គោលជំនឿរបស់ពួកសាវ័ក The Apostles’ Creed

Apostles creed pdf

គោល​ជំនឿ​របស់​ពួក​សាវ័ក The Apostles’ Creed

ខ្ញុំ​ជឿ​លើ​ព្រះ​វរបិតា​ដ៏​មាន​អំណាច​គ្រប់​ព្រះចេស្តា

​ព្រះអង្គ​គឺជា​ព្រះអាទិករ​បង្កើត​ឋានសួគ៌​និង​ភព​ផែនដី។​

ខ្ញុំ​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​តែ​មួយ​នៃ​ព្រះ​វរបិតា​ ដែល​ជា​ព្រះជាម្ចាស់​របស់​យើង​

ព្រះ​អង្គ​បាន​កើត​ជា​មនុស្ស​ដោយ​ឫទ្ធានុភាព​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

ហើយ​បាន​ប្រសូត​ចេញ​ពី​នាង​ក្រមុំព្រហ្មចារី​ម៉ារា។​

ព្រះអង្គ​បាន​រង​ទុក្ខ​វេទនា​នៅ​ក្រោម​កណ្តាប់​ដៃ​របស់​ប៉ុនទាស​ពីឡាត់​

ដោយ​ជាប់​លើ​ឈើឆ្កាង ​ហើយ​បាន​សុគត​ ហើយ​ព្រះបរមសព​បាន​ទទួល​ការ​បញ្ចុះ។​

ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។​

នៅ​ថ្ងៃ​ទី​បី​ព្រះអង្គ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ព្រះអង្គ​បាន​យាង​ទៅ​កាន់​ឋានសួគ៌​ហើយ​គង់​នៅ​ខាង​ស្តាំ​ព្រះ​វរបិតា​

ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ​ដើម្បី​វិនិច្ឆ័យ​មនុស្ស​ទាំងអស់​

ទោះ​ទាំង​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។​

ខ្ញុំ​ជឿ​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ​និង​ជឿ​លើ​ពួក​ជំនុំ​ដ៏​បរិសុទ្ធ​

ហើយ​ការ​ចង​សម្ពន្ធ​ជា​មួយ​ពួក​អ្នក​ដ៏​បរិសុទ្ធ​

ហើយ​ការ​លើក​លែង​ទោស​ពី​អំពើ​បាប​

ហើយ​ការ​រស់​ឡើង​វិញ​នៃ​រូបកាយ​

និង ​ជីវិត​អស់​កល្ប​ជា​និច្ច។ ​អាម៉ែន។

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top