គោលជំនឿក្រុមប្រឹក្សាណាយស៊ីន Nicene Creed

Nicene Creed

គោល​ជំនឿ​ក្រុម​ប្រឹក្សា​ណាយស៊ីន  Nicene Creed

យើង​ជឿ​លើ​ព្រះជាម្ចាស់​តែ​មួយ​

គឺ​ព្រះ​វរបិតា​ ជា​ព្រះ​ដ៏​មាន​អំណាច​គ្រប់​ព្រះ​ចេស្ដា​

ព្រះអង្គ​បាន​បង្កើត​ឋានសួគ៌​និង​ភព​ផែនដី​ព្រម​ទាំង

គ្រប់​របស់​ទាំងអស់​ដែល​មើល​ឃើញ​និង​មើល​មិន​ឃើញ។

យើង​ជឿ​លើ​​ព្រះអម្ចាស់​តែ​មួយ​

គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះរាជ​បុត្រា​តែ​មួយ​គត់​នៃ​ព្រះជាម្ចាស់​

ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​ រួម​ជា​មួយ​ព្រះ​វរបិតា​តាំង​ពី​អស់​កល្ប​ជា​និច្ច​

ជា​ព្រះជាម្ចាស់​មក​ពី​ព្រះជាម្ចាស់​ ជា​ពន្លឺ​មក​ពី​ពន្លឺ​

ជា​ព្រះជាម្ចាស់​ដ៏​ពិត​ មក​ពី​ព្រះជាម្ចាស់​ដ៏​ពិត​

បាន​មាន​ឡើង​តែ​មិន​មាន​ដោយ​ការ​បង្កើត​ទេ​

មាន​រូបអង្គ​តែ​មួយ​ នៅ​ជា​មួយ​នឹង​ព្រះ​វរបិតា។​

តាម​រយៈ​ព្រះអង្គ​នោះ​អ្វីៗ​ទាំងអស់​ត្រូវ​បាន​បង្កើត​មក។

សម្រាប់​យើង​ និង​ សម្រាប់​សេចក្ដី​សង្គ្រោះ​

នោះ​ទ្រង់​បាន​យាង​ចុះ​មក​ពី​ឋានសួគ៌។​

ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

នោះ​ព្រះអង្គ​បាន​យក​និស័្សយ​ជា​មនុស្ស​តាមរយៈ​នាង​ក្រមុំព្រហ្មចារី​ម៉ារា​

ហើយ​បាន​កើត​មក​ជា​មនុស្ស។​

ដោយ​គិត​ដល់​ប្រយោជន៍​យើង​នោះ​ព្រះអង្គ​ត្រូវ​បាន​គេ​ឆ្កាង​

នៅ​ក្រោម​កណ្តាប់​ដៃ​របស់​លោក​ប៉ុនទាស​ពីឡាត់។​

ទ្រង់​បាន​រងទុក្ខ​វេទនា​ដោយ​សុគត​ហើយ​ព្រះ​បរម​សព​បាន​ទទួល​ការ​បញ្ចុះ

នៅ​ថ្ងៃ​ទី​បី​ព្រះអង្គ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ស្រប​តាម​បទគម្ពីរ​

ព្រះអង្គ​បាន​យាង​ទៅ​កាន់​ឋានសួគ៌​និង​គង់​នៅ​ខាង​ស្ដាំ​ព្រះ​វរបិតា។​

ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ​ក្នុង​សិរី​រុងរឿង​ដើម្បី​ជំនុំជំរះ​

មនុស្ស​ទាំងអស់​ទោះ​ទាំង​មនុស្ស​រស់​និង​មនុស្ស​ស្លាប់​ ហើយ

​ព្រះ​រាជ្យ​របស់​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជា​និច្ច​ត​រៀង​ទៅ។​

 

យើង​ជឿ​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ដែល​ជា​ព្រះអម្ចាស់​ ដែល​ជា

ព្រះអង្គ​ប្រទាន​ជីវិត​ ដែល​បាន​យាង​មក​ពី​ព្រះ​វរបិតា​និង​ព្រះរាជ​បុត្រា។

ព្រះអង្គ​ជា​ព្រះ​ដែល​យើង​ត្រូវ​ថ្វាយបង្គំ​ និង​សរសើរ​តម្កើង​រួម​ជា​មួយ​ព្រះ​វរបិតា​និង​ព្រះរាជ​បុត្រា។​

ព្រះអង្គ​បាន​សម្ដែង​ព្រះបន្ទូល​តាមរយៈ​ពួក​ហោរា។

យើង​ជឿ​លើ​ពួកជំនុំ​ពួក​សាវក​ និង​ ពួកជំនុំ​សកល​ដ៏​បរិសុទ្ធ។

យើង​ទទួល​ស្គាល់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​តែ​មួយ​សម្រាប់​ការ​អត់​ទោស​បាប។

យើង​ទន្ទឹង​រង់​ចាំ​ការ​រស់​ឡើង​វិញ​នៃ​អស់​អ្នក​ដែល​បាន​ស្លាប់

និង​ជីវិត​នៃ​ពិភពលោក​ថ្មី​ដែល​នឹង​ត្រូវ​មក​ដល់។​ អាម៉ែន។

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top