Josh.2 Rahab and the spies pdf download កាលៈទេសៈប្រវត្តិសាស្ត្រ អ៊ីស្រាអែលបានបញ្ចប់ការវង្វេងនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំដោយព្រោះតែការមិនស្តាប់បង្គាប់របស់ពួកគេហើយ យ៉ូស្វេបានជំនួសម៉ូសេ ធ្វើជាអ្នកដឹកនាំអ៊ីស្រាអែល ហើយពួកគេកំពុងហៀបនឹងឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងទឹកដី សន្យា។ ទីក្រុងយេរីខូរគឺជាទីកន្លែងតាំងទីលំនៅមួយ ចាប់តាំងពីសម័យដំបូងបំផុតមកម៉្លេះ។ ទីក្រុងនេះត្រូវបានសាងសង់នៅលើភ្នំមួយ ហើយមានប៉មនិងកំផែងជាច្រើនការពារ ដូច្នេះវាបាំងផ្លូវរបស់អ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា។ ការចាប់យកទីក្រុងយេរីខូរគឺជាគោលបំណងទីមួយនៃយុទ្ធនាការរបស់យ៉ូស្វេ។ នៅក្នុងលោកុប្បត្ដិ ១២ ព្រះបានសន្យាប្រទានទឹកដីកាណានដល់ពូជពង្សរបស់អ័ប្រាហាំ។ នៅមុនពេលជនជាតិអ៊ីស្រាអែលបានចាប់យកទឹកដីនេះ មនុស្សដែលបានរស់នៅទីនោះ គឺជាមនុស្សអាក្រក់នៅចំពោះព្រះ ត្រូវបណ្តាសា និងស្ថិតនៅក្រោមការជំនុំជំរះរបស់ព្រះ ហើយរៀបនឹងទទួលទណ្ឌកម្មរបស់ព្រះ តាមរយៈជនជាតិអ៊ីស្រាអែលបំផ្លាញពួកគេ។ ស្ថានភាពទាំងនេះមានសារៈសំខាន់ ជួយយើងអោយយល់អំពីអ្វី ដែលយើងគួរតែបង្កើតសារនៃសេចក្តីអធិប្បាយរបស់យើង។ សារនៃសេចក្តីអធិប្បាយ គួរអោយសោកស្តាយ ពេលខ្លះនៅពេលមនុស្សអានរឿងអំពីនាងរ៉ាហាប ពួកគេគ្រាន់តែអនុវត្តរឿងនោះដោយមើលទៅលើអន្តរកម្មរវាងមនុស្ស ហើយមិនយល់អំពីស្ថានភាពប្រវត្តិសាស្ត្រ និងអ្វីដែលរឿងនេះកំពុងបង្រៀនអំពីព្រះឡើយ។ តើរឿងនៅក្នុងយ៉ូស្វេជំពូក ២…