Tag: 25. បរិទេវ Lamentations

ពាក្យលំនាំ៖ បរិទេវ Introduction to Lamentations

Lamentations Intro pdf download បរិទេវ​ ​Lamentations កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​បរិទេវ​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​បរិទេវ​ Historical background to ​Lamentations and basic message យើង​មិន​បាន​ដឹង​ថា​អ្នក​ដែល​បាន​សរសេរកណ្ឌ​​បរិទេវ​ទេ ប៉ុន្តែ​ជា​ប្រពៃណី​មួយ​ចំនួន​បាន​និយាយ​ថា​ វា​ត្រូវ​បាន​សរសេរ​ដោយ​លោក​យេរេមា​។  កណ្ឌ​បរិទេវ​ប្រើ​​​​កំណាព្យ​ ​ដើម្បី​ផ្តល់​ទីបន្ទាល់​របស់​សាក្សី​ផ្ទាល់​ភ្នែក​​អំពី​ការ​ដែល​បាប៊ីឡូន​បំផ្លាញ​ទីក្រុង​យេរូសាឡិម​នៅក្នុង​ឆ្នាំ​​៥៨៧​មុន​គ.ស។ ​កណ្ឌ​នេះ​ប្រហែល​ត្រូវ​បាន​សរសេរ​ឡើង​នៅក្នុង​​រវាង​ឆ្នាំ៥៨៦​និង​៥១៦​មុន​គ.ស។ ​កណ្ឌ​បរិទេវ​គឺ​ជា​កំណាព្យ​ ដែល​ពួក​យូដា​​​បាន​ប្រើ​ ដើម្បី​​កាន់​ទុក្ខ​​ចំពោះ​ការ​វិនាស​​ដ៏​ហិនហោច​​នៃ​ទីក្រុង​យេរូសាឡិម​។ ​ព្រះ​បាន​ប្រើ​​​ខ្មាំង​សត្រូវ​របស់​រាស្ត្រ​នៃ​ទ្រង់​​ ដើម្បី​​ដាក់​ទណ្ឌកម្ម​​ពួក​គេ​សំរាប់​អំពើ​បាប​របស់​ពួកគេ​។ ​កំណាព្យ​ស្រែក​អំពាវ​នា​​វ​រក​ព្រះ​សំរាប់​សេចក្តី​មេត្តា​ករុណា ហើយ​ប្រកាស​ថា ទ្រង់​នឹង​ស្តា​រពួក​គេ​​​មក​កាន់​ទឹក​ដី​​របស់​ពួកគេ​ម្តង​ទៀត​នៅ​ថ្ងៃ​ណា​មួយ​។​​ គម្រោង Outline កំណាព្យ​ទី​មួយ៖ ម្ដេច​ក៏​ក្រុង​បែរ​ជា​នៅ​ឯកោ (១:១–២២) កំណាព្យ​ទី​ពីរ​៖ ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ​គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន (២:១–២២) កំណាព្យ​ទី​បី​៖ ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា (៣:១–៦៦) កំណាព្យ​ទី​បួន​៖ ម្ដេច​ក៏​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!

Tagged with:
Top