John 17.1-26 យ៉ូហាន ១៧:១-២៦ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៦:១៦-៣៣ យើងបានរៀនថា មនុស្សលោកស្អប់ព្រះយេស៊ូវ ដូច្នេះហើយគេរីករាយនៅពេលដែលព្រះយេស៊ូវបានសុគត។ លោកិយបានគិតថា ពួកគេបានកំចាត់ព្រះអង្គចេញពីមនុស្សលោកនិងជីវិតរបស់គេ ហើយពួកសិស្សកាន់ទុក្ខព្រះយេស៊ូវ ព្រោះពួកគេបានបាត់បង់ម្ចាស់របស់ពួកគេ។ ដូចគ្នាដែរ ពេលបច្ចុប្បន្ននេះមនុស្សលោកមានការប៉ងប្រាថ្នាចង់កំចាត់ព្រះយេស៊ូវចេញ។ ការសុគតរបស់ទ្រង់មិនមែនជាព្រឹត្តិការណ៍ដែលធ្វើអោយទ្រង់ភ្ញាក់ផ្អើលទេ ពីព្រោះព្រះអង្គឈ្វេងយល់ជាមុនអំពីអ្វីដែលនឹងកើតឡើង។ ការដឹងថា ព្រះទ្រង់ទតពិនិត្យ ហើយទ្រង់ជ្រាបគ្រប់សេចក្ដីទាំងអស់ ហើយព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធមក ដើម្បីបង្រៀនយើងនិងជួយយើង ហើយប្រទានយើងនូវសេចក្ដីសុខសាន្ត នៅក្នុងទុក្ខវេទនា ដែលយើងទទួលពីលោកិយនេះ។ សេចក្ដីសុខសាន្ត ដែលយើងមាននៅក្នុងព្រះយេស៊ូវ មិនមែនមានន័យថា យើងនឹងមិនមានទុក្ខវេទនាទេ។ យើងពិតជាមានទុក្ខវេទនាមែន ប៉ុន្តែការរស់ឡើងវិញនិងជ័យជម្នះរបស់ព្រះយេស៊ូវនាំអោយយើងមានសេចក្ដីសុខសាន្តនិងក្ដីអំណរ។ សូមអានយ៉ូហាន ១៧:១-២៦ ទាំងមូល។ ចូរអាន ខ.១-៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ ព្រះយេស៊ូវបានទូលអង្វរសូមអ្វីនៅក្នុងខ.១?…
John 16.16-33 យ៉ូហាន ១៦:១៦-៣៣ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៦:៥-១៦ យើងបានរៀនថា សេចក្ដីដែលព្រះយេស៊ូវបង្រៀនមិនមែនជារបស់ព្រះយេស៊ូវផ្ទាល់ទេ តែចេញពីព្រះវរបិតាវិញ (៧:១៦) ហើយនៅទីនេះយើងឃើញថា ព្រះវិញ្ញាណបរិសុទ្ធនឹងមានបន្ទូលដោយមិនអាងអង្គទ្រង់ (ព្រះវិញ្ញាណបរិសុទ្ធ) ទេ គឺនឹងមានបន្ទូលចំពោះតែសេចក្តីណា ដែលទ្រង់ឮពីព្រះវរបិតានិងព្រះរាជបុត្រាវិញ។ ព្រះយេស៊ូវធ្វើបន្ទាល់ពីលោកិយថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់ (៧:៧)។ ដូច្នេះហើយបានជាលោកិយស្អប់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីលោកិយដូចគ្នាដែរថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ សូមអានយ៉ូហាន ១៦:១៦-៣៣ ទាំងមូល។ ចូរអាន ខ.១៦-១៨ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើពួកសិស្សមិនយល់អំពីអ្វី? ចូរអាន ខ.១៩-២៤។ ហេតុអ្វីបានជាពួកសិស្សនឹងយំ ហើយសោកសង្រេង តែលោកិយនឹងអរសប្បាយឡើងដូច្នេះ? តើ ពួកសិស្សនឹងមានអំណរនៅពេលណា? ការពន្យល់និងការអនុវត្ត៖ សូមចងចាំថា…
John 16.5-15 យ៉ូហាន ១៦:៥-១៥ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៥:១៨-១៦:៤ យើងបានរៀនអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់។ មានការប្រយុទ្ធរវាងភាគីពីរ ដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់រួមគ្នានៅភាគីម្ខាង ហើយលោកិយនៅភាគីម្ខាងទៀត។ មនុស្សលោកស្អប់ព្រះគ្រីស្ទនិងពួកគ្រីស្ទបរិស័ទ ដូច្នេះ ពួកគេក៏នឹងបៀតបៀនយើងផងដែរ អញ្ចឹងហើយបានជាយើងត្រូវស្តាប់ការព្រមានរបស់ព្រះយេស៊ូវ។ ឥឡូវនេះមនុស្សលោកគ្មានអ្វីដោះសារសំរាប់អំពីបាបរបស់ពួកគេឡើយ។ គេមានទោស ពីព្រោះគេបដិសេធព្រះជាម្ចាស់ ហើយមិនស្គាល់ព្រះជាម្ចាស់ទេ ទោះបីជាព្រះអង្គបានសំដែងអង្គទ្រង់តាមរយៈព្រះយេស៊ូវក៏ដោយ។ តួនាទីមួយដ៏សំខាន់របស់ព្រះវិញ្ញាណបរិសុទ្ធគឺ ដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ សូមអានយ៉ូហាន ១៦:៥-១៥ ទាំងមូល។ ចូរអានខ.៥-១១ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ កាលណាព្រះវិញ្ញាណបរិសុទ្ធយាងមកដល់ ព្រះអង្គនឹងបញ្ជាក់អោយមនុស្សលោកដឹងអំពីអ្វី (មានបីចំណុច)? ការពន្យល់៖ ព្រះយេស៊ូវធ្វើបន្ទាល់ពីលោកិយថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់ (៧:៧)។ ដូច្នេះហើយបានជាលោកិយស្អប់ព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីលោកិយដូចគ្នាដែរថា…
John 15.18-16.4 យ៉ូហាន ១៥:១៨–១៦:៤ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៥:១-១៧ យើងបានរៀនថា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលគឺជាដើមទំពាំងបាយជូរ ឬចំការទំពាំងបាយជូរ ប៉ុន្តែព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ ពីព្រោះទ្រង់បានសំរេចនូវភារកិច្ចរបស់អ៊ីស្រាអែល។ ព្រះយេស៊ូវបានប្រើពាក្យប្រៀបធៀបអំពីដើមទំពាំងបាយជូរ ដើម្បីបង្ហាញអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងព្រះវរបិតានិងព្រះរាជបុត្រា ហើយបង្ហាញយ៉ាងច្បាស់លាស់ថា ពួកសិស្សត្រូវពឹងផ្អែកលើព្រះយេស៊ូវ ប្រយោជន៍អោយគេបានបង្កើតផលផ្លែ។ តើធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្ថិតនៅជាប់នឹងព្រះយេស៊ូវបាន? គឺដោយយើងទុកព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង។ នៅពេលដែលព្រះយេស៊ូវបានហៅយើងជាមិត្តសម្លាញ់របស់ទ្រង់ នោះមិនមានន័យថា នេះជាទំនាក់ទំនងមានលក្ខណៈដូចជាទំនាក់ទំនងរបស់យើងជាមួយនឹងមិត្តសម្លាញ់របស់យើងផ្សេងទៀតទេ គឺមិត្តភាពរវាងព្រះយេស៊ូវនិងពួកសិស្ស របស់ទ្រង់មិនមែនជាមិត្តភាពរវាងមនុស្សដែលមានឋានៈស្មើគ្នានោះទេ។ សូមអានយ៉ូហាន ១៥:១៨-១៦:៤ ទាំងមូល។ ចូរអាន ខ.១៨-២១ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ ភស្តុតាងអ្វីដែលបង្ហាញថ យើងជារបស់ផងលោកិយ? តើ ហេតុអ្វីបានជាលោកិយស្អប់និងបៀតបៀនគ្រីស្ទបរិស័ទ? ការពន្យល់ និងការអនុវត្ត៖ អត្ថបទនេះបានបង្ហាញអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់។ …
John 15.1-17 យ៉ូហាន ១៥:១–១៧ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៤:១៥-៣១ យើងបានរៀនថា ព្រះយេស៊ូវប្រទានហេតុផលទីពីរ ដែលវាជាការល្អ ដែលទ្រង់ចាកចេញទៅ គឺដោយព្រោះទ្រង់នឹងយាងទៅឯព្រះវរបិតា ហើយទ្រង់និងព្រះវរបិតានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើង។ សូមអានយ៉ូហាន ១៥:១-១៧ ទាំងមូល។ ចូរអាន ខ.១-៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើព្រះយេស៊ូវធៀបអង្គទ្រង់ទៅនឹងអ្វី? តើ ព្រះវរបិតាបានធ្វើអ្វីចំពោះអស់ទាំងខ្នែងណាដែលមិនបង្កើតផលផ្លែ? តើ យើងបានស្អាតហើយដោយសារអ្វី? តើ ព្រះយេស៊ូវបង្គាប់យើងអោយធ្វើអ្វី (ខ.៤)? ការពន្យល់៖ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលគឺជាដើមទំពាំងបាយជូរ ឬចំការទំពាំងបាយជូរ (ទំនុកដំកើង ៨០:៨–១៦; អេសាយ ៥:១–៧; អេសេគាល ១៥:១–៦; ១៩:១០–១៤)។ ព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ…
John 14.15-31 យ៉ូហាន ១៤:១៥–៣១ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៤:១-១៤ យើងបានរៀនថា ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា ទ្រង់ស្គាល់សេចក្តីពិត ឬទ្រង់បង្រៀនអំពីសេចក្តីពិតទេ ប៉ុន្តែទ្រង់ក៏មានបន្ទូលថា ទ្រង់គឺជាសេចក្តីពិតនោះឯងផងដែរ។ ព្រះយេស៊ូវបានបង្រៀនសេចក្តីពិតនេះនៅយប់មុនថ្ងៃដែលទ្រង់បានសុគត ហើយគោលបំណងនៃសេចក្តីបង្រៀននេះគឺដើម្បីពន្យល់អំពីអ្វី ដែលព្រះយេស៊ូវបានសំរេចតាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ មនុស្សជាច្រើនត្អូញត្អែរអំពីសេចក្តីបង្រៀននេះដែលថា ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់។ ពួកគេនិយាយថា គំនិតនេះតូចចង្អៀតណាស់។ ប៉ុន្តែយើងមិនគួរត្អូញត្អែរថា ព្រះបានប្រទានផ្លូវតែមួយនោះទេ ពីព្រោះយើងត្រូវការផ្លូវតែមួយ ហើយព្រះបានប្រទានផ្លូវនោះ តាមរយៈសេចក្តីមេត្តាករុណា និងព្រះរាជបុត្រាតែមួយរបស់ទ្រង់ផ្ទាល់។ សូមអានយ៉ូហាន ១៤:១៥-៣១ ទាំងមូល។ ចូរអាន ខ.១៥ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ បើយើងស្រឡាញ់ព្រះគ្រីស្ទ តើយើងនឹងធ្វើអ្វីខ្លះ? ការពន្យល់ និងការអនុវត្ត៖ ការស្រលាញ់ព្រះយេស៊ូវមិនគ្រាន់តែជាការមានអារម្មណ៍វិជ្ចមាននិងអរសប្បាយប៉ុណ្ណោះទេ…
John 14.1-14 យ៉ូហាន ១៤:១–១៤ ការរំលឹក៖ នៅក្នុងយ៉ូហាន ១៣:៣១-៣៨ យើងបានរៀនថា សេចក្តីបង្គាប់របស់ព្រះយេស៊ូវដែលថា ពួកសិស្សគួរតែស្រលាញ់គ្នាទៅវិញទៅមកគឺថ្មី ពីព្រោះពួកគេគួរតែស្រលាញ់ «ដូចដែលទ្រង់បានស្រលាញ់ពួកគេដែរ»។ នៅពេលគ្រីស្ទបរិស័ទមិនស្រលាញ់គ្នាទៅវិញទៅមក វាបំផ្លាញទីបន្ទាល់របស់ពួកគេនៅចំពោះមុខលោកិយ។ នឹងមានពេលមួយ ដែលទ្រង់នឹងឃ្លាតចេញពីពួកសិស្សរបស់ទ្រង់។ ព្រះយេស៊ូវនឹងយាងទៅឯការសុគត ហើយបន្ទាប់មកយាងទៅឯព្រះវរបិតារបស់ទ្រង់វិញ។ វាមិនទាន់ដល់ពេល ដែលពេត្រុសអនុវត្តតាមគំរូនេះនៅពេលឥឡូវនេះទេ គឺពេលវេលាសម្រាប់ពេត្រុសនឹងមកដល់នៅពេលក្រោយមកទៀត (២១:១៨-១៩)។ សូមអានយ៉ូហាន ១៤:១-១៤ ទាំងមូល។ ចូរអាន ខ.១-៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើហេតុអ្វីបានជាពួកសិស្សមិនគួរមានការថប់បារម្ភ? ការពន្យល់៖ ទឹកចិត្តរបស់ពួកសិស្សថប់បារម្ភ ពីព្រោះព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា កន្លែងដែលទ្រង់នឹងទៅ ពួកគេមិនអាចទៅតាមបានទេ។ ពួកគេបានដើរតាមទ្រង់អស់រយៈពេលបីឆ្នាំហើយ ប៉ុន្តែឥឡូវមានពេលមួយដែលពួកគេនឹងឃ្លាតពីទ្រង់។ ប៉ុន្តែពួកគេនៅតែមិនបានយល់ថា ព្រះយេស៊ូវនឹងយាងទៅណាទេ។…
John 13.31-38 ការរំលឹកឡើងវិញ៖ នៅក្នុងយ៉ូហាន ១៣:១៨-៣០ យើងបានរៀនថា ក្នុងវប្បធម៌នោះ វាជាការអាក្រក់មែនទែន បើអ្នកដែលទទួលយកការបដិសណ្ឋារៈនិងភាពស្និទ្ធស្នាលនៃការបរិភោគអាហារ ដែលបានចែករំលែកជាមួយ ហើយបន្ទាប់មកបានក្លាយទៅជាការប្រឆាំងនឹងអ្នកដែលផ្តល់អាហារនោះវិញ។ ខណៈពេលព្រះយេស៊ូវបានប្រឈមមុខនឹងការសុគតនោះ ទ្រង់មានអារម្មណ៍ដូចអ្នកនិពន្ធនៃទំនុកដំកើង៤៩នោះដែរ ព្រោះជាមិត្តជិតស្និទ្ធមួយក្នុងចំណោមពួកសិស្សទាំងដប់ពីរនាក់ថា នឹងបើកការប្រឆាំងនឹងព្រះអង្គ ហើយនាំគេមកចាប់ទ្រង់។ ព្រះយេស៊ូវបានបង្គាប់អោយយូដាសធ្វើការនេះអោយបានលឿន ពីព្រោះមានការជាច្រើនដែលត្រូវកើតឡើងនៅក្នុង រយៈម្ភៃបួនម៉ោងបន្ទាប់មកទៀត ដើម្បីអោយព្រះយេស៊ូវសុគតនៅចំពេលវេលាកំណត់របស់ទ្រង់។ ព្រះយេស៊ូវត្រូវការគេចាប់ទ្រង់ កាត់ទោស កាត់ថាមានទោស បន្ទាប់មកនាំយកទៅឯឈើឆ្កាងនិងសុគត។ ដូច្នេះ ដើម្បីអោយគ្រប់ ហេតុការណ៍ទាំងនេះកើតឡើងក្នុងរយៈពេលម្ភៃបួនម៉ោង នោះយូដាសត្រូវតែនាំគេមកចាប់ព្រះយេស៊ូវអោយបានលឿន។ ប្រធានបទដ៏សំខាន់មួយនៅក្នុងអត្ថបទនេះគឺ ព្រះគ្រីស្ទជ្រាបទាំងអស់ (ខ.១, ៣, ១១, ១៨-២១)។ ព្រះអង្គជ្រាបថា ទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ហើយព្រះយេស៊ូវមានបន្ទូលប្រាប់ការនេះជាមុនដើម្បីអោយពួកសិស្សនិងយើងនឹងជឿលើទ្រង់ (ខ.១៩)។ សូមអានយ៉ូហាន ១៣:៣១-៣៨…
John 13.18-30 យ៉ូហាន ១៣:១៨–៣០ ការរំលឹកឡើងវិញ៖ នៅក្នុងយ៉ូហាន ១៣:១-១៧ យើងបានរៀនថា ព្រឹត្តិការណ៍ដែលបានចែងទុកនៅក្នុង យ៉ូហានជំពូក១៣-១៧ បានកើតឡើងនៅយប់មួយមុនបុណ្យរំលង។ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចរបស់ព្រះអង្គ ប៉ុន្តែសូម្បីតែព្រះយេស៊ូវមានអំណាចដ៏ខ្ពង់ខ្ពស់បំផុតក៏ដោយ ក៏ព្រះអង្គបានបន្ទាបអង្គទ្រង់ ហើយបម្រើពួកសិស្សដោយការលាងជើងរបស់គេដែរ។ សកម្មភាពនេះគឺជារូបភាពដែលបង្ហាញនិងពន្យល់អំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសិស្សនិងយើង ហើយជាគំរូអោយយើងធ្វើតាមដោយយើងបន្ទាបខ្លួននិងបម្រើគ្នាទៅវិញទៅមកផងដែរ។ សូមអានយ៉ូហាន ១៣:១៨-៣០ ទាំងមូល។ ចូរអាន ខ.១៨-២០ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។ តើ អ្នកបរិភោគអាហារជាមួយព្រះយេស៊ូវបានធ្វើអ្វី? តើ ហេតុអ្វីបានជាព្រះយេស៊ូវនិយាយប្រាប់អ្នករាល់គ្នានៅមុនពេលហេតុការណ៍ទាំងនោះកើតមានឡើង? ការពន្យល់៖ នៅក្នុងខ.១០-១១ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពីមុនរួចហើយហើយអំពីមនុស្សម្នាក់ដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។ អ្នកនោះមិនស្អាតទេ ហើយនៅក្នុងខ.១៨ ព្រះយេស៊ូវចាប់ផ្តើមបង្រៀនអំពីអ្នកនោះម្ដងទៀត។ អ្នកនោះមិនមានពរទេ (ខ.១៧-១៨)។ ព្រះយេស៊ូវបានដកស្រង់ពីទំនុកដំកើង ៤១:៩។ នៅក្នុងទំនុកដំកើង៤៩…