ភូមិខូរ៉ាស៊ីន​ Korazin

ភូមិខូរ៉ាស៊ីន​ (ភាសា​ក្រិក Χοραζείν)  ​គឺ​ជា​ភូមិ​មួយ​ក្នុង​ស្រុកកាលីឡេ​ ដែល​នៅ​ជិត​បេតសៃដា (សូម​មើល​ផែនទី​ «ស្រុក​កាលីឡេ​នៅ​សម័យ​ព្រះ​យេស៊ូវ​» http://www.dkdl.org/?page_id=1640)។​  ព្រះ​យេស៊ូវ​បាន​ស្ដី​បន្ទោស​ដល់​បណ្តាជន ​ដែល​រស់​នៅ​ក្រុងខូរ៉ាស៊ីន​និងបេតសៃដា ពីព្រោះ​គេ​មិន​ព្រម​ប្រែ​ចិត្ត ​នៅ​ពេល​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​ធ្វើ​ការ​អស្ចារ្យ​នៅ​ភូមិ​ទាំង​នេះ (ម៉ាថាយ​ ១១:២១; លូកា​ ១០:១៣)។  ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ថា ក្រុងខូរ៉ាស៊ីន​និងបេតសៃដា មាន​កំហុស​ខ្លាំង​ជាង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន ដែល​ជា​ក្រុង​សាសន៍​ដទៃ​នៅ​ស្រុក​ភេនីស​ទៅ​ទៀត​។

អ្នកបុរាណវត្ថុវិទូរ​បាន​រក​ឃើញ​សាលាប្រជុំ​មួយ​ដ៏​ស្អាត​និង​អស្ចារ្យ​នៅ​ក្រុងខូរ៉ាស៊ីន​នៅ​លើ​ភ្នំ។  មាន​ភស្តុតាង​ផ្សេង​ទៀត​ដែល​បង្ហាញ​ថា ក្រុង​នេះ​ជា​ក្រុង​ដែល​មាន​ការ​រីក​ចម្រើន។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top