជាស្រេច​សំរាប់​ថ្ងៃ​នោះ (ម៉ាថាយ ២៤:៤៥-២៥:៤៦)។

ប្រសិន​បើ​ព្រះ​យេស៊ូវ​មិន​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ​ទេ នោះ​យើង​មិន​គួរ​ជឿ​ទ្រង់ ដើរ​តាម​ទ្រង់​ ឬ​ទៅ​ព្រះវិហារ​ឡើយ។ មិន​ជា​អ្វី​ទេ ប្រសិន​ជា​អ្នក​គិត​ថា ការ​ជឿ​លើ​ព្រះយេស៊ូវ​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ផ្តល់​សន្តិភាព​ដល់​អ្នក ឬ​អ្នក​គិត​ថា ព្រះយេស៊ូវ​បាន​ព្យាបាល​អ្នក ឬ​អ្នក​ទទួល​បាន​គុណ​ប្រយោជន៍​ផ្សេងៗ​ពី​ការ​ជឿ​លើ​ទ្រង់។ ប្រសិន​បើ​យើង​នឹង​នៅតែ​ជឿ​លើ​ព្រះយេស៊ូវ​និង​ដើរ​តាម​ទ្រង់ បើ​ទោះ​ជា​ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ​ក៏​ដោយ នោះ​សេចក្តីជំនឿ​របស់​យើង​មិន​ស្រប​តាម​ព្រះគម្ពីរ​ទេ ពីព្រោះ​នៅ​ក្នុង​ព្រះគម្ពីរ សេចក្តីជំនឿ​មិន​គ្រាន់តែ​ជា​សេចក្តីជំនឿ​លើ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សេចក្តីជំនឿ​លើ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ដែល​ប្រកាស​ថា ព្រះយេស៊ូវ​បាន​សុគត​ និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ដោយ​សារ​តែ​ព្រះយេស៊ូវ​ពិត​ជា​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​មែន នោះ​ការ​បំរើ​របស់​យើង​ចំពោះ​ទ្រង់​មិន​ឥត​ប្រយោជន៍​នោះ​ទេ ហើយ​យើង​ត្រូវ​តែ​ឈរ​អោយ​រឹង​មាំ (១កូរិនថូស ១៥:៥៨)។ ទោះ​បី​ជា​យើង​រង​ទុក្ខ​ដោយ​សារ​យើង​ដើរ​តាម​ព្រះយេស៊ូវ យើង​ក្រីក្រ​ខាង​ថវិកា យើង​មាន​ការ​បៀតបៀន​និង​គេ​បដិសេធ​យើង ហើយ​ជីវិត​កាន់​តែ​លំបាក​ ដោយសារ​តែ​ដើរ​តាម​ព្រះយេស៊ូវ​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ឈរ​អោយ​រឹង​មាំ ហើយ​បំរើ​ទ្រង់​ដែរ ពីព្រោះ​ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​មែន!

Leave a Reply

Your email address will not be published. Required fields are marked *

*

Top