គោលការណ៍សំខាន់បំផុតសំរាប់គ្រូគង្វាល The most important principle for pastors
Most important principle for pastors pdf download គោលការណ៍សំខាន់បំផុតសំរាប់គ្រូគង្វាល សំនួរដ៏ធំ គ្រូគង្វាលគឺជាអ្នកដឹកនាំនៅក្នុងពួកជំនុំ ហើយសំរាប់អ្នកដឹកនាំទាំងអស់សំនួរដ៏សំខាន់ណាស់គឺ «តើ ខ្ញុំកំពុងតែនាំគេទៅណា?» ដូច្នេះសំនួរមួយរដ៏សំខាន់ណាស់សំរាប់គ្រូគង្វាលគឺ «តើ ខ្ញុំកំពុងតែនាំសមាជិកនៃពួកជំនុំទៅណា?» បើសិនជាយើងមិនអាចឆ្លើយសំនួរនោះយ៉ាងច្បាស់ នោះយើងមិនអាចដឹកនាំយ៉ាងល្អបានទេ។ ចម្លើយដ៏ច្បាស់និងសាមញ្ញ ចម្លើយដ៏ច្បាស់និងសាមញ្ញនៅក្នុងសញ្ញាថ្មីចំពោះសំនួរ «តើ ខ្ញុំកំពុងតែនាំសមាជិកនៃពួកជំនុំទៅណា?» គឺព្រះយេស៊ូវ។ ហាក់ដូចជានេះជាចម្លើយយ៉ាងជាក់ស្ដែង ប៉ុន្តែនេះគឺជាចម្លើយដែលមនុស្សប្រញាប់ភ្លេច។ អ្នកដឹកនាំអាចបញ្ឆោតខ្លួនហើយគិតថា គេនាំសមាជិកទៅព្រះគ្រីស្ទ ប៉ុន្តែ នៅក្នុងចិត្តហេតុដែលជំរុញអោយគេធ្វើការដឹកនាំ គឺដើម្បីដឹកនាំសមាជិកទៅគេខ្លួនឯង។ នេះគឺជាអាកប្បកិរិយាដែលខុស។ ចូរអាន អេភេសូរ ៤:១១-១៦។ នៅអត្ថបទនេះលោកប៉ុលបង្រៀនថា ព្រះគ្រីស្ទបានប្រទានអ្នកដឹកនាំនៅក្នុងពួកជំនុំប្រយោជន៍ឲ្យគេនឹងសាងព្រះកាយរបស់ព្រះគ្រីស្ទទៅជាមនុស្សពេញវ័យនៅក្នុងព្រះគ្រីស្ទ ហើយនេះនឹងនាំអោយយើងបានផ្គុំគ្នា ជៀសវាងពីនិងមិនតាមសេចក្ដីបង្រៀនក្លែងក្លាយ។ គោលបំណងទាំងនេះបានកើតឡើងដោយយើងនិយាយនិងប្រតិបត្តិតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ (១៥)។ ការអនុវត្តន៍:…
១កូរិនថូស ៤ ការអនុវត្តសំរាប់គ្រូគង្វាល និងគ្រូអធិប្បាយ 1 Cor. 4 Rolf Lepelaar
ឈើឆ្កាង និងការដឹកនាំគ្រីស្ទបរិស័ទ ការអនុវត្តចេញពី ១កូរិនថូស ៤ សំរាប់គ្រូគង្វាល និងគ្រូអធិប្បាយ មនុស្សជាច្រើនប្រាថ្នាធ្វើជាអ្នកដឹកនាំ។ គេគិតអំពីរបៀបដែលពួកគេនឹងក្លាយជាអ្នកដឹកនាំល្អម្នាក់ ដែលប្រសើរជាងអ្នកដឹកនាំ ជាច្រើនផ្សេងទៀតហើយ ពួកគេគិតអំពីការគោរពពីអ្នកដទៃ ដែលពួកគេនឹងទទួលបាន។ អ្នកដែលប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ ប៉ុន្តែមិនដែលបានធ្វើជាអ្នកដឹកនាំ ស្ទើរតែមិនធ្លាប់គិតអំពីទំនួលខុសត្រូវ សម្ពាធ និងសេចក្តីល្បួងដែលអ្នកដឹកនាំប្រឈមនោះទេ។ ពួកគេស្ទើរតែមិនធ្លាប់ផ្ដោតលើការទទួលខុសត្រូវ ការបំរើ និងការរងទុក្ខទៀតផង។ ១កូរិនថូស ជំពូកទី១ដល់ទី៤ បានណែនាំយើងរួចមកហើយអំពីធាតុសំខាន់មួយចំនួននៃការដឹកនាំគ្រីស្ទបរិស័ទ ប៉ុន្តែនេះមិនមែនជាផ្ទៃរឿងចំបងនៅក្នុងកណ្ឌសំបុត្រមួយនេះទេ។ នៅក្នុង ១កូរិនថូស ១-៤ សាវកប៉ុលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជាដំបូងលើបញ្ហាបក្សពួកនិយម ដែលបានធ្វើ អោយពួកជំនុំបាក់បែកដោយជម្លោះ និងការច្រណែន។ ប៉ុន្តែដោយសារតែជម្លោះជាច្រើនទាំងនេះបានកើតឡើង ដោយសារតែក្រុមមនុស្សផ្សេងៗគ្នានៅក្នុងពួកជំនុំបានអួតពីអ្នកដឹកនាំគ្រីស្ទបរិស័ទល្បីៗ («ខ្ញុំជាសិស្សរបស់ ប៉ុល» »ខ្ញុំជាសិស្សរបស់អ័ប៉ុឡូស» «ខ្ញុំជាសិស្សរបស់កៃផាស» ១:១១-១២;…
១កូរិនថូស ៣ ការអនុវត្តសំរាប់គ្រូគង្វាល និងគ្រូអធិប្បាយ 1 Cor. 3 Rolf Lepelaar
នេះគឺជាអត្ថបទគម្ពីរមួយទៀត ដែលត្រូវបានគេយល់ខុសយ៉ាងញឹកញាប់។ ដើម្បីជួយយើងអោយកាត់ស្រាយអត្ថបទគម្ពីរនេះបានត្រឹមត្រូវ យើងត្រូវតែចងចាំសេចក្តីពិតពីរ។ ១. ១កូរិនថូស ៣ គឺជាផ្នែកនៃការអាងហេតុផលនៅក្នុងអត្ថបទធំមួយ ដែលមានចាប់ពី ១:១០ ដល់ ៤:២១។ នៅក្នុងអត្ថបទនេះសាវកប៉ុលកំពុងដោះស្រាយបញ្ហាបាក់បែក និងការប្រកាន់គ្រូផ្សេងៗនៅឯពួកជំនុំក្នុងក្រុងកូរិនថូស។ ពួកអ្នកផ្ទះនាងខ្លូអេបានជម្រាបគាត់ថា មានមនុស្សមួយចំនួននៅក្នុងពួកជំនុំនិយាយថា «ខ្ញុំដើរតាមសាវកប៉ុល» ឬ «ខ្ញុំដើរតាមលោកអ័ប៉ុឡូស» ឬដើរតាមអ្នកផ្សេងទៀត។ ដូច្នេះ នៅពេលយើងអានអត្ថបទគម្ពីរនេះ យើងត្រូវចងចាំថាសាវកប៉ុលកំពុងនៅតែដោះស្រាយបញ្ហានេះ (សូមមើល ខ. ៥-៦, ២១-២៣) ហើយគាត់បន្តដោះស្រាយបញ្ហាដដែលនេះនៅក្នុងជំពូក៤ (សូមមើល ៤:៦) ពីព្រោះបើសិនយើងមិនអានជំពូកនេះនៅក្នុងបរិបទនេះទេ នោះយើងងាយនឹងកាត់ស្រាយជំពូកនេះខុសឆ្ងាយណាស់ ហើយបើសិនអ្នកមិនបានអានមេរៀនអំពី ១កូរិនថូស ជំពូក១-២ នោះសូមអានវាមុនពេលចាប់ផ្តើមអានមេរៀននេះ។ ២. សាវកប៉ុលដោះស្រាយបញ្ហាការប្រកាន់គ្រូផ្សេងៗរបស់អ្នកជឿនៅកូរិនថូសនៅក្នុងជំពូកទាំងនេះដោយដោះស្រាយបញ្ហាធ្ងន់ជាងចំនួនពីរ ដែលបណ្តាលអោយមានការប្រកាន់គ្រូផ្សេងៗ និងការបាក់បែក។…
កិច្ចការ ២០:៣២-៣៥ Acts 20:32-35 John Piper Elders 5
The following is an abridged translation of a sermon by John Piper at http://www.desiringgod.org/sermons/i-entrust-you-to-god-and-to-the-word-of-his-grace កិច្ចការ ២០:៣២-៣៥ Ac.20:32-35 បើសិនពួកចាស់ទុំថែរក្សាហ្វូងចៀម អញ្ចឹងតើអ្នកណាថែរក្សាពួកចាស់ទុំ? នេះគឺជាសំនួរ ដែលសាវកប៉ុលឆ្លើយនៅក្នុងអត្ថបទនេះ។ កាលពីសបា្តហ៍មុន យើងបានមើលឃើញនៅក្នុងខ.២៨ថា ពួកចាស់ទុំមានតួនាទីថែរក្សាហ្វូងចៀមទាំង អស់។ «ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»។ ពួកចាស់ទុំត្រូវតែអោយចំណីចៀម ហើយ (យោងតាមខ.២៩និង៣០) ការពារចៀមពីសេចក្តីបង្រៀនខុសឆ្គងរបស់ហ្វូងឆ្កែព្រៃដែលពាក់ស្បែកចៀម។ ដូច្នេះនៅពេលសាវកប៉ុលត្រៀមខ្លួនចាកចេញពីហ្វូងចៀមទាំង អស់រហូតដល់គាត់បានជួបពួកគេម្តងទៀតនៅស្ថានសួគ៌ នោះគាត់បានរំលឹកពួកចាស់ទុំថា…
កិច្ចការ ២០:២៨-៣១ Acts 20:28-31 John Piper Elders 4
The following is an abridged translation of a sermon by john Piper at http://www.desiringgod.org/sermons/watch-out-for-the-wolves-within កិច្ចការ ២០:២៨-៣១ Acts 20:28-31 យើងអាចសង្ខេបផ្នែកទីមួយនៃសាររបស់សាវកប៉ុលទៅកាន់ពួកចាស់ទុំនៅអេភេសូរ គឺដូចនេះ៖ គាត់កំពុងសង្កត់ធ្ងន់ថា គាត់បានធ្វើអ្វីៗទាំងអស់ដោយអស់ពីសមត្ថភាពរបស់គាត់ សម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេ។ ហើយគាត់បានបង្រៀនពួកគេពីគ្រប់ទាំងគំនិតព្រះហឫទ័យរបស់ព្រះ។ គាត់មិនបានខាននឹងប្រាប់អំពីសេចក្តីបង្គាប់ណាមួយ ឬគ្រោះថ្នាក់ណាមួយ ឬគោលលទ្ធិណាដល់ពួកគេឡើយ។ គាត់បានធ្វើអ្វីៗគ្រប់យ៉ាងអស់ពីសមត្ថភាពរបស់គាត់ដើម្បីរំដោះពួកគេចេញពីសេចក្តីវិនាស ដែលចេញមកពីការមិនជឿ និងការមិនស្តាប់បង្គាប់ ហើយដឹកនាំពួកគេទៅឯជីវិត និងសេចក្តីអំណរអស់កល្បជានិច្ច។ ការស៊ូទ្រាំ និងតួនាទីរបស់ពួកចាស់ទុំ ប៉ុន្តែសាវកប៉ុលដឹងថា ដើម្បីបានសង្គ្រោះនៅគ្រាចុងក្រោយ ហើយដើម្បីគ្រងនគរ និងចូលទៅក្នុង…
កិច្ចការ ២០:២៦-២៧ Acts 20:26-27 John Piper Elders 3
The following is an abridged translation of a sermon by John Piper on http://www.desiringgod.org/sermons/the-guilt-of-giving-part-of-gods-counsel កិច្ចការពួកសាវក ២០:២៦-២៧ នៅក្នុងខ.១៨-២១ សាវកប៉ុលងាកសំឡឹងទៅឯរយៈពេលបីឆ្នាំ ដែលគាត់បានចំណាយធ្វើការនៅអេភេសូរ ហើយគាត់រំលឹកពួកចាស់ទុំអំពីរបៀប ដែលគាត់បានបំរើព្រះដោយចិត្តសុភាពគ្រប់ជំពូក និងស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្តីល្បួងជាច្រើនផង ហើយគាត់បានធ្វើបន្ទាល់អំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក នៅក្នុងខ.២២-២៥ សាវកប៉ុលសំឡឹងមើលឆ្ពោះទៅឯអនាគត ដែលព្រះមានបន្ទូលថា គាត់នឹងមានការរងទុក្ខ និងត្រូវជាប់គុកទៀត។ ហើយគាត់និយាយថា អ្វីដែលសំខាន់ដល់គាត់គឺថា គាត់បានបង្ហើយអ្វី ដែលព្រះបានត្រាស់ហៅអោយគាត់ធ្វើ គឺមិនមែនថា គាត់នៅមានជីវិត ឬស្លាប់នោះឡើយ។ ការងាកសំឡឹងមើលទៅឯសេចក្តីស្មោះត្រង់របស់សាវកប៉ុល…
គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ The Priesthood of all Believers
Priesthood of all believers pdf download ពាក្យលំនាំ បើសិនយើងចង់តែប្រើព្រះជាម្ចាស់ ដើម្បីអោយទ្រង់ជួយយើងនៅក្នុងជីវិតតែប៉ុណ្ណោះ នោះយើងប្រហែលជាមិនចាប់អារម្មណ៍លើសេចក្តីពិតផ្សេងៗនៅក្នុងមេរៀននេះទេ។ ទោះយ៉ាងណា ព្រះបានបើកសំដែងសេចក្តីពិតដែលសំខាន់ទាំងនេះសម្រាប់ការយល់ដឹង និង ការអនុវត្តដំណឹងល្អដោយត្រឹមត្រូវ ដូច្នេះគ្រីស្ទបរិស័ទត្រូវតែចាត់ទុកសេចក្តីពិតទាំងនេះថា មានសារៈសំខាន់ខ្លាំងណាស់។ ព្រះយេស៊ូវស្រឡាញ់ពួកជំនុំរបស់ទ្រង់ ហើយពួកជំនុំសំខាន់ចំពោះទ្រង់យ៉ាងខ្លាំង រហូតដល់ទ្រង់បានប្រទានជីវិតរបស់ទ្រង់ជំនួសពួកជំនុំ។ ដូច្នេះ គ្រីស្ទបរិស័ទណា ដែលស្រឡាញ់ព្រះគ្រីស្ទ ត្រូវតែស្រឡាញ់ពួកជំនុំ ដែលជាកូនក្រមុំរបស់ព្រះគ្រីស្ទផងដែរ។ ដូច្នេះ មេរៀននេះគួរតែសំខាន់សម្រាប់យើង ដើម្បីអោយពួកជំនុំនៅក្នុងប្រទេសកម្ពុជាអាចផ្គាប់ព្រះហឫទ័យដល់ព្រះគ្រីស្ទបាន។ ការសង្ខេប សេចក្តីពិតសំខាន់មួយចេញពីព្រះគម្ពីរគឺថា គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ (បូជាចារ្យ)។ នេះគឺជាភាពខុសគ្នាមួយរវាងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ មានការផ្លាស់ប្តូរ ដោយសារតែការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ហើយប្រព័ន្ធនៅក្នុងសម្ព័ន្ធមេត្រី (សញ្ញា) ថ្មីខុសគ្នានឹងប្រព័ន្ធនៅក្នុង …
ការជឿជាក់ផ្សេងៗដែលបំផ្លាញក្រុមជំនុំ Beliefs that destroy the church
Beliefs that destroy the church pdf download ឧបមាថា អ្នកដឹកនាំមួយចំនួនក្នុងក្រុមជំនុំរបស់អ្នកបង្រៀនថា ព្រះជាម្ចាស់បង្កើតពិភពលោក ហើយព្រះជាម្ចាស់គឺជាសេចក្តីស្រលាញ់ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នាទាំងអស់។ ទ្រង់បានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ដែលមានន័យថា យើងមានតម្លៃ។ ព្រះជាម្ចាស់ប្រទានព្រះគម្ពីរ ដែលកត់ត្រាអំពីគំនិតអស្ចារ្យជាច្រើនអំពីព្រះជាម្ចាស់ និងសារកំសាន្តចិត្តដល់យើងផងដែរ។ ព្រះជាម្ចាស់ស្រលាញ់យុត្តិធម៌ និងមានមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្សទាំងអស់ គឺមិនត្រូវប្រព្រឹត្តអាក្រក់ដល់អ្នកដទៃណាឡើយ។ ព្រះជាម្ចាស់ស្រលាញ់ពិភពលោក បានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទអោយយាងមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ គឺទុកអោយទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវបានគេសង្កត់សង្កិននៅក្នុងពិភពលោកនេះ ហើយនិងទុកអោយទ្រង់ធ្វើជាគំរូពីសេចក្តីស្រលាញ់ ដើម្បីអោយយើងប្រព្រឹត្ត តាម។ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីបង្កើតពិភពលោកថ្មីដ៏ឥតខ្ចោះមួយ។ តើអ្នកគិតយ៉ាងដូចម្តេចអំពីការបង្រៀននេះ? តើស្តាប់ទៅវាពីរោះមែនទេ? តាមពិត នេះគឺជាសេចក្តីបង្រៀនដែលបានជួយបំផ្លាញក្រុមជំនុំជាច្រើនក្នុងពិភពលោក។ ជារឿយៗគេបាននិយាយថា ក្រុមជំនុំនៅលោកខាងលិចកំពុងរួញខ្លី និងបិទទ្វា។ តាមពិតទៅ…
កិច្ចការ ២០:២២-២៥ Acts 20:22-25 John Piper Elders 2
Ac.20.22-25 Elders 2 pdf download កិច្ចការ ២០:២២–២៥ The following is an abridged translation of a sermon by John Piper. If you wish to read the original English, go to http://www.desiringgod.org/sermons/faithfulness-is-better-than-life សាវកប៉ុលបានចំណាយរយៈពេលបី ឆ្នាំនៅក្នុងក្រុងអេភេសូរ បង្រៀននិងស្អាងពួកជំនុំ ហើយផ្សាយដំណឹងល្អប្រកបដោយភាពជោគជ័យ រហូតដល់មនុស្សនៅជុំវិញស្រុកអាស៊ីបានស្តាប់លឺព្រះបន្ទូលព្រះ (កិច្ចការ ១៩:១០)។ គាត់បានចាកចេញ និងបានចំណាយពេលនៅក្នុងក្រុងកូរិនថូសនៅក្នុងរដូវរងា ហើយឥឡូវនេះគាត់កំពុងប្រញាប់ធ្វើដំណើរទៅកាន់ក្រុងយេរូសាឡិម …
កិច្ចការ ២០:១៧-២១ Acts 20:17-21 John Piper Elders 1
Ac.20.17-21 Elders 1 pdf download កិច្ចការ ២០:១៧-២១ The following is an abridged translation of a sermon by John Piper. If you wish to read the original English, go to http://www.desiringgod.org/sermons/serving-the-lord-with-humility-tears-and-trials កណ្ឌគម្ពីរកិច្ចការគឺជាការរៀបរាប់យ៉ាងលឿនពីរឿងរីករាយនៃដំណឹងល្អចេញ ទូទាំងចក្រភពរ៉ូម៉ាំង នៅក្នុង រយៈពេល៣០ឆ្នាំដំបូង បន្ទាប់ពីព្រះយេស៊ូវរស់ពីសុគតឡើងវិញ។ ប៉ុន្តែយូរៗម្តង លោកលូកា រៀបរាប់រឿង យ៉ាងយឺតៗដើម្បីអោយយើងស្តាប់សេចក្តីអធិប្បាយម្តង។ ដូច្នេះ គាត់ជំរុញទឹកចិត្តយើងដោយរៀបរាប់ពីដំណឹងល្អចាប់ផ្តើមពីយេរូសាឡិមទៅដល់ស្រុកយូដា…