Tag: 38. សាការី Zechariah

ពាក្យលំនាំ៖ សាការី Introduction to Zechariah

Zechariah Intro pdf download សាការី Zechariah សារៈសំខាន់នៃកណ្ឌសាការី Importance of Zechariah កណ្ឌសាការីមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបានផ្តល់អោយយើងនូវទំនាយយ៉ាងច្បាស់លាស់អំពីព្រះមែស៊ីដែលត្រូវយាងមក។ អត្ថបទនៅក្នុងគម្ពីរដំណឹងល្អ ដែលនិទានអំពីសបា្តហ៍ចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូវបានដកស្រង់នូវបទគម្ពីរសាការីជាច្រើន។ កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យសាការីនិងខ្លឹមសារនៃប្រសាសន៍របស់សាការី Historical background to Zechariah and basic message សាការីគឺជាហោរានិងជាសង្ឃ ហើយឈ្មោះរបស់គាត់មានន័យថា «ព្រះនឹកចាំ»។ គាត់បានចាប់ផ្តើមការប្រកាសព្រះបន្ទូលរបស់ព្រះនៅក្នុងឆ្នាំ៥២០មុនគ.ស គឺភ្លាមៗបន្ទាប់ពីហោរាហាកាយបានចាប់ផ្តើមប្រកាសព្រះបន្ទូល។ រយៈពេលជិត២០ឆ្នាំបន្ទាប់ពីការវិលត្រឡប់មកពីការនិរទេសពីបាប៊ីឡូនក្នុងសម័យស្តេចស៊ីរូសវិញ (ឆ្នាំ៥៣៨មុនគ.ស) ប្រជារាស្ត្ររបស់ព្រះបានទទួលនូវការបាក់ទឹកចិត្ត។ ពួកគេបានដាក់គ្រឹះព្រះវិហារភ្លាមៗ បន្ទាប់ពីការវិលត្រឡប់មកវិញដំបូង ក្នុងឆ្នាំ៥៣៦មុនគ.ស ប៉ុន្តែពេលនោះមានការទាស់ប្រឆាំងយ៉ាងខ្លាំង ចំពោះដំណើរការសាងសង់បន្តទៀត។ ទំនាយរបស់សាការីចាប់ផ្តើមដោយនិមិត្តជាច្រើន ព្រះអម្ចាស់បានបញ្ជូនទេវតាម្នាក់មកកាន់សាការី (ហើយមកកាន់យើង) ដើម្បីកាត់ស្រាយ ហើយយើងអាចស្វែងរកអត្ថន័យនៃនិមិត្តទាំងនោះបាន នៅក្នុងការថ្លែងរបស់ទេវតា។

Tagged with:
Top