មេរៀន​ទី២ លោកុប្បត្តិ​ ២ ថ្ងៃទីប្រាំពីរ សេចក្ដីសម្រាក Gen. 2:1-3 The Seventh Day

Lesson 2 Gen.2 The Seventh Day pdf download គោល​បំណង​ដ៏​ធំ តើ​អ្នក​មាន​គោល​បំណង​នៅ​ក្នុង​ជីវិត​ដែរឬទេ?  សេចក្ដី​ផ្ដើម​នៃ​ព្រះ​គម្ពីរ​គឺ​សំខាន់​ពីព្រោះ​វា​បាន​បង្រៀន​យើង​ថា ព្រះជាម្ចាស់​បាន​បង្កើត​គ្រប់​អ្វី​ទាំង​អស់​ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ លោកុប្បត្ដិ​១-២ បាន​សំដែង​គោល​បំណង​របស់​ព្រះជាម្ចាស់​ក្នុង​ការ​បង្កើត។ លោកុប្បត្ដិ​ ១:១-២:៣ បញ្ជាក់​​ប្រាប់​អំពី​​ថ្ងៃ​ទាំង​ប្រាំ​ពីរ ហើយ​ថ្ងៃ​ទី​ប្រាំ​ពីរ​ខុសប្លែក​​ពី​ថ្ងៃ​ទី​មួយ​ដល់​ទី​ប្រាំ​មួយ។  សូម​អាន​លោកុប្បត្ដិ​ ២:១-៣ ហើយ​ព្យាយាម​ស្វែងរក​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​ទី​ប្រាំពីរ​និង​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​មួយ។​ ថ្ងៃ​ទី​ប្រាំ​ពីរ​ខុសប្លែក​​ពី​ថ្ងៃ​ទី​មួយ​ដល់​ទី​ប្រាំ​មួយ​យ៉ាង​ហោច​ណាស់​បួន​យ៉ាង។ ១. ព្រះជាម្ចាស់​ទ្រង់​​ឈប់​សម្រាក​ នេះ​គឺ​ជា​ថ្ងៃ​​សម្រាក។ ២. ព្រះជាម្ចាស់​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​នេះ។  នៅ​ថ្ងៃ​ទី​ប្រាំ​ទ្រង់​ប្រទាន​ពរ​ដល់​សត្វ​រស់​រវើក​និង​បក្សា​បក្សី​ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​ព្រះអង្គ​ទ្រង់​ប្រទាន​ពរ​ដល់​មនុស្ស ប៉ុន្តែ​គ្មាន​កន្លែង​ណា​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​មួយ​ដែល​និទាន​ថា ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ។  ដូច្នេះ​នេះ​បង្ហាញ​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ពេលវេលា​​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ។ ៣. ព្រះជាម្ចាស់​ទ្រង់​បាន​ញែក​ថ្ងៃ​នេះ​ទុក​ជា​បរិសុទ្ធ​ ដូច្នេះ​នេះ​បង្ហាញ​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ពេលវេលា​​ដ៏​បរិសុទ្ធ។ ៤. រាល់ថ្ងៃ​ពី​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំមួយ​មាន​ល្ងាច​មាន​ព្រឹក​ឡើង ប៉ុន្តែ​ថ្ងៃ​ទី​ប្រាំពីរ​ឥត​មាន​ពាក្យ​នេះ

Tagged with:
Top