Habakkuk Intro pdf download ហាបាគុក Habakkuk កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យហាបាគុកនិងខ្លឹមសារនៃប្រសាសន៍របស់ហាបាគុក Historical background to Habakkuk and basic message កណ្ឌហាបាគុកគឺជាកណ្ឌទំនាយមិនធម្មតាមួយ។ កណ្ឌនេះមិននិយាយទៅកាន់ប្រជាជនយូដាដោយផ្ទាល់នោះទេ ប៉ុន្តែកណ្ឌនេះគឺជាការសន្ទនាមួយរវាងហោរាហាបាគុកនិងព្រះជាម្ចាស់។ ហោរាហាបាគុកប្រហែលជាបានទាយនៅក្នុងកំឡុងពេលដូចគ្នានឹងហោរាសេផានានិងហោរាយេរេមាដែរ។ គាត់ប្រហែលជាបានទាយ មុនការបញ្ចប់រាជ្យរបស់ស្តេចយ៉ូសៀស (៦៤០-៦០៩មុនគ.ស)។ ហោរាហាបាគុកគឺជាម្នាក់ដែលហ៊ានសួរព្រះនូវសំនួរខ្លាំងៗ។ បើសិនព្រះពិតជាល្អ និងមានអំណាចទាំងស្រុងមែននោះ ហេតុអ្វីទ្រង់មិនឆ្លើយតបចំពោះការយំស្រែកសុំជំនួយដូច្នេះ? តើព្រះអាចប្រើការអាក្រក់ ដើម្បីអនុវត្តការវិនិច្ឆ័យរបស់ទ្រង់បានយ៉ាងដូចម្តេច? ហោរាហាបាគុកបានមើលឃើញអំពើពុករលួយ និងការមិនគោរពច្បាប់នៅក្នុងសង្គមអ៊ីស្រាអែល ហើយគាត់បានចង់ថា ព្រះនឹងតាំងរាជ្យនៃសេចក្តីយុត្តិធម៌របស់ទ្រង់ឡើង។ ប៉ុន្តែហោរាហាបាគុកបានដឹងថា ព្រះនឹងប្រើការឈ្លានពានរបស់ពួកបាប៊ីឡូន (សាសន៍ខាល់ដេ) ដើម្បីដាក់វិន័យដល់អ៊ីស្រាអែល។ ការនេះដូចជាចំឡែក ពីព្រោះពួកបាប៊ីឡូនរឹតតែអាក្រក់ជាងជនជាតិអ៊ីស្រាអែលទៅទៀត។ ផ្នែកនៃសារព្រះបន្ទូលរបស់គាត់ (ជំពូក៣) គឺជាចំរៀងមួយ ដោយមានការណែនាំអំពីរបៀប…