Gal. 1.1-10 កាឡាទី ១:១–១០ សូមអានកាឡាទី ១:១-១០ ទាំងមូល។ សូមអានខ. ១-២ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។ តើលោកប៉ុលប្រកាសខ្លួនគាត់ជាអ្នកណា? ហើយគាត់សរសេរសំបុត្រនេះទៅកាន់អ្នកណា? សូមអានខ. ៣-៥។ លោកប៉ុលបានសរសេរអំពីអំពើដ៏សប្បុរសរបស់ព្រះជាម្ចាស់។ អំពើនោះគឺជាអ្វី? ព្រះអង្គបានរំដោះយើងអោយរួចផុតចេញពីអ្វី? ហេតុអ្វីបានជាព្រះគ្រីស្ទបានធ្វើនេះ? (សូមឆ្លើយពីខ.៤) សូមអាន ខ.៦-៧។ ហេតុអ្វីបានជាលោកប៉ុលឆ្ងល់ម្ល៉េះ? ការពន្យល់ និងការអនុវត្ត: ទោះបីជាព្រះជាម្ចាស់បានប្រើលោកប៉ុលផ្ទាល់ដើម្បីបង្កើតពួកជំនុំនៅស្រុកកាឡាទី ពួកគេឆាប់ងាកចេញពីព្រះជាម្ចាស់ហើយបែរទៅរកដំណឹងល្អមួយផ្សេងទៀត។ មានគ្រូក្លែងក្លាយបានចូលពួកជំនុំនៅស្រុកកាឡាទីដែលបានប្រកាសដំណឹងល្អមួយផ្សេងទៀត។ គ្រូក្លែងក្លាយនេះបានប្រកាសអំពីព្រះគ្រីស្ទហើយប្រកាសដំណឹងល្អ ប៉ុន្តែព្រះគ្រីស្ទដែលគេប្រកាស ហើយដំណឹងល្អដែលគេប្រកាសខុសប្លែកពីព្រះគ្រីស្ទនិងដំណឹងល្អដែលលោកប៉ុលនិងពួកសាវកបានប្រកាស។ ក្រោយមកយើងនឹងឃើញក្នុងសំបុត្រកាឡាទីអំពីអ្វីដែលគេបង្រៀន។ ឥឡូវនេះយើងអោយសេចក្ដីសង្ខេប គេបានបង្រៀនថា ការជឿលើព្រះយេស៊ូវ មិនគ្រប់គ្រាន់ប្រយោជន៍ដើម្បីអោយព្រះអង្គនឹងសង្គ្រោះយើងទេ។ លើសពីនេះទៅទៀត យើងត្រូវអនុវត្តតាមក្រិត្យវិន័យផងដែរ។ លោកប៉ុលសរសេរថា នេះជាដំណឹងល្អមួយផ្សេងទៀត។ …
Tag: 48. កាឡាទី Galatians