ភ្នំស៊ីយ៉ូន Zion
ភ្នំស៊ីយ៉ូនគឺជាភ្នំមួយ ដែលជនជាតិយេប៊ូសបានសាងសង់បន្ទាយ។ ក្រោយមក ស្តេចដាវីឌបានដណ្ដើមយកហើយដាក់ឈ្មោះថា ក្រុងដាវីឌ (២សាំយូអែល ៥:៦, ៧; ១របាក្សត្រ ១១:៤, ៥)។ ក្រោយមក គេធ្លាប់បានប្រើឈ្មោះ «ស៊ីយ៉ូន» និង «ក្រុងដាវីឌ» សម្រាប់ក្រុងយេរូសាឡិម (ទំនុកដំកើង ១២៦:១)។ អ្នកនិពន្ធកណ្ឌហេព្រើរបានហៅយេរូសាឡិមនៅស្ថានសួគ៌ថា «ភ្នំស៊ីយ៉ូន» (ហេព្រើរ ១២:២២)។
Leave a Reply