ក្រុងដាម៉ាស Damascus
ក្រុងដាម៉ាសគឺជារាជធានីនៃស្រុកស៊ីរី (អេសាយ ៧:៨; ១៧:៣)ដែលស្ថិតនៅចម្ងាយប្រហែល២១៤ គីឡូម៉ែត្រពីខាងជើងយេរូសាឡិម។ អ្នកជំនួយរបស់អ័ប្រាហាំម្នាក់បានមកពីក្រុងដាម៉ាស (លោកុប្បត្ដិ ១៥:២)។ មិនមានការនិយាយពីក្រុងដាម៉ាសនៅក្នុងព្រះគម្ពីរទៀតទេ រហូតដល់សម័យស្តេចដាវីឌ (២សាំយូអែល ៨:៥; ១របាក្សត្រ ១៨:៥)។ មានសង្គ្រាមរយៈពេលវែងមួយ រវាងអ៊ីស្រាអែលនិងប្រទេសស៊ីរី ប៉ុន្តែក្រោយមកស៊ីរីបានរួមសម្ព័ន្ធជាមួយអ៊ីស្រាអែលប្រឆាំងនឹងយូដា (២ពង្សាវតារក្សត្រ ១៥:៣៧)។
ស្ដេចស្រុកអាស្ស៊ីរីយាងទៅវាយស្រុកស៊ីរីនិងក្រុងដាម៉ាសដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ (២ពង្សាវតារក្សត្រ ១៦:៧–៩)។ ព្រឹត្តិការណ៍នេះបានសម្រេចព្រះបន្ទូលទំនាយ (អេសាយ ១៧:១; អេម៉ុស ១:៣-៥; យេរេមា ៤៩:២៣-២៧)។
ក្រុងដាម៉ាសសំខាន់សម្រាប់រឿងរបស់លោកប៉ុល (កិច្ចការ ៩:១–២៥)។ ក្រោយមកលោកប៉ុលបានត្រឡប់មកក្រុងដាម៉ាសវិញ (កាឡាទី ១:១៦-១៧)។
Leave a Reply