http://cambodianchristianresources.com/books/healthy-church/
ពួកជំនុំដែលមានសុខភាពល្អ What is a Healthy Church?
http://cambodianchristianresources.com/books/healthy-church/
The church in a Christian’s life pdf download ខ្ញុំធ្លាប់ឮការសន្ទនាមួយ ដែលមានជនជាតិខ្មែរមួយចំនួនបានពិភាក្សាគ្នាលើប្រធានបទមួយថា តើគ្រិស្តបរិស័ទគួរទៅពួកជំនុំឬមិនគួរ។ ក្រោយការជជែកវែកញែករួចមក មានអ្នកខ្លះឆ្លើយថា គ្រិស្តបរិស័ទដូចជាមិនចាំបាច់ទៅពួកជំនុំនោះទេ ហើយមួយទៀតសោត ការទៅពួកជំនុំដូចជាមិនមានប្រយោជន៍អ្វីផង។ គ្រិស្តបរិស័ទសព្វថ្ងៃមួយចំនួនធំបានយល់ច្រលំអំពីពួកជំនុំ ហើយក៏មិនយល់ពីគោលបំណងឬសារៈសំខាន់នៃការទៅពួកជំនុំផងដែរ ដែលយើងអាចមើលឃើញការនេះនៅក្នុងសៀវភៅមួយស្តីពីជីវិតគ្រីស្ទបរិស័ទដែលបានបកប្រែជាភាសាខ្មែរ។ សៀវភៅនេះមាននិយាយយ៉ាងច្រើនពីជីវិតគ្រិស្តបរិស័ទ តែមិនបាននិយាយពីពួកជំនុំបន្តិចសោះ ដែលនេះគឺជាការបង្រៀនយ៉ាងខុសដ៏ធំមួយ ពីព្រោះការចូលរួម ការប្រាស្រ័យទាក់ទងនិងពួកជំនុំគឺជាកិច្ចការដ៏ចំបងនៅក្នុងជីវិតរស់នៅរបស់គ្រិស្តបរិស័ទ ហើយខាងក្រោមនេះគឺជាព័ត៌មានសង្ខេបយ៉ាងខ្លីដែលបរិយាយបង្ហាញពីសារៈប្រយោជន៍នៃពួកជំនុំនៅក្នុងជីវិតរបស់គ្រិស្តបរិស័ទគ្រប់រូប។ ខ្ញុំធ្លាប់ឲ្យគ្រិស្តបរិស័ទខ្មែរជាច្រើនបំពេញប្រយោគនេះ «ព្រះយេស៊ូវស្រឡាញ់…» ពេលនោះពួកគេជាច្រើនអ្នកបានឆ្លើយថា «ព្រះយេស៊ូវស្រឡាញ់លោកិយនេះ» ខ្លះទៀតថា «ព្រះយេស៊ូវស្រឡាញ់ខ្ញុំ» ឯខ្លះទៀតថា «ព្រះយេស៊ូវស្រឡាញ់មនុស្សមានបាប» មានចំនួនបន្តិចបន្តួចបានបំពេញថា «ព្រះយេស៊ូវស្រឡាញ់ពួកជំនុំ»។ តាមពិតនេះគឺជាចំលើយដែលត្រឹមត្រូវដោយមានទាំងសរសេរចុះនៅក្នុងព្រះគម្ពីរផង ជាក់ស្តែងដូចជានៅក្នុងអេភេសូរ ៥:២៥-២៦ ប៉ុលបានបង្រៀនដល់ប្តីគ្រប់គ្នាថា ត្រូវ ស្រឡាញ់ប្រពន្ធរបស់ខ្លួន…
The Church