Tag: 39. ម៉ាឡាគី Malachi

ពាក្យលំនាំ៖ ម៉ាឡាគី Introduction to Malachi

Malachi Intro pdf download ម៉ាឡាគី​ Malachi កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ម៉ាឡាគី​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ម៉ាឡាគី​ Historical background to Malachi and basic message ​ហោរា​ម៉ាឡាគី (ដែល​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា «​អ្នកនាំ​សារ​របស់​អញ» គឺ​ប្រហែល​ជា​បាន​រស់​នៅ​ក្នុង​សម័យ​កាល​តែមួយ​​នឹង​ហោរា​អែសរ៉ា​និង​ហោរា​នេហេមា​ដែរ ​គឺ​ប្រហែល​ឆ្នាំ​៤៦០​មុន​គ.ស ប្រហែល​ជា​សម័យ​នៃ​កំណែ​ទម្រង់​របស់​នេហេមា។ ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់ ហើយ​ការ​ថ្វាយ​បង្គំ​របស់​បណ្តាជន​បាន​ក្លាយ​ជា​ការ​ថ្វាយ​បង្គំ​ដែល​មិន​អស់​អំពី​ចិត្ត។ ​ពួក​សង្ឃ ​(បូជាចារ្យ​) បាន​បង្កើត​គំរូ​មិន​ល្អ ដោយ​ថ្វាយ​យញ្ញ​បូជា​ ដែល​ព្រះ​មិន​អាច​ទទួល​យក​បាន។ ​ពួក​ប្រុស​ៗ​​សាសន៍​យូដា​បាន​រៀប​ការ​ជាមួយ​ពួក​ស្រី​មិន​ជឿ​ ដែល​បាន​លាយ​ឡំ​សាសនា​ពិត​ប្រាកដ​របស់​ពួកគេ​ជាមួយ​សាសនា​សាសន៍​ដទៃ​ និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ​មាន​អត្រា​ការ​លែង​លះ​កើន​ឡើង​ ដោយ​អាពាហ៍ពិពាហ៍​ដំបូង​ត្រូវ​បាន​គេ​បោះបង់​ចោល។​ រាស្ត្រ​របស់​ព្រះ​បាន​បាត់​បង់​សេចក្តី​សាទរ​របស់​ពួក​គេ។ ពួក​គេ​គិត​ថា ការ​បម្រើ​ព្រះជាម្ចាស់​មិន​មាន​ប្រយោជន៍​ទេ ពីព្រោះ​ពួកគេ​គិត​ថា មនុស្ស​​ដែល​មាន​អំនួត​និង​មិន​គោរព​កោត​ខ្លាច​ឬ​បម្រើ​ព្រះ​អម្ចាស់​ហាក់​ដូច​ជា​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​មនុស្ស​ដែល​បម្រើ​ព្រះជាម្ចាស់​។​ កណ្ឌ​ម៉ាឡាគី​មាន​សេចក្ដី​ប្រកាស​ចំនួន​ប្រាំ​មួយ ដែល​សេចក្ដី​ប្រកាស​នីមួយៗ​ត្រូវ​បាន​សរសេរ​ឡើង​ ជា​លក្ខណៈ​ការ​សន្ទនា​មួយ​រវាង​ព្រះជា​ម្ចាស់​​និង​រាស្ត្រ​របស់​ទ្រង់​។ ​សេចក្ដី​ប្រកាស​ភាគ​ច្រើន​គឺ​ជា​ការ​ស្តី​បន្ទោស។​

Tagged with:
Top