Tag: 24. យេរេមា Jeremiah

ពាក្យលំនាំ៖ យេរេមា Introduction to Jeremiah

Jeremiah Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​យេរេមា​ Importance of Jeremiah កណ្ឌ​យេរេមា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ទៅ​កាន់​ជន​ជាតិ     ​អ៊ីស្រាអែល​និង​ជនជាតិ​យូដា​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ហើយ​បាន​ប្រកាស​ទំនាយ​សំខាន់ៗ​ជា​ច្រើន​អំពី​ការ​យាង​មក​របស់​ព្រះ​មែស៊ី។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យេរេមា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យេរេមា​ Historical background to Jeremiah and basic message ហោរា​យេរេមា​បាន​កើត​នៅ​ចុង​បញ្ចប់​នៃ​រាជ្យ​របស់​ស្តេច​ម៉ាន៉ា​សេ។ ​ស្តេច​ម៉ាន៉ាសេ​បាន​ដឹកនាំ​ប្រជាជន​យូដា​អោយ​ថ្វាយ​បង្គំ​ព្រះ​បាល​និង​អនុវត្ត​ពិធី​សាសនា​ផ្សេងៗ ដែល​ព្រះ​ស្អប់​ខ្ពើម​ (ចោទិយកថា ១៨:៩-១២)។ ​ស្តេច​ម៉ាន៉ាសេ​បាន​នាំ​យក​រូប​ព្រះ​មក​ក្នុង​ព្រះ​វិហារ ហើយ​ថែម​ទាំង​ថ្វាយ​បុត្រា​របស់​ខ្លួន​ផ្ទាល់​ជា​យញ្ញបូជា​នៅ​លើ​អាសនា​របស់​ព្រះ​ដទៃ​ទៀត​ផង។ ទោះបី​ជា​ នៅ​ពេល​ចុង​ក្រោយ​ស្តេច​ម៉ាន៉ាសេ​ប្រែ​ចិត្ត​ពី​ទង្វើ​របស់​ខ្លួន​ ក៏​បុត្រា​របស់​ទ្រង់​ ឈ្មោះ​អាំម៉ូន នៅ​តែ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ដដែល​ (២របាក្សត្រ ៣៣)។ ​ព្រះ​បាន​ត្រាស់​ហៅ​លោក​យេរេមា​ធ្វើ​ជា​ហោរា​នៅ​ឆ្នាំ​ប្រហែល​៦២៧​មុន​គ.ស ហើយ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​៤០​ឆ្នាំ (១:២-៣)។ ហោរា​យេរេមា​បាន​ប្រកាស​ព្រះបន្ទូល​ព្រះ នៅ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​ទាំង​ប្រាំ​អង្គ​ចុង​ក្រោយ​របស់​យូដា៖ យ៉ូសៀស យ៉ូអាហាស

Tagged with:
Top