Tag: 19. ទំនុកដំកើង Psalms

ទំនុកដំកើង ១៣២ Psalm 132

Psalm 132

Tagged with:

ទំនុកដំកើង ១៣៣ Psalm 133

Psalm 133 ទំនុក​ដំកើង​ ១៣៣ អ្នក​និពន្ធ​ រុហ្វ លេភិឡារ ទំនុក​ដំកើងនេះ​​ចាប់​ផ្តើម​ដោយ​សេចក្តី​ថ្លែង​ច្បាស់​មួយ​អំពីភាព​សមគួរ​ដែល​បងប្អូន​រស់​នៅ​ជា​មួយ​គ្នា​ បន្ទាប់​មក​ទាំង​ខ.​២និង​៣ មាន​ការ​ប្រៀប​ធៀប​មួយ «​ធៀប​ដូចជា»។ ទំនុក​ដំកើង​នេះ បញ្ចប់​ដោយ​​ការ​ប្រកាស​អំពី​ព្រះ​ពរ (ខ. ៣ខ)។ ទំនុក​ដំកើង​នេះ​ ត្រូវបាន​សរសេរ​ទ្បើង​ដោយ​ដាវីឌ​ដែល​តាម​រយៈ​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​ គាត់​មាន​បទ​ពិសោធន៏​ភាព​សមគួរ​នៃ​កា​ររួប​រួម​​ ហើយ​បញ្ហា​ដែល​មក​ពី​ការ​បែក​បាក់​គ្នា​។ ដោយ​សារ​តែ​ការ​បះ​បោរ​របស់​គាត់​ តំណាក់​របស់​គាត់​នឹង​មិន​មាន​សន្តិ​ភាព​និង​ការ​រួប​រួម​គ្នានោះទេ តែ​មាន​ដាវ​ទៅ​វិញ​ (២សាំយ៉ូអែល ១២:១០)។ ខ.២ ប្រេង​លើ​ក្បាល។ អ្ន​ក​ទទួល​ភ្ញៀវ​ចិត្ត​ល្អ​នៅក្នុង​សម័យ​បុរាណ​ជារឿយ​ៗ​​លាប​ប្រេង​ល្ង​នៅលើ​ថ្ងាស​របស់​ភ្ញៀវ​ពិធី​ជុប​លៀង​របស់​ពួកគេ។ ការ​នេះ​មិនគ្រាន់​ធ្វើ​ឲ្យ​​មាន​ពន្លឺ​ព្រាចៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​ក្រ​អូប​គួរ​ឲ្យ​ពេញ​ចិត្ត​នៅក្នុង​បន្ទប់​ទៀត​ផង។ ឧទាហរណ៏ អត្ថាបទ​អាសសើរ​​ពីរាជ្យ​របស់អេសាហាដុន (Esarhaddon)ពិពណ៌នា​អំពីរបៀប​ដែល​គាត់ «លាប​ប្រេង​ល្ង​នៅលើ​ថ្ងាស» របស់​ពួក​ភ្ញៀវ​​របស់​គាត់​ជាមួយ​នឹង «ប្រេង​ល្អ​បំផុត» នៅ​ឯ​ពិធី​ជប់​លៀង​របស់​ស្តេច។ ការ​លាប​ប្រេង​​របស់​ពួក​សង្ឃបាន​ប្រើ​ប្រេង​ល្អ​បំផុត​​ ហើយ​ជា​និមិត្ត​រូប​អំពី​អំណោយ​ទាន​របស់​ព្រះ​ចំពោះបណ្តាជន​ ហើយ​​ឥទ្បូ​វ​នេះទំនួល​ខុស​ត្រូវ​​ត្រូវ​បាន​ប្រ​គល់​ឲ្យ​ពួក​អ្នក​ដឹក​នាំ​របស់​ពួកគេតាមរយៈ​ពិធី​នេះ​ (និក្ខមនំ

Tagged with:

ទំនុកដំកើង ១៣៤ Psalm 134

Psalm 134

Tagged with:
Top