Tag: 43. យ៉ូហាន John

យ៉ូហាន ១៣:១-១៧ John 13:1-17

John 13.1-17 យ៉ូហាន​ ១៣:១-១៧ សូម​អាន​យ៉ូហាន​ ១៣:១-១៧ ទាំង​មូល។​ ​ ចូរ​អាន​ខ.១ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ តើ ជំពូក​នេះ​បាន​និទាន​អំពី​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​នៅ​មុន​ពិធី​​បុណ្យ​​អ្វី​? តើ ព្រះ​យេស៊ូវ​ជ្រាប​​​អំពី​អ្វី? តើ ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​នរណា? ​ការ​ពន្យល់៖  លោក​យ៉ូហាន​បាន​ចែង​ទុក​កាលបរិច្ឆេទ​ ពីព្រោះ​ព័ត៌មាន​នេះ​សំខាន់។  នៅ​បុណ្យ​រំលង​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​យញ្ញបូជា​ (កូនចៀម) ហើយ​ចង​ចាំ​ថា ព្រះជាម្ចាស់​បាន​ប្រោស​លោះ​គេ​អោយ​រួច​ពី​ទាស​ភាព​​ក្នុង​​ស្រុក​អេស៊ីព្ទ។  ឥឡូវ​នេះ​ព្រះជាម្ចាស់​ប្រោស​លោះ​យើង​តាម​រយៈ​រូប​កាយ​របស់​ព្រះគ្រីស្ទ ​ដែល​ជា​​យញ្ញបូជា​នៃ​បុណ្យ​រំលង (១កូរិនថូស​ ៥​:៧)។ ​ការ​ពន្យល់ និង​ការ​អនុវត្ត៖ «ពេល​កំណត់​» គឺ​ជា​ពាក្យ​សំខាន់​នៅ​ក្នុង​កណ្ឌ​យ៉ូហាន។  នៅ​ក្នុង​យ៉ូហាន​ជំពូក​ ១-១២ ព្រះគ្រីស្ទ​បាន​បង្រៀន​ច្រើន ​ហើយ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ​ដែល​ធ្វើ​អោយ​មនុស្ស​មាន​ការ​​ភ្ញាក់​ផ្អើល​និង​ស្ញប់​ស្ញែង​។  ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត លោក​យ៉ូហាន​ចែង​ទុក​ថា​ ​«ពេល​កំណត់​» (​«ពេល​វេលា​»)

Tagged with:
Top