ភូមិ​បេតសៃដា Bethsaida

ភូមិ​បេតសៃដា  (ភាសា​ក្រិក Βηθσαϊδά ភាសា​ហេព្រើរ​ בֵּית־צָיְדָה ឈ្មោះ​មាន​ន័យ​ថា « «ផ្ទះ​នេសាទ Literally “house of fishing”)។ (សូម​មើល​ផែនទី​ «ស្រុក​កាលីឡេ​នៅ​សម័យ​ព្រះ​យេស៊ូវ» http://www.dkdl.org/?page_id=1640)។  ភូមិនេសាទ​នៅ​ពី​ខាង​ជើង​សមុទ្រ​កាលីឡេ។

ឈ្មោះ «បេតសៃដា»​ បាន​លេច​ឡើង​ចំនួន​ប្រាំ​ពីរ​ដង​នៅ​ក្នុង​កណ្ឌ​ដំណឹង​ល្អ (ម៉ាថាយ​ ១១:២១; ម៉ាកុស​ ៦:៤៥; ៨:២២; លូកា​ ៩:១០; ១០:១៣; យ៉ូហាន​ ១:៤៤; ១២:២១)។ សិស្ស​បី​នាក់​របស់​ព្រះ​យេស៊ូវ​គឺ​ ​ភីលីព ​អនទ្រេ​ និង​ពេត្រុស​ គឺ​ជា​អ្នក​នេសាទ​មក​ពី​បេតសៃដា (យ៉ូហាន​ ១:៤៤ សូម​មើល យ៉ូហាន​ ១២:២១)។ ប៉ុន្តែ​ យោង​តាម​ម៉ាថាយ​ ៨:៥, ១៤ ពេត្រុស​ (ហើយ​ប្រហែល​អនទ្រេ​ផង​ដែរ) បាន​ផ្លាស់​ផ្ទះ​ទៅ​រស់​នៅ​កាពើណិម។

ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ​ចំនួន​នៅ​បេតសៃដា ​មាន​ដូច​ជា​៖

  • ប្រទាន​នំបុ័ង​អោយ​មនុស្ស​ប្រាំ​ពាន់​នាក់ (លូកា​ ៩:១០–១៧)
  • ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​អោយ​ភ្លឺ (ម៉ាកុស​ ៨:២២–២៦) និង​
  • យាងដើរ​លើ​ទឹក​សមុទ្រ (ម៉ាកុស​ ៦:៤៥–៥១)។

ព្រះ​យេស៊ូវ​បាន​ស្ដី​បន្ទោស​ដល់​បណ្តាជន ​ដែល​រស់​នៅ​ភូមិ​បេតសៃដា​ ពីព្រោះ​គេ​មិន​ព្រម​ជឿ ​នៅ​ពេល​គេ​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​ធ្វើ​ការ​អស្ចារ្យ (ម៉ាថាយ​ ១១:២១; លូកា​ ១០:១៣)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top