1 Cor 1 Gods power and wisdom pdf download
តើហេតុអ្វីបានជាមនុស្សខ្លះមើលឃើញថា ការជឿព្រះយេស៊ូវ គ្រីស្ទមានសារៈសំខាន់ ហើយមនុស្សខ្លះទៀតមើលឃើញ ថាមិន សំខាន់? តើហេតុអ្វីបានជាគ្រីស្ទានខ្លះចម្រើនឡើងមានលក្ខណៈ ចាស់ទុំ ហើយគ្រីស្ទានខ្លះទៀតមិនមានលក្ខណៈចាស់ទុំ? សំនួរ ទាំងពីរនេះគឺសំខាន់ ហើយព្រះគម្ពីរ ១ កូរិនថូស ១ មានចម្លើយ ចំពោះសំនួរទាំងនេះ។
មនុស្សខ្លះមើលឃើញថា ព្រះគ្រីស្ទរំដោះគេឲ្យមានសេរី ភាព រួចផុតពីបន្ទុកនៃអំពើបាប ហើយគេអាចផ្ទះផ្សារជាមួយនឹង ព្រះអាទិករវិញតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះគ្រីស្ទ សង្គ្រោះ គេដោយមិនឲ្យគេចូលទៅក្នុងនរក និងផ្តល់ផ្លូវឲ្យគេទៅកាន់ នគរស្ថានសួគ៌វិញ ព្រមទាំងមិនបដិសេធទ្រង់ដើម្បីតាមអ្វីណាមួយផ្សេងទៀតទេ។ តើហេតុអ្វីបានជាមនុស្សខ្លះអាចមើល ឃើញដូច្នេះ?
ចំណែកឯមនុស្សផ្សេងទៀតគិតថា ព្រះយេស៊ូវមិនមានការជាប់ ពាក់ព័ន្ធ ហើយគេក៏មិនឲ្យតម្លៃចំពោះព្រះគ្រីស្ទ។ គេក៏មិនចាប់ អារម្មណ៍នឹងអ្វីដែលព្រះគ្រីស្ទផ្តល់ឲ្យគេផង។
តើហេតុអ្វីបានជាមនុស្សមានការឆ្លើយតបផ្សេងៗគ្នា។ មនុស្ស ភាគច្រើននឹងគិតថា នោះគឺ ដោយសារតែជម្រើសរបស់យើង។ មនុស្សខ្លះជ្រើសរើសទទួលជឿព្រះយេស៊ូវ ចំណែកឯមនុស្ស ផ្សេងទៀតបដិសេធទ្រង់ ក៏ប៉ុន្តែចម្លើយនៅក្នុងព្រះគម្ពីរគឺ ខុសគ្នា ពីនេះ។ ព្រះគម្ពីរពិពណ៌នាប្រាប់យើងថា អំពើបាបធ្វើឲ្យមនុស្ស មើលមិនឃើញសេចក្តីពិតរបស់ព្រះយេស៊ូវ។ នៅពេលដែល មនុស្សទទួលជឿព្រះយេស៊ូវ នោះពីព្រោះព្រះជាម្ចាស់ ជួយឲ្យគេអាចមើលឃើញថា ព្រះយេស៊ូវគឺជានរណា ហើយទទួល ជឿទ្រង់ ព្រមទាំងឲ្យតម្លៃទ្រង់លើសជាងអ្វីៗផ្សេងទៀត។ ហេតុ ដូច្នេះ នៅពេលដែលនរណាម្នាក់ទទួលជឿព្រះយេស៊ូវ នោះគឺជា ការអស្ចារ្យ ដែលមកពីព្រះជាម្ចាស់។ ប្រហែលជាយើងគិតថា អ្នកដែលជឿព្រះយេស៊ូវគឺ គ្មានអ្វីពិសេសទេ ប៉ុន្តែជាការជាក់ស្តែង នោះគឺជាការអស្ចារ្យមួយ។ នេះគឺជាមូលហេតុដែលសាវ័កប៉ូល ពោរពេញដោយសេចក្តីអំណរជាខ្លាំង អំពីអ្នកក្រុងកូរិនថូស ពីព្រោះគេបានទទួលសេចក្តីសង្គ្រោះយ៉ាងអស្ចារ្យ។
គ្រីស្ទបរិស័ទខ្លះចម្រើនឡើង មានលក្ខណៈចាស់ទុំយ៉ាងលឿន។ គេប្រែក្លាយពីទឹកដោះគោរាវ ទៅជាអាហាររឹងយ៉ាងឆាប់រហ័ស។ គេមានសេចក្តីព្យាយាមក្នុងការដើរតាមព្រះគ្រីស្ទ និងចាប់ផ្តើម មានឥទ្ធិពល។ គេមិនដើរតាមសេចក្តីបង្រៀនខុសឆ្គង ព្រម ទាំងមានជំនឿខ្ជាប់ខ្ជួនថែមទៀតផង។ ខណៈដែលគ្រីស្ទបរិស័ទ ដទៃទៀតមិនចម្រើនឡើង ហើយនៅតែមានលក្ខណៈជាកូនង៉ា ដដែលក្នុងព្រះគ្រីស្ទពីមួយឆ្នាំទៅមួយឆ្នាំ។
នេះគឺជាសំនួរមួយដ៏សំខាន់ នៅពេលយើងមើលអានព្រះគម្ពីរ ១កូរិនថូស ពីព្រោះគ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសមិនមាន លក្ខណៈចាស់ទុំ។ គេបរាជ័យក្នុងការចម្រើនឡើង ហើយនៅតែ មានលក្ខណៈជាកូនង៉ា ពីមួយឆ្នាំទៅមួយឆ្នាំ។ មូលហេតុដែលគេ មិនចម្រើនឡើង គឺដោយសារគេមានគំនិតគិតដូចជាកូនក្មេង។ អ្វីដែលមនុស្សគិត នោះនឹងជះឥទ្ធិពលមកលើគេវិញ ដោយសារ លក្ខណៈរបស់គេ។ សាវ័កប៉ូលបានសរសេរទៅកាន់ ក្រុមជំនុំ ប្រយោជន៍ដើម្បីកែតម្រង់ការគិតរបស់គេ។ គាត់បានបង្កើត ក្រុមជំនុំ ព្រមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើក្រុមជំនុំ។ គាត់ចង់ឲ្យគេគិតដោយត្រឹមត្រូវ ហើយនៅក្នុងជំពូក ១ គាត់ចាប់ ផ្តើមជាមួយនឹងចំនុចគន្លឹះនានា ក្នុងគោលបំណងកែតម្រង់គេ។
តាមការពិត ជំពូកនេះគឺសំខាន់ណាស់ ខ្ញុំមានបំណងអធិប្បាយ ជំពូកនេះចន្លោះពី ៦ ទៅ ៨ សបា្តហ៍។ ដោយសារជំពូកនេះច្រើន ពេកក្នុងការអធិប្បាយតែម្តង ដូច្នេះយើងនឹងផ្ដោតទៅលើមួយឃ្លា ម្តងៗ ពី ខ២៤ ព្រះគ្រីស្ទ ជាព្រះចេស្ដានៃព្រះជាម្ចាស់។ យើងនឹង សិក្សាពីរចំនុច ដូចតទៅ៖
១. គ្រីស្ទបរិស័ទនៅក្រុងកូរិនថូស ទទួលបានជីវិតថ្មីពីព្រះជាម្ចាស់ តែគេមានទស្សនៈដូចគ្នានឹងលោកិយ។
ពី ខ ១-៣ សាវ័កប៉ូលនិយាយថា គាត់សរសេរទៅកាន់ក្រុមជំនុំនៃ ព្រះជាម្ចាស់ ចូរកត់ស្គាល់ថា នោះជាព្រះវិហាររបស់ព្រះ ក្នុងកូរិនថូស។ កូរិនថូសគឺជាក្រុងនៅប្រទេសក្រិកហើយលោកប៉ុលបានបង្កើត ក្រុមជំនុំនៅទីនោះក្នុងកំឡុងដំណើរបេសកកម្មលើកទីពីររបស់គាត់ ប៉ុន្តែពួកជំនុំនៅកូរិនថូសគឺជាពួកជំនុំរបស់ព្រះជាម្ចាស់។
ចូរកត់សម្គាល់ថា គេបានជាបរិសុទ្ធក្នុងព្រះគ្រីស្ទ និងបានហៅមកធ្វើជា បរិសុទ្ធ។ កាលណាអ្នកជឿលើព្រះគ្រីស្ទ នោះអ្នក បានជាបរិសុទ្ធដោយសារព្រះជាម្ចាស់។ ព្រះជាម្ចាស់បានជ្រើសរើសអ្នកហើយអ្នកបាន ស្អាត។ នៅក្នុងសញ្ញាថ្មី មិនមានទីកន្លែងបរិសុទ្ធជាក់លាក់ទេ ក៏មិនមាន ទីកន្លែងបរិសុទ្ធជាក់លាក់នៅក្នុងព្រះវិហារដែរ ហើយក៏ មិនមានថ្ងៃ បរិសុទ្ធណាមួយដ៏ពិសេសដែរ លើសពីនេះក៏មិនមាន គ្រីស្ទបរិស័ទណាដែលពិសេសជាង និងបរិសុទ្ធជាងគ្រីស្ទបរិស័ទដទៃទៀត ផង។ មានតែមួយដែលបរិសុទ្ធ គឺព្រះជាម្ចាស់ និងរាស្ត្ររបស់ ទ្រង់ប៉ុណ្ណោះ។
ក្នុងខ៤ សាវ័កប៉ូលថ្លែងអរព្រះគុណព្រះជាម្ចាស់ ចំពោះព្រះគុណ ដែលទ្រង់ប្រទានឲ្យដល់គ្រីស្ទបរិស័ទ ដែលជាអ្នកក្រុងកូរិនថូស គឺព្រះពរខាងឯព្រលឹងវិញ្ញាណ និងអំណោយទានប្រយោជន៍ ដើម្បីបម្រើ ព្រះជាម្ចាស់។ បន្ទាប់មក ក្នុងខ ៨-៩ សាវ័កប៉ូលធានា ដល់គេថា ដោយ សារសេចក្តីស្មោះត្រង់របស់ទ្រង់ ព្រះជាម្ចាស់ នឹងឲ្យគេបានរឹងមាំ រហូតដល់ទីបញ្ចប់ ដូច្នេះគេនឹងមិនអាម៉ាស់នៅ ថ្ងៃនោះទេ ។ នោះគឺជាអ្វី ដែលគួរឲ្យភ្ញាក់ផ្អើល។ ប្រសិនបើអ្នក មានអារម្មណ៍ធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍ ឬព្រួយចិត្តអំពីអ្វីផ្សេងៗ ចូរចងចាំថា ប្រសិនបើ អ្នកបានទុកចិត្តនឹងព្រះយេស៊ូវ ប្រយោជន៍ ដើម្បីសង្គ្រោះអ្នក នោះ ទោះបីអ្នកមាន អារម្មណ៍យ៉ាងណាក៏ដោយ អ្នកទទួលបានជីវិតថ្មី និងអំណោយ ទានបម្រើព្រះជាម្ចាស់ និង រាស្ត្ររបស់ទ្រង់ ហើយទ្រង់នឹងថែរក្សា ការពារអ្នកដល់ទីបំផុត ដ្បិតទ្រង់ស្មោះត្រង់ ហើយព្រះជា ម្ចាស់ធានាថា នៅពេលអ្នកឈរនៅចំពោះព្រះគ្រីស្ទនៅថ្ងៃរបស់ ទ្រង់ នោះអ្នកនឹងមិនអាម៉ាស់ឡើយ ដោយសារព្រះគ្រីស្ទយេស៊ូវ ។
អ្នកក្រុងកូរិនថូសដែលសាវ័កប៉ូលសរសេរទៅកាន់ គឺជាគ្រីស្ទ បរិស័ទ គេមានជីវិតថ្មី ប៉ុន្តែយើងមើលឃើញនៅក្នុង ខ១០ ដែល គេមានទស្សនៈខាងលោកិយ។ នោះអាចជាគ្រីស្ទបរិស័ទនៅ ក្នុងក្រុមជំនុំរបស់យើងសព្វថ្ងៃនេះ ដែលគេមានជីវិតថ្មីពីព្រះ ប៉ុន្តែ ទទួលការល្បួងខាងតម្លៃលោកិយ។ គ្រីស្ទបរិស័ទនៅកូរិនថូសកំពុងដើរតាមអ្នកដឹកនាំ ផ្សេងៗ ហើយគេក៏ជាអ្នកគាំទ្ររបស់មេដឹកនាំផ្សេងៗផង ដែល បង្កឲ្យមានការបែងចែក។ គេមិនផ្ដោតទៅលើព្រះគ្រីស្ទ ហើយនិង អ្វីដែលទ្រង់បានធ្វើសម្រាប់គេផង។ គេជឿថា ព្រះគ្រីស្ទសុគត ជំនួសគេ ប៉ុន្តែគេកំពុងគិតដូចលោកិយ ហេតុដូច្នេះគេមិនលូត លាស់នៅក្នុងព្រះគ្រីស្ទ ហើយនៅមានលក្ខណៈជាកូនង៉ាដដែល។
តើអ្នកគិតថា យើងត្រូវការអំណាចប្រយោជន៍ដើម្បីរស់នៅក្នុងជីវិត គ្រីស្ទាន ដែរឬទេ? មែនហើយ យើងត្រូវការ។ ខុសហើយបើគិតថា យើងអាចរស់នៅក្នុងជីវិតគ្រីស្ទានដោយគ្មានអំណាច។ ក្រុមជំនុំ ត្រូវការអំណាច។ យើងជាមនុស្សទន់ខ្សោយ ហើយមានអំពើ បាប។ តើយើងអាចទទួលបានអំណាចពីណាមក?
តើយើងនឹងទទួលបានអំណាចដោយខ្លួនឯងបានដែរឬទេ? តើ យើងនឹងទទួលបានអំណាច ពីការសាងសង់ព្រះវិហារស្អាតដែរ ឬទេ? តើយើងនឹងទទួលបានអំណាច ពីព្រោះយើងមានលុយ ឬក៏ ពីព្រោះយើងមានអំណោយទានដែរឬទេ? ខ្ញុំសង្ឃឹមថា មិនមាន នរណាម្នាក់គិតដូចនោះទេ។
យើងត្រូវទទួលបានអំណាចពីទីកន្លែង ដែលព្រះទ្រង់ប្រទាន អំណាចឲ្យ។ នៅក្នុង ខ ១៨ សាវ័កប៉ូលពន្យល់ពីទីកន្លែងដែល យើងទទួលអំណាច។
២. ភាពខ្សោយ និងអំណាចព្រះចេស្ដារបស់ព្រះ (១:១៨…)
ព្រះទ្រង់បើកសម្ដែងអំណាចព្រះចេស្ដារបស់ទ្រង់ តាមរយៈសារ ដែលទំនងជាខ្សោយ ប៉ុន្តែជាការពិត សារនោះជាព្រះបន្ទូលដែល ពេញដោយអំណាចព្រះចេស្ដា តាមរយៈមនុស្សទន់ខ្សោយដែល ជាការពិត មនុស្សនោះជាមនុស្សដែលពេញដោយអំណាច និង តាមរយៈគ្រូអធិប្បាយខ្សោយ ដែលជាការពិត គ្រូអធិប្បាយនោះជា គ្រូអធិប្បាយដែលពេញដោយអំណាច មែនទែន។
ខ ១៨ ព្រះបន្ទូលអំពីឈើឆ្កាង គឺថា ព្រះទ្រង់បានបង់ថ្លៃលោះរូប អង្គទ្រង់ ប្រយោជន៍ដើម្បីសង្គ្រោះមនុស្សឲ្យរួចផុតពីអំពើបាប។ មនុស្សជាច្រើន មិនចាប់អារម្មណ៍នឹងព្រះបន្ទូលនេះទេ។ គេក៏មិន គិតថា គេនឹងត្រូវការព្រះបន្ទូលនេះផង។
នៅពេលអ្នកលឺព្រះបន្ទូលអំពីឈើឆ្កាង ប្រសិនបើអ្នកយល់ថា សារនោះ ជាសេចក្តីសង្គ្រោះពីព្រះជាម្ចាស់ ដូច្នេះព្រះបន្ទូលនោះ គឺមានតម្លៃចំពោះអ្នក។ អ្នកយល់ថា នេះគឺជាផ្លូវដែលអ្នកអាចមាន សន្តិភាពជាមួយនឹងព្រះជាម្ចាស់។ យើងអាចអានសារអំពីទស្សនៈ វិទូ អ្នកនិពន្ធ សាស្ត្រាចារ្យនានា មើលទូរទស្សន៍ និងស្រាវជ្រាវក្នុង អ៊ីនធឺណិតផ្សេងៗ ហើយគ្មាននរណាម្នាក់ផ្តល់ផ្លូវឲ្យអ្នក ដើម្បី ឲ្យអ្នកអាចមានសន្តិភាពជាមួយនឹងព្រះជាម្ចាស់ឡើយ ប្រសិនបើ គេមិនបានទទួលព្រះបន្ទូលអំពីឈើឆ្កាង ដែលជាដំណឹងល្អ។
ដូច្នេះគ្រប់ទាំងប្រាជ្ញាខាងលោកិយ មិនអាចឆ្លើយនឹងសំនួរធំៗនេះ ឬក៏ដោះស្រាយបញ្ហាធំៗនៅក្នុងពិភពលោកនេះបានឡើយ។ ប្រាជ្ញាខាងលោកិយ ក៏មិនអាចប្រាប់យើងអំពីរបៀបចូលទៅនគរស្ថានសួគ៌ ឬរបៀបទទួលបានសេចក្តីសង្គ្រោះ របៀបទទួលបានការ អត់ទោស និងរបៀបមានសន្តិភាពជាមួយនឹងព្រះជាម្ចាស់ឡើយ។
ប៉ុន្តែព្រះបន្ទូលអំពីឈើឆ្កាងប្រាប់យើងអំពីបញ្ហារបស់យើង គឺអំពើ បាបរបស់យើង ហើយដំណោះស្រាយគឺ ឈើឆ្កាង ប្រយោជន៍ ដើម្បីឲ្យយើងអាចចូលទៅនគរស្ថានសួគ៌។ ទោះបីជាលោកិយ មើលឃើញ ឈើឆ្កាងជាការឆោតល្ងង់ តែនោះពិតជាមានដំណោះ ស្រាយចំពោះបញ្ហាដ៏ធំបំផុតរបស់យើង ដូច្នេះ មានមធ្យោបាយមួយ ដែលយើងត្រូវតែប្រឆាំងនឹងលោកិយ ។
គ្រីស្ទបរិស័ទមិនលក់ផលិតផលទេ ប៉ុន្តែគ្រីស្ទបរិស័ទប្រកាសអំពីសេចក្តីពិតដែលលោកិយមិនចង់ស្តាប់។ ហើយព្រះបន្ទូល អំពីឈើឆ្កាងនេះគឺជាអំណាចព្រះចេស្ដានៃព្រះជាម្ចាស់។ អ្នកប្រ ហែលជាមានអារម្មណ៍ធុញទ្រាន់ ដោយលឺអំពីព្រះបន្ទូលអំពី ព្រះ គ្រីស្ទដែលជាប់ឆ្កាង ប៉ុន្តែនោះជាផ្លូវដើម្បីទទួលបានសេចក្តី សង្គ្រោះ។
ទំនងជាគ្រីស្ទបរិស័ទនៅក្រុងកូរិនថូសមានសេចក្តីរំភើបចិត្ត អំពីគំនិតថ្មីនានា ដែលគេសន្មតទាំងស្មានថានឹងផ្តល់អំណាច។ យើងមើលឃើញជាបន្តបន្ទាប់នៅក្នុងសំបុត្រ ដែល គេមានសេចក្តីរំភើបអំពីការនិយាយភាសាដ៏ទៃ ការទស្សន៍ទាយ និងការធ្វើការអស្ចារ្យ ក៏ប៉ុន្តែគ្មានអំណាចណាដែលមានមហិទ្ធិឫទ្ធិ ជាងអំណាចព្រះចេស្ដានៃព្រះជាម្ចាស់ ដែលសង្គ្រោះយើងឲ្យរួច ផុតពីសេចក្តីស្លាប់ ឲ្យមានមានជីវិតរស់ឡើងវិញ ពីសេចក្តីងងឹត ឲ្យទៅជាពន្លឺ ពីខាងក្រៅគ្រួសារនៃព្រះឲ្យទៅជាខាងក្នុងគ្រួសារ នៃព្រះ ដែលអំណាចគឺស្ថិតនៅក្នុងព្រះបន្ទូលអំពីឈើឆ្កាង អាស្រ័យហេតុនេះបានជា យើងនៅជាប់នឹងព្រះបន្ទូលអំពីឈើឆ្កាង។
នៅក្នុងខ ២៦-២៧ សាវ័កប៉ូលសរសេរថា ព្រះជាម្ចាស់ជ្រើសរើស មនុស្សទន់ខ្សោយ និងមនុស្សល្ងង់ខ្លៅពីលោកិយ ប្រយោជន៍ ដើម្បីឲ្យអាម៉ាស់ដល់មនុស្សមានប្រាជ្ញា និងមនុស្សខ្លាំងពូកែ។ ម្តង ទៀត នេះគឺខុសគ្នាពីរបៀបដែលលោកិយគិត។ គេចង់បាន ឥទ្ធិពលពីអ្នកមានទ្រព្យសម្បត្តិ ពីអ្នកមានប្រាជ្ញា និងពីអ្នកមានអំណាច។ ប្រសិនបើ យើងគិតដូចជាលោកិយ នោះយើងនឹងអាក់ អន់ចិត្ត។ ព្រះជាម្ចាស់ ប្រើប្រាស់មនុស្សទន់ខ្សោយនៅក្នុង លោកិយនេះ ដោយមានគោលបំណង ហើយទ្រង់ប្រើប្រាស់គេ ដើម្បីសេរីរុងរឿងរបស់ទ្រង់។
ប្រហែលលោកិយ មិនគោរពព្រះបន្ទូលដែលយើងចែកចាយទេ មិនគោរពគ្រូអធិប្បាយដែលប្រកាសអំពីព្រះបន្ទូល ឬក៏មិនគោរព មនុស្សនៅក្នុងពួកជំនុំ តែព្រះទ្រង់ផ្លាស់ប្តូរជីវិតរបស់មនុស្ស តាម រយៈព្រះបន្ទូល និងថ្វាយសេរីរុងរឿងដល់ទ្រង់តាមរយៈមនុស្ស ទាំងនោះ។ ខ្ញុំបានឃើញម្តងហើយម្តងទៀត មនុស្សដែលទំនងជា ទន់ខ្សោយ ឬល្ងង់ខ្លៅ គឺជាអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស។ ជារឿយៗគឺជាមនុស្សមិនសំខាន់ដែលទទួលបានជោគជ័យក្នុងការដឹកនាំមនុស្សផ្សេងទៀត សម្រាប់ព្រះគ្រីស្ទ។
ទាំងអស់នេះមានន័យថា យើងមិនអាចអួតអំពីខ្លួនឯងបានទេ ប៉ុន្តែ គឺអួតនៅក្នុងព្រះគ្រីស្ទ (ខ៣១)។ ទ្រង់គឺជាប្រាជ្ញា ហើយជាសេចក្តី សុចរិតរបស់យើង។ ប្រាជ្ញា និងសេចក្តីសុចរិតរបស់យើង គឺមិន មែនស្ថិតនៅក្នុងយើងទេ ប៉ុន្តែស្ថិតនៅក្នុងព្រះគ្រីស្ទទេតើ។
២:១-៥ អំណាចព្រះចេស្ដានៃព្រះបានបើកសម្ដែងតាមរយៈភាព ខ្សោយរបស់គ្រូអធិប្បាយ។ តើយើងត្រូវជ្រើសរើសនរណា ដើម្បីអធិប្បាយសាររបស់យើង? លោកិយគិតថា ប្រសិនបើគេចង់ ប្រកាសសារអ្វីមួយដើម្បីមានឥទ្ធិពលទៅលើមនុស្សដទៃ ដូច្នេះ គេគួរតែប្រើមនុស្សមានអំណាច មានកេរ្តិ៍ឈ្មោះ ល្បីល្បាយ ឬក៏ មនុស្សនិយាយ កំប្លែងដើម្បីប្រកាសអំពីសារនេះ។ គ្រីស្ទានមិនគួរ គិតដូចនោះទេ។ យើងត្រូវការមនុស្សដែលនឹងនៅជាប់នឹង ព្រះ បន្ទូលអំពីឈើឆ្កាង។ ព្រះវិហារកាតូលិករ៉ូមនិយាយថា បើអ្នកចង់ បានអំណាចព្រះចេស្ដានៃព្រះ អ្នកត្រូវការអាចារ្យ ហើយចាំបាច់ ត្រូវចូលរួមពិធីជប់លៀងព្រះអម្ចាស់ជាមួយនឹងអាចារ្យរបស់ពួកគេផង។ ព្រះគម្ពីរនិយាយថា អ្នកត្រូវការមនុស្ស ម្នាក់ដើម្បីប្រកាសព្រះបន្ទូលគឺព្រះរាជសារអំពីឈើឆ្កាង។ អ្នកពុំចាំបាច់ត្រូវការអ្នកអធិប្បាយ ដែលមានសញ្ញាប័ត្រច្រើនទេ អ្នកត្រូវការតែអ្នកអធិប្បាយដែល យល់អំពីឈើឆ្កាងប៉ុណ្ណោះ ។
មានអ្នកអធិប្បាយជាច្រើនដែលនិយាយអំពីព្រះយេស៊ូវ ប៉ុន្តែគេមិននិយាយអំពីព្រះគ្រីស្ទជាប់ឆ្កាងឡើយ។ មានព្រះគ្រីស្ទជាច្រើន ដែលគេអធិប្បាយ ដែលមិនមែនជាព្រះគ្រីស្ទពិតប្រាកដ។ អ្នកខ្លះ អធិប្បាយ ចូលចំពោះព្រះគ្រីស្ទ ហើយទ្រង់នឹងដោះស្រាយបញ្ហាទាំងអស់របស់អ្នក។ នោះគឺជាសារខុសឆ្គង និងព្រះគ្រីស្ទខុសឆ្គង។ យើងត្រូវតែអធិប្បាយអំពីព្រះគ្រីស្ទដែលជាប់ឆ្កាង។
អ្នកក្រុងកូរិនថូស មិនបានគិតដោយត្រឹមត្រូវទេ ប៉ុន្តែគេគិតដូចជាលោកិយ។ គេចង់បានសារល្អប្រសើរជាង ចង់បានគ្រូអធិប្បាយល្អជាង និងសមាជិកក្រុមជំនុំល្អជាង។ សាវ័កប៉ូលប្រាប់គេថាគេខុសឆ្គងហើយ។ គេត្រូវការព្រះបន្ទូលអំពីឈើឆ្កាង និងគេត្រូវការ គ្រូអធិប្បាយ ដែលនៅជាប់នឹងព្រះបន្ទូលអំពីឈើឆ្កាង។ ប្រសិនបើ យើងធ្លាក់ចូលទៅក្នុងកំហុសដូចគ្នាទៅនឹងអ្នកក្រុងកូរិនថូស ដូច្នេះ យើងកំពុងមានបញ្ហាធំមែនទែន។ ប្រសិនបើយើងអនុវត្តការ គិតខាងលោកិយទៅនឹងក្រុមជំនុំ ដូច្នេះយើងនឹងអួតអំពីខ្លួនឯង ហើយជាលទ្ធផល ព្រះគ្រីស្ទនឹងចាកចេញពីក្រុមជំនុំ។ មិនត្រូវ អនុញ្ញាតឲ្យក្រុមជំនុំ រសាត់អណ្ដែតចេញឆ្ងាយពីព្រះបន្ទូលអំពីឈើឆ្កាងឡើយ។ ខ្ញុំត្រូវបានសមាជិកក្រុមជំនុំជួយប្រាប់ខ្ញុំថា យើងត្រូវ ការត្រឡប់ទៅរកព្រះបន្ទូលអំពីឈើឆ្កាងវិញ។ អំណាចព្រះចេស្ដា នៃព្រះជាម្ចាស់ តែងតែគង់នៅជាមួយនឹងព្រះបន្ទូលអំពីឈើឆ្កាង ជានិច្ចដោយមានព្រះបន្ទូល តាមរយៈមនុស្សទន់ខ្សោយ ដែល ស្មោះត្រង់នឹងព្រះបន្ទូលអំពីឈើឆ្កាង ព្រមទាំងបើកសម្ដែងតាម រយៈមនុស្សទន់ខ្សោយ ដែលព្រះជាម្ចាស់ បានជ្រើសរើស គេប្រយោជន៍ដើម្បីធ្វើឲ្យអាម៉ាស់ដល់អ្នកខ្លាំងពូកែ។
The above is an abridged translation of “God’s Power and Wisdom” by Simon Manchester. If you wish to hear the original English sermon, please go to http://thegospelcoalition.org/resources/a/gods-power_wisdom
Leave a Reply