Tag: 19. ទំនុកដំកើង Psalms

ពាក្យលំនាំ៖ ទំនុកដំកើង Introduction to Psalms

Psalms Intro pdf download ទំនុក​ដំកើង​ កណ្ឌ​ទំនុក​ដំកើង ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​មួយនៃ​បទ​ចម្រៀង​ និង​សេចក្តី​អធិស្ឋាន​។ ​បទ​ចម្រៀង​និង​សេចក្តី​អធិស្ឋាន​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មនុស្ស​ផ្សេងៗ​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ​​​។ ​ស្តេច​ដាវីឌ​បាន​សរសេរ​បទ​ចម្រៀង​និង​សេចក្តី​អធិស្ឋាន​មួយ​ចំនួន​ ហើយ​ពួក​សង្ឃ​និង​​មេ​​ភ្លេង​នៅ​ក្នុង​ព្រះ​វិហារ​បាន​សរសេរ​មួយ​ចំនួន​ផ្សេង​ទៀត​។​ ទំនុកដំកើង​ មាន​ទាំង​ការ​សរសើរ​តម្កើង​ព្រះ​អំពី​​ការ​​បង្ក​បង្កើត​​និង​សេចក្តី​​សង្គ្រោះ​ដល់​យើង​ និង​ការ​ត្អូញត្អែរ​អំពី​ស្ថានភាព ឬ​កាលៈទេសៈ​របស់​អ្នក​និពន្ធ​ឬ​មនុស្ស​លោក​។ ​ពួក​អ្នក​និពន្ធ​និយាយ​ទៀង​ត្រង់​ចំពោះ​ព្រះ ហើយ​ទំនុក​ដំកើង​ជួយ​យើង​អោយ​និយាយ​ទៅ​កាន់​ព្រះ​ចេញ​ពី​ចិត្ត​ដោយ​បើកចំហ​និង​ស្មោះ​ត្រង់​។ ​សូម្បី​តែ​នៅពេល​ការ​ទួញ​សោក​មួយ​ត្រូវ​បាន​និយាយ​ទៅ​កាន់​ព្រះ ក៏​ត្រូវ​បាន​ចាត់​ទុក​ជា ​«​ការ​សរសើរ​តម្កើង​» នៅ​ក្នុង​ទំនុកដំកើង​ផង​ដែរ​។ គម្រោង​ Outline ភាគ​ទី​១ ទំនុក​ដំកើង​ ១–៤១ ភាគ​ទី​២ ទំនុក​ដំកើង​ ៤២–៧២ ភាគ​ទី​៣ ទំនុក​ដំកើង​ ៧៣–៨៩ ភាគ​ទី​៤ ទំនុក​ដំកើង​ ៩០–១០៦ ភាគ​ទី​៥ ទំនុក​ដំកើង​ ១០៧–១៥០ ​ សេចក្តី​ផ្តើម​ ទំនុក​ដំកើង

Tagged with:

ទំនុកដំកើង ២ ព្រះយេស៊ូវបានទទួលគ្រប់អំណាច Ps. 2 Jesus receives all authority

Psalm 2 pdf download ព្រះ​យេស៊ូវ​បាន​ទទួល​គ្រប់​អំណាច​ ការ​ប្រកាស​ព្រះគ្រីស្ទ​ពី​គម្ពីរ​សញ្ញា​ចាស់​ ទំនុកដំកើង ២ ​ទំនុក​ដំកើង ២ គឺ​ជា​ជំពូក​មួយ​ក្នុង​ចំណោម​ជំពូក​សំខាន់​បំផុត​នៅក្នុង​ព្រះ​គម្ពីរ ហើយ​ជា​អត្ថបទ​គម្ពីរ​ដ៏​អស្ចារ្យ​សំរាប់​ការ​អធិប្បាយ។ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ដកស្រង់​ទំនុក​ដំកើង​នេះ​ច្រើន​ដង។ ទំនុក​ដំកើង​នេះ​សង្ខេប​សារ​នៃ​ព្រះគម្ពីរ​ទាំង​មូល​បាន​យ៉ាង​ក្បោះ​ក្បាយ​ ហើយ​មាន​រចនាសម្ព័ន្ធ​ច្បាស់​លាស់​ ដែល​ជួយ​ផ្តល់​ជា​រចនាសម្ព័ន្ធ​ដល់​សេចក្តី​      អធិប្បាយ។ រចនាសម្ព័ន្ធ​ ទំនុក​ដំកើង​ ២​ មាន​១២ខ​ ដែល​បែក​ចែក​ជា​៤​ផ្នែក ហើយ​ផ្នែក​នីមួយៗ​មាន​៣ខ និង​មាន​សម្លេង​ខុសៗ​គ្នា។ ខ.១-៣ ​សម្លេង​នៃ​ពួក​ស្តេច​នៅក្នុង​លោកិយ​នេះ «ចូរ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ជា​ម្ចាស់» ខ.៤-៦ ​សម្លេង​នៃ​ព្រះ​នៅ​ស្ថានសួគ៌៖ ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រឆាំង​បោះ​បោរ​របស់​មនុស្ស។ ខ.៧-៩ ​សម្លេង​នៃ​ស្តេច​ ដែល​ត្រូវ​បាន​អភិសេក​នៅក្នុង​ស៊ីយ៉ូន៖ អំណាច​លើ​ជាតិ​សាសន៍​ទាំង​អស់​ ហើយ​នឹង​បំផ្លាញ​ពួក​អ្នក​បះបោរ​ប្រឆាំង។ ខ.១០-១២ សម្លេង​ចេញ​ទៅ​ពេញ​ទាំង​ផែនដី៖ ឈប់​បះបោរ​ប្រឆាំង​ ហើយ​ចុះចូល​ចំពោះ​ព្រះ​បុត្រា និង​យក​ទ្រង់​ជា​ទីពឹង​ជ្រក។​ ​សារ៖

Tagged with:

ទំនុកដំកើង ២ Psalm 2

Ps 2 ទំនុកដំកើង​ ២ សេចក្តី​ផ្តើម ​ទំនុកដំកើង​ ជំពូក​២ គឺ​ជា​សេចក្ដី​សេចក្ដី​សង្ខេប​មួយ​ដ៏​ល្អ​នៃ​ព្រះរាជសារ​របស់​ព្រះ​គម្ពីរ។  ប្រសិន​បើ​យើង​យល់​ពី​ទំនុក​តម្កើង ២ ផង​ដែរ នោះ​វា​នឹង​ជួយ​ឱ្យ​យើង​យល់​ពី​ព្រះ​គម្ពីរ​ទាំង​មូល។  ទំនុក​នេះ​មាន​១២​ខ ហើយ​បួន​ផ្នែក។ ផ្នែក​នីមួយ​មាន​ចំនួន​បី​ខ​និង​ជា​សំឡេង​នៃ​អ្នក​និយាយ​ផ្សេង​ពី​គ្នា។ សូម​អាន​ទំនុកដំកើង​ជំពូក​ ២ ទាំង​មូល។​ ចូរ​អាន​ខ.១-៣ ឡើង​វិញ។  តើ ​អស់ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ពួក​មហាក្សត្រ​នៅ​ផែនដី​លើកគ្នា​ឡើង​ ពួក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ដើម្បី​ធ្វើ​អ្វី? ការ​ពន្យល់  ផ្នែក​ដំបូង (ខ.១-៣) ​គឺ​ជា​សំឡេង​របស់​ប្រទេស​ទាំង​អស់។ «​ផ្តាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ​» គឺ​ជា​រូបភាព​ស្ដី​អំពី​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ព្រះ​ទ្រង់​មាន​អំណាច​លើ​ប្រទេស​ជាតិ​ទាំង​អស់​ ប៉ុន្តែ​ប្រជាជាតិ​ចង់​មាន​សេរីភាព​ពី​អាជ្ញាធរ​របស់​ព្រះ។ តើ ​ព្រះ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​បះបោរ​នេះ​យ៉ាង​ម៉េច?  ផ្នែក​ទី​ពី​រ​(ខ.៤-៦) នឹង​ឆ្លើយ​សំនួរ​នេះ។ ចូរ​អាន​ ខ.៤-៦។  តើ​

Tagged with:

សេចក្ដីណែនាំសំរាប់ ទំនុកដំកើង១១៣-១១៨ Intro. to Ps. 113-118

Intro to Psalms 113-118 សេចក្ដី​ណែនាំ​សំរាប់​​ ទំនុក​ដំកើង១១៣–១១៨ «ហាលេល​អេស៊ីព្ទ»​ អ្នក​និពន្ធ​ រុហ្វ លេភិឡារ ​ប្រពៃណី​សាសន៍​យូដា​​​បាន​ចាត់​ទុក​ទំនុក​ដំកើង១១៣-១១៨​ ជា​​ក្រុម​ទំនុក​ដំកើង​សម្រាប់​សរសើរ​ដំកើង​ព្រះ។ ទំនុក​ដំកើង១១៣-១១៨ គេ​ឲ្យ​ឈ្មោះថា «ហាលេល​អេស៊ីព្ទ»​។ ​«ហាលេល»​ គឺជា​ពាក្យ​ហេព្រើរ​មាន​ន័យ​ថា «សរសើរ​»​។ ពាក្យ​ថា «ហាលេលូយ៉ា​»​បាន​ក្លាយ​មកពី​ពាក្យ​នេះ​គឺ​មានន័យថា ​​«សរសើរ​តម្កើង​ព្រះ»។ ហេតុ​ដូច្នេះ​​​ទំនុកដំកើង​ហាលេល​​គឺជា​ទំនុក​សម្រាប់​សរសើរ​ដំកើង​ព្រះ។  ​ទោះ​​បើ​ប្រភព​ដើម​នៃ​ទំនុក​តម្កើង​ទាំងអស់​បាន​សរសេរ​នៅក្នុង​អំឡុង​ពេល​នៃ​ប្រវត្តិសាស្ត្រ​អ៊ី​​ស្រា​អែល​ខុសៗគ្នា​ក៏ដោយ​ក៏​គេ​បាន​ដាក់​បញ្ចូល​​ទំនុកដំកើង​ទាំង​នេះ​ជា​ក្រុម​មួយ​​ក្នុង​ព្រះគម្ពីរ។  គេ​បាន​ហៅ​ទំនុកដំកើង​ទាំង​នេះ​ថា «ហាលេល​អេស៊ីព្ទ​​»​ ដោយសារតែ​ពួកវា​ដូច​ជា បទ​​ចម្រៀង​ដែល​ធ្វើ​ជា​សៀវភៅ​អត្ថាធិប្បាយ​អំពី​​​ព្រះគម្ពីរ​និក្ខមនំ ៦:៦-៧។ ​​​ទំនុកដំកើង​ហាលេល​​​មាន​បី​​​ក្រុម​​​គឺ:  «ហាលេល​អេស៊ីព្ទ»​ (ទំនុក ១១៣-១១៨) ​​«ហាលេល​អស្ចារ្យ​​»​ (ទំនុក ១២០-១៣៦) និង​បញ្ចប់​ដោយ  «ទំនុកដំកើង​ហាលេល» (ទំនុក១៤៦-១៥០)។  ប្រជាជន​អ៊ីស្រាអែល​ច្រៀង​ទំនុក​ពី​ក្រុម​ហាលេល​អេស៊ីព្ទនិង​ហាលេល​អស្ចារ្យ​នៅ​ថ្ងៃបុណ្យ​ប្រចាំឆ្នាំ (លេវី

Tagged with:

សេចក្តីណែនាំសំរាប់ទំនុកដំកើង ១២០-១៣៤ Intro to Ps. 120-134

Intro to Psalms 120-134 សេចក្តី​ណែនាំ​សំរាប់​ទំនុកដំកើង​ ១២០–១៣៤ អ្នក​និពន្ធ​ រ៉ូហ្វ លេភិឡារ   ទំនុកដំកើង​ ១២០-១៣៤​ គឺ​ជា​ទំនុកដំកើង​មួយ​ក្រុម​ដែល​ទំនុក​ដំកើង​នីមួយៗ​មាន​ចំណង​ជើង​ថា הַמַּעֲלוֹת​​ שִׁיר ជា​​​ភាសា​ហេព្រើរ​​ដែល​​បកប្រែ​​​​ ‘Songs of Ascent’ (អង់​គ្លេស)។​ គ្មាន​​ការ​ពន្យល់​ថា​ចំណង​ជើង​​នេះ​មាន​ន័យ​អ្វី​នោះ​ទេ។ ​ព្រះ​គម្ពីរ​ខ្មែរ​បរិសុទ្ធ​បកប្រែ​ថា ទំនុក​ច្រៀង​តាម​ថ្នាក់ ហើយ​គ.ខ.ប បកប្រែ​ថា បទ​ចំរៀង​សំរាប់​ទ្បើង​ទៅ​ព្រះ​វិហារ។ ពាក្យ​ភាសា​ហេព្រើរ​​​ដែល​បកប្រែ​ថា ទ្បើង​ ត្រូវ​បាន​គេ​ប្រើ​នៅក្នុង​ភាសា​ហេព្រើរ​ដើម្បី​សំដៅ​ទៅលើ «កាំ​ជណ្តើរ» ‘steps/stairs’ (និក្ខមនំ ២០:២៦, ១ពង្សាវតាក្សត្រ​ ១០:១៩-២០… ប្រៀបធៀប ២ពង្សាវតាក្សត្រ​ ២០:៩-១០…, អេម៉ុស ៩:៦)។

Tagged with:

ទំនុកដំកើង ៩៩ Psalm 99

Psalm 99

Tagged with:

ទំនុកដំកើង ១១៣ Psalm 113

Psalm 113

Tagged with:

ទំនុកដំកើង ២២ Psalm 22

Psalm 22

Tagged with:

ទំនុកដំកើង ១២០ Psalm 120

Psalm 120

Tagged with:

ទំនុកដំកើង ១២១ Psalm 121

Psalm 121

Tagged with:
Top