សេផានា ១:១–១៣
សូមអានសេផានា ១:១-១៣ ទាំងមូល។
សូមអានខ.១ ទ្បើងវិញ។ តើ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់សេផានានៅក្នុងរាជ្យកាលនៃស្តេចណា?
ការពន្យល់ កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុប្រាំបីឆ្នាំ (នៅឆ្នាំ៦៤០ មុនគ.ស.) ហើយសោយរាជ្យបានសាមសិបមួយឆ្នាំនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរនិទានអំពីរាជកិច្ចរបស់ព្រះបាទយ៉ូសៀសនៅក្នុង២ពង្សាវតារក្សត្រ ២១:២៦-២៤:៣០។
ចូរអានខ.២-៣។ តើ ព្រះអម្ចាស់ទ្រង់នឹងធ្វើអ្វីតាមព្រះបន្ទូលនេះ?
តើ យើងបានរៀនអ្វីខ្លះអំពីព្រះជាម្ចាស់តាមរយៈខ.២-៣?
ការពន្យល់ និងការអនុវត្ត នៅទីនេះយើងឃើញឫទ្ធានុភាពនិងសេចក្ដីក្រោធរបស់ព្រះ។ តើអ្នកត្រូវមានការផ្លាស់ប្តូរជីវិតយ៉ាងដូចម្តេចតាមរយៈសេចក្ដីពិតអំពីព្រះអម្ចាស់នេះ? តើអ្នកធ្លាប់ពិចារណាអំពីភាពធំឧត្ដមរបស់ព្រះអង្គដែរឬទេ?
ចូរអានខ.៤-៦។ តើ ស្រុកយូដានិងពួកអ្នកនៅក្រុងយេរូសាឡិមបានធ្វើអ្វីដែលជាទីស្អប់ខ្ពើមចំពោះព្រះអង្គ?
ការពន្យល់ «ព្រះបាល» ជាព្រះដ៏សំខាន់បំផុតរបស់ជនជាតិកាណាន «ព្រះម៉ូឡុក» ជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេធ្លាប់យកកូនចៅរបស់គេទៅអោយគេធ្វើយញ្ញបូជាថ្វាយដល់ព្រះម៉ូឡុក (លេវីវិន័យ ១៨:២១)។
ចូរអានខ.៧-៩។ តើ នៅក្នុងខ.៧ ព្រះអង្គបានបង្គាប់យើងធ្វើអ្វី? ហេតុអ្វី (ខ.៧)?
តើ ព្រះអង្គនឹងធ្វើអ្វីនៅថ្ងៃនៃព្រះយេហូវ៉ា (ថ្ងៃរបស់ព្រះអម្ចាស់)?
ការពន្យល់ និងការអនុវត្ត ពួកហោរាបានប្រើពាក្យ «ថ្ងៃនៃព្រះយេហូវ៉ា» ជាច្រើនដង ដើម្បីប្រកាសអំពីថ្ងៃមួយនៅពេលអនាគត ដែលព្រះនឹងជំនុំជំរះមនុស្សលោក ហើយសង្គ្រោះរាស្រ្តរបស់ទ្រង់។ ដូចជាការដែលយើងត្រូវតែមានការស្ងៀមស្ងាត់នៅពេលដែលចៅក្រមចូលតុលាការច្បាប់មួយ ដើម្បីបង្ហាញការគោរព ដូច្នេះយើងត្រូវតែស្ងៀមនៅចំពោះព្រះនៅពេលដែលទ្រង់វិនិច្ឆ័យពិភពលោកផងដែរ។ យើងត្រូវកើតមានសេចក្តីស្ញែងខ្លាចចំពោះព្រះអង្គ។ នៅក្នុងសញ្ញាថ្មី«ថ្ងៃនៃព្រះយេហូវ៉ា» បានក្លាយជា«ថ្ងៃនៃព្រះយេស៊ូវ» ហើយប្រកាសអំពីថ្ងៃដែលព្រះយេស៊ូវនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យនិងសង្គ្រោះ។ ព្រះជាម្ចាស់បានជំរះអស់អ្នកនៅក្នុងព្រះគ្រីស្ទហើយ ដោយទ្រង់បានថ្វាយព្រះគ្រីស្ទជាយញ្ញបូជាជំនួសវិញ។ ដូច្នេះ ការអនុវត្តមួយដែលចេញពីអត្ថបទនេះគឺ យើងត្រូវជឿលើព្រះគ្រីស្ទ។
ចូរអានខ.១០-១៣។ តើ ព្រះជាម្ចាស់នឹងធ្វើអ្វី «នៅថ្ងៃនោះ»?
ការពន្យល់ នៅក្នុងអត្ថបទនេះហោរាសេផានានិយាយអំពីកន្លែងផ្សេងៗនៅក្នុងយេរូសាឡិម។ ឧទាហរណ៍ «ទ្វារត្រី» ត្រូវបានកសាងឡើងនៅក្នុងពេលវេលារបស់ស្តេចដាវីឌ និងប្រហែលជាស្ថិតនៅក្នុងជញ្ជាំងខាងជើងនៃក្រុងយេរូសាឡិម។«យំពីឃុំទី២» ជាផ្នែកមួយនៃក្រុងយេរូសាឡិមដែលបានអភិវឌ្ឍក្នុងរយៈពេលក្សត្រនោះ។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីខ្លះអំពីព្រះជាម្ចាស់ចេញពីសេផានា ១:១–១៣?
ការអនុវត្តតាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តន៍យ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply