Tag: 29. យ៉ូអែល Joel

ពាក្យលំនាំ៖ យ៉ូអែល Introduction to Joel

Joel Intro pdf download កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យ៉ូអែល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យ៉ូអែល​ Historical background to Joel and basic message យើង​មិន​ដឹង​ច្រើន​អំពី​ហោរា​យ៉ូអែល ដែល​ជា​ហោរា​មក​ពី​យូដា (ប្រហែល​យេរូសាឡិម)។ ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា «​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​»។  កណ្ឌ​យ៉ូអែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ហោរា​យ៉ូអែល​បង្ហាញ​អំពី​អត្តចរិត​របស់​ព្រះ​ថា ទ្រង់​បរិសុទ្ធ​ ហើយ​នឹង​វិនិច្ឆ័យ​អំពើ​បាប។ ហោរា​យ៉ូអែល​ក៏​ប្រកាស​អំពី​សេចក្តី​សន្យា​ដ៏​  អស្ចារ្យ​របស់​ព្រះ​សំរាប់​ពេល​អនាគត​ ជា​ពេល​មួយ ដែល​ព្រះ​នឹង​សង្គ្រោះ​និង​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ​ប្រធាន​បទ​ដ៏​សំខាន់​គឺ​«ថ្ងៃ​នៃ​ព្រះអម្ចាស់​» ​ដែល​ប្រកាស​អំពី​ពេល​វេលា​ដែល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​យាង​មក​បំផ្លាញ​អ្វីៗ​ទាំងអស់ (១:១៥; ២:១-២, ១១, ៣១; ៣:១៤) ហើយ​«នៅ​គ្រា​នោះ»​ (ឬ ​«នៅ​ថ្ងៃ​នោះ»)   (២:២៩; ៣:១, ១៨) ដែល​ប្រកាស​អំពី​ពេល​វេលា​ដែល​ព្រះអង្គ​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​និង​ស្ដារ​រាស្រ្ត​របស់​ទ្រង់​ឡើង​វិញ។  ប្រធាន​បទ​សំខាន់​មួយ​ទៀត​គឺ យើង​ត្រូវ​យំ​សោក

Tagged with:
Top