Tag: 32. យ៉ូណាស Jonah

ពាក្យលំនាំ៖ យ៉ូណាស Introduction to Jonah

Jonah Intro pdf download កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យ៉ូណាស​ ​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យ៉ូណាស​ Historical background to Jonah and basic message ​ហោរា​យ៉ូណាស​បាន​ទាយ ​នៅក្នុង​កំឡុង​សម័យ​កាល​មាន​សន្តិភាព​និង​ភាព​ចម្រុង​ចម្រើន​របស់​ស្តេច​យេរ៉ូបោម​ទី​២ (២ពង្សាវតារក្សត្រ​ ១៤:២៣-២៨) ដែល​បាន​គ្រប់​គ្រង​នៅក្នុង​អ៊ីស្រាអែល (អាណាចក្រ​ខាង​ជើង​) ចាប់​ពី​ឆ្នាំ​៧៨២​ដល់​៧៥៣​មុន​គ.ស។ ​កណ្ឌ​យ៉ូណាស​មិន​បាន​ទាយ​ទាស់​នឹង​អ៊ីស្រាអែល​ឬ​យូដា​ ដូច​ជា​ពួក​ហោរា​ផ្សេងៗ​ទៀត​ទេ។ ​ព្រះ​បាន​បញ្ជូន​ហោរា​យ៉ូណាស​ឲ្យ​ទៅ​កាន់​ទីក្រុង​នីនីវេ ដែល​ជា​រាជធានី​របស់​ចក្រភព​អាសស៊ើរ។ ​នីនីវេ​គឺ​ជា​អ្នក​ស្តាប់​ផ្ទាល់​នូវ​ការ​ប្រកាស​របស់​ហោរា​យ៉ូណាស​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ ដែល​ជិត​មក​ដល់​នេះ។ ​អាសស៊ើរ​គឺ​ជា​មហា​អំណាច​នៅក្នុង​សតវត្ស​ទី​ប្រាំ​បី​មុន គ.ស. ដែល​ព្រះ​បាន​ប្រើ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​អាណាចក្រ​ខាង​ជើង គឺ​ជា​អ៊ីស្រាអែល ដែល​មិន​ស្មោះត្រង់​ ដែល​ជា​លទ្ធផល​ពួកគេ​ត្រូវ​និរទេស​និង​ជាប់​ចំណង​នៅ​ឆ្នាំ​៧២២​មុន​គ.ស (២ពង្សាវតារក្សត្រ ១៧)។ ​ កណ្ឌ​យ៉ូណាស​បង្ហាញ​ថា​ នីនីវេ​គឺ​ជា​ទីក្រុង​អាក្រក់​មួយ ប៉ុន្តែ​ព្រះ​មិន​បាន​ចង់​អោយ​ពួកគេ​វិនាស​ឡើយ​ តែ​អោយ​ពួកគេ​ប្រែ​ចិត្ត​វិញ​ ដើម្បី​ចៀស​វាង​នូវ​ការ​វិនិច្ឆ័យ។

Tagged with:
Top