ភូមិ​គេនេសារ៉ែត Gennesaret

ភូមិ​គេនេសារ៉ែត (ភាសា​ក្រិក, Γεννησαρέτ, Γεννησάρ)​គឺ​ជា​ភូមិ​មួយ ​ដែល​អំបូរ​ណែបថាលី​បាន​ទទួល ភាសា​ហេព្រើរ​មាន​ឈ្មោះ​ខុស​គ្នា​បន្តិច​ (כִּנֶּ֫רֶת, kinnereth) ​ប៉ុន្តែ​ព្រះ​គម្ពីរ​ខ្មែរ​បាន​បកប្រែ​ជា​ពាក្យ​តែ​មួយ (ចោទិយកថា​ ៣:១៧; យ៉ូស្វេ​ ១១:២; ១៩:៣៥ (សូម​មើល​ផែនទី​ «ស្រុក​កាលីឡេ​នៅ​សម័យ​ព្រះ​យេស៊ូវ» http://www.dkdl.org/?page_id=1640)។

គេនេសារ៉ែត​បាន​សំដៅ​ទៅ​លើ​វាល​ដ៏​ធំ​និង​មាន​ជីជាតិ​ល្អ​ពី​ត្រើយ​ខាង​លិច​នៃ​សមុទ្រ​កាលីឡេ។ វាល​គេនេសារ៉ែត​មាន​ដើម​ឈើ​ច្រើន​ប្រភេទ​ដូច​ជា ដើម​វាល់ណឺត​ ដើម​តាល​ព្រឹក្ស​ ដើម​ផ្លែល្វា និង​ដើម​អូលីវ។ សមុទ្រ​កាលីឡេ​ជួន​កាល​ត្រូវ​បាន​គេ​ហៅ «សមុទ្រ​គេនេសារ៉ែត» នៅ​ក្នុង​សញ្ញាចាស់​ (ជនគណនា​ ៣៤:១១; យ៉ូស្វេ​ ១២:៣) ឬ «បឹង​គេនេសារ៉ែត»​ នៅ​ក្នុង​សញ្ញា​ថ្មី​ (លូកា​ ៥:១)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top