ពាក្យលំនាំ៖ លោកុប្បត្ដិ Introduction to Genesis
Genesis Intro pdf download ព្រះគម្ពីរ ចាប់ផ្តើមដោយនិទានរឿងអំពីការបង្កើតសកលលោក ហើយបានបញ្ចប់ដោយនិទានរឿងអំពីការបង្កើតសកលលោកថ្មី។ កណ្ឌលោកុប្បត្ដិ មិនគ្រាន់តែបង្រៀនយើងថា ព្រះជាម្ចាស់បានបង្កើតគ្រប់ទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែកណ្ឌនេះក៏បានសំដែងអោយមើលឃើញគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតផងដែរ។ ទ្រង់ បានបង្កើតគ្រប់ទាំងអស់មកជាល្អប្រពៃ ប៉ុន្តែមនុស្សបាននាំបណ្តាសា សេចក្ដីស្លាប់ និងបញ្ហាមក គឺនៅពេលអ័ដាមនិងប្រពន្ធរបស់គាត់បានបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់ បានសន្យាថា ពូជនាងអេវ៉ានឹងកិនក្បាល (បំផ្លាញ) សត្វពស់ (មារសាតាំង)។ បន្ទាប់មក កណ្ឌលោកុប្បត្ដិបានសំដែងពីផែនការណ៍របស់ព្រះជាម្ចាស់សម្រាប់ពូជរបស់អេវ៉ាដែលនឹងបំផ្លាញមារសាតាំង។ ពូជនោះ គឺជាពូជរបស់អ័ប្រាហាំ តាមរយៈ អ៊ីសាក និងយ៉ាកុប។ (សូមមើលវីដេអូ នៅ http://www.dkdl.org/?page_id=១៨១០). សារៈសំខាន់នៃកណ្ឌលោកុប្បត្ដិ The Importance of Genesis កណ្ឌគម្ពីរលោកុប្បត្ដិពិតជាសំខាន់ខ្លាំងណាស់…
លោកុប្បត្ដិ ២២:១–១៩ ព្រះជាម្ចាស់នឹងផ្គត់ផ្គង់ Gen. 22:1-19 The Lord will provide
ព្រះជាម្ចាស់បង្គាប់លោកអ័ប្រាហាំអោយបូជាកូនថ្វាយព្រះអម្ចាស់ ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ ការពិបាកមួយក្នុងការអធិប្បាយរឿងល្បីល្បាញនេះគឺ ត្រូវជ្រើសរើសរវាងទស្សនៈខុសៗគ្នារបស់សាស្ត្រាចារ្យព្រះគម្ពីរទាក់ទងនឹងអត្ថន័យអត្ថបទនេះ និងទំនាក់ទំនងទៅកាន់ព្រះយេស៊ូវ។ ការពិបាកមួយទៀតគឺ ត្រូវចៀសវាងការអនុវត្តខុសផ្សេងៗ ដែលអ្នកអធិប្បាយជាច្រើនបានផ្តល់អោយ។ ឧទាហរណ៍ ការអនុវត្តខុសឆ្គងមួយគឺ «អ័ប្រាហាំបានប្រាប់អ្នកបំរើរបស់គាត់មិនមកជាមួយគាត់ (ខ.៥) ដូច្នេះយើងឃើញថា គាត់មិនបានចង់អោយមានគេរំខានដល់គាត់ទេ ដូច្នេះ នៅពេលយើងជួបទុក្ខលំបាកធ្ងន់ធ្ងរ យើងមិនគួរមានមនុស្សច្រើននៅក្បែរយើងឡើយ។» ជាញឹកញាប់ អ្នកអធិប្បាយ និងអ្នកស្តាប់ព្យាយាមស្វែងរកការអនុវត្តមួយមកពីរឿងមួយដោយសំឡឹងមើលសកម្មភាពរបស់មនុស្សនៅក្នុងរឿង ប៉ុន្តែមិនយល់អំពីសាររបស់អត្ថបទនោះទេ។ ខ.១បង្ហាញថា ព្រះបានកំពុងល្បងលអ័ប្រាហាំ គឺព្រះពិតជាមិនត្រូវអោយមានយញ្ញបូជាកូនក្មេងដូចជាពួកព្រះដទៃឡើយ។ អ័ប្រាហាំពិតជាមិនដឹងការនេះឡើយ។ ពាក្យថា «កូនឯង ដែលជាកូនសំឡាញ់តែ១» ត្រូវនិយាយជាច្រើនដងពេញក្នុងរឿងនេះ ដែលបង្ហាញថា ការល្បងលនោះគឺជាការល្បងលដ៏ធំ ហើយវានឹងមានការលំបាកយ៉ាងខ្លាំងសំរាប់អ័ប្រាហាំក្នុងការថ្វាយកូននោះជាយញ្ញបូជា។ អ្នកនិទាន ប្រើការលើកឡើងដដែលៗនេះ ដើម្បីសង្កត់ធ្ងន់លើផ្ទៃរឿង។ ពាក្យថា «កូន» ត្រូវបាននិយាយដប់ដង,…
លោកុប្បត្ដិ ២១:១–៧ កំណើតរបស់អ៊ីសាក Gen. 21:1-7 The Birth of Isaac
ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ កំណើតរបស់អ៊ីសាក (លោកុប្បត្ដិ ២១:១-៧) គឺជាដំណោះស្រាយចំពោះបញ្ហា ដែលត្រូវបានកត់សំគាល់នៅក្នុងលោកុប្បត្ដិ ១១:៣០ ថា «ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ» និង ជាពេលចាប់ផ្តើមបំពេញ សំរេចសេចក្តីសន្យារបស់ព្រះជាមួយអាប់រ៉ាមថា «អញនឹងបង្កើតនគរ១យ៉ាងធំពីឯង» (១២:២)។ នៅពេលនោះអាប់រ៉ាម មានអាយុ៧៥ ឆ្នាំ (១២:៤)។ តើព្រះអាចបំពេញសំរេចសេចក្តីសន្យានេះដោយរបៀបណា? បន្ទាប់ពីរយៈពេល២៥ ឆ្នាំក្រោយមក «ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ» (២១:១)។ បញ្ហាមួយពេលអធិប្បាយរឿងនេះគឺ យើងត្រូវមិនភ្លេចដាក់រឿងនេះទៅក្នុងបរិបទនៃរឿងធំ ដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្ដិ ១១ ហើយយើងត្រូវជ្រើសរើសអត្ថបទគម្ពីរត្រឹមត្រូវ និងអធិប្បាយវាជារឿងតែមួយ។ ព្រះបានមានបន្ទូលសន្យាប្រទានពូជពង្សដល់អ័ប្រាហាំម្តងហើយ ម្តងទៀតជាច្រើនដង (១៣:១៦; ១៥:៥;…
លោកុប្បត្ដិ ១៧:១–២៧ ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រី(ការតាំងសញ្ញា)ជាមួយអ័ប្រាហាំ Gen. 17
ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រី(ការតាំងសញ្ញា)ជាមួយអ័ប្រាហាំ ការប្រកាសព្រះគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ១៧:១–២៧ អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ រឿងនេះនិយាយអំពីព្រះចងសម្ព័ន្ធមេត្រីជាមួយនឹងអ័ប្រាហាំ និងពូជពង្សរបស់លោក។ រឿងនេះមានសារៈសំខាន់ណាស់នៅក្នុងរឿងទាំងមូលអំពីលោកអ័ប្រាហាំ ដែលបានចាប់ផ្តើមនៅក្នុងលោកុប្បត្ដិជំពូក១២។ នៅក្នុងរឿងស្នូលនេះ ព្រះជាម្ចាស់ប្រទានឈ្មោះថ្មីដល់អាប់រ៉ាម និងសារ៉ាយ ហើយចងសម្ព័ន្ធមេត្រី «អស់កល្បជានិច្ច» មួយជាមួយពួកគេ (១៧:៧, ១៣, ១៩) ដើម្បីបញ្ជាក់ពីសេចក្តីសន្យាជាសម្ព័ន្ធមេត្រីរបស់ទ្រង់ «អញនឹងធ្វើអោយឯងបង្កើតកូនសុសសាយសន្ធឹក អោយមាននគរផ្សេងៗកើតចេញពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ» [ខ.៦] បញ្ជាក់ច្បាស់ថា សេចក្តីសន្យាទាំងនេះនឹងត្រូវបានបំពេញសំរេចតាមរយៈសារ៉ា (ខ.១៦) ហើយប្រទានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីនេះ (ខ.៩-១៤)។ ដោយសារតែគ្មានគ្រូអធិប្បាយគ្រីស្ទបរិស័ទណាម្នាក់ អធិប្បាយថា សព្វថ្ងៃនេះព្រះតម្រូវអោយមានការកាត់ស្បែកជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ទ្រង់ នោះវាមានគុណប្រយោជន៍មួយនៅក្នុងការអធិប្បាយរឿងនេះគឺថា វាបង្ខំអោយអ្នកអធិប្បាយ (និងអ្នកស្តាប់) ពិចារណាសួរថា តើបញ្ជានេះទាក់ទងនឹងព្រះគម្ពីរសញ្ញាថ្មីយ៉ាងដូចម្ដេច? ការលំបាកមួយក្នុងការអធិប្បាយរឿងនេះគឺ ការស្វែងរកផ្ទៃរឿងខ្លី …
លោកុប្បត្ដិ ៣៩ លោកយ៉ូសែប និង ប្រពន្ធប៉ូទីផារ Genesis 39 Joseph and Potiphar’s Wife
Gen. 39 Joseph and Potiphar_s wife pdf download លោកយ៉ូសែប និង ប្រពន្ធប៉ូទីផារ ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ៣៩ ជារឿយៗ មនុស្សឆាប់អានរឿងនេះដោយគិតថា វាជារឿងមានមេរៀនសីលធម៌បង្រៀនដល់យើងថា យើងត្រូវចៀសវាងការល្បួងខាងផ្លូវភេទ ហើយយ៉ូសែបគឺជាគំរូល្អសម្រាប់អោយយើងធ្វើតាម។ វាជាការពិតដែលយ៉ូសែបជាគំរូល្អសម្រាប់អោយមនុស្សធ្វើតាម ប៉ុន្តែបើសិនយើងគ្រាន់តែអានរឿងនេះ ហើយអនុវត្តន៍តាមរបៀបនេះ នោះយើងបាត់បង់គំនិតចម្បងរបស់សារហើយ។ ដើម្បីអានរឿងនេះដោយត្រឹមត្រូវ យើងត្រូវមើលដោយលម្អិតនៅក្នុងរឿង និងយល់រឿងនេះជាមួយបរិបទរឿងវែងនៃកណ្ឌលោកុប្បត្ដិនិងព្រះគម្ពីរទាំងមូល។ ពាក្យផ្ទួនគឺជាមធ្យោបាយសំខាន់មួយ ដែលអ្នកនិពន្ធក្នុងព្រះគម្ពីរប្រើ ដើម្បីបង្ហាញគំនិតចម្បងរបស់ពួកគេ។ អ្នកនិពន្ធនិយាយម្តងហើយម្តងទៀតថា ព្រះយេហូវ៉ាគង់ជាមួយយ៉ូសែប ចំនួនបួនដង (៣៩:២, ៣, ២១, ២៣) ពីរដងនៅដើមដំបូងនៃរឿង និងពីរដងទៀតនៅចុងបញ្ចប់នៃរឿង។ នេះបង្ហាញថា «ព្រះយេហូវ៉ាគង់ជាមួយយ៉ូសែប» នេះគឺជាផ្ទៃរឿងសំខាន់ជាងគេនៅក្នុងរឿងនេះ។…
លោកុប្បត្ដិ ៣៧ សុបិនរបស់លោកយ៉ូសែប Genesis 37 Joseph’s Dream
Gen. 37 Joseph_s Dream pdf download សុបិនរបស់លោកយ៉ូសែប ការប្រកាសព្រះគ្រីស្ទពីគម្ពីរសញ្ញាចាស់ លោកុប្បត្ដិ ៣៧ អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ អត្ថបទនេះ ជាការចាប់ផ្តើមការនិទានដ៏វែងមួយចេញពី លោកុប្បត្ដិ ៣៧:២ ទៅដល់ ៥០:២៦ ហើយមានដំណើររឿងចម្បងមួយ។ សន្តិភាពនៅក្នុងផ្ទះរបស់យ៉ាកុបបានបែកខ្ចាយ នៅពេលដែលបងៗរបស់យ៉ូសែបបានស្អប់គាត់ (ខ ៤)។ បញ្ហានៅក្នុងគ្រួសារនេះត្រូវបានដោះស្រាយ នៅពេលដែលមានការផ្សះផ្សាជាមួយបងប្អូន ក្នុងជំពូក ៤៥ និង ៥០។ រឿងនិទានវែងនេះមានផ្ទៃរឿងចម្បងដែលយ៉ូសែបថ្លែងថា «អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតមនុស្សជាច្រើន ដូចដែលបានកើតមានដល់សព្វថ្ងៃនេះ» (៥០:២០)។ បញ្ហាមួយនៅក្នុងការអធិប្បាយចេញពីរឿងទាំងនេះគឺជាការយល់រឿងទាំងនេះក្នុងបរិបទរឿងវែងតាមរយៈព្រះគម្ពីរ។ ការលំបាកមួយទៀតគឺជារបៀបដែលយើងត្រូវអធិប្បាយពីព្រះគ្រីស្ទចេញពីការនិទាន ដែលមិននិយាយអំពីព្រះជាម្ចាស់។ មានភាពស្រដៀងគ្នារវាងរឿងនេះនិងរឿងគ្រួសាររបស់អ៊ីសាក។…
លោកុប្បត្ដិ ២៣:១-២០ លោកអ័ប្រាហាំបានទិញដី Gen. 23 Abraham Buys Land
Gen. 23 Abraham buys Land pdf download បញ្ហាមួយក្នុងការរៀបចំសេចក្តីអធិប្បាយអំពីរឿងនេះគឺមកពី នាមរបស់ទ្រង់មិនលេចឡើងនៅក្នុងរឿង លើកលែងពេលសាសន៍ហេតបានហៅអ័ប្រាហាំជា «អ្នកធំរបស់ព្រះ» (ខ.៦)។ តើយើងអាចថ្លែងសេចក្ដីអធិប្បាយបង្រៀនពីព្រះជាម្ចាស់ និងព្រះគ្រីស្ទយ៉ាងដូចម្តេចចេញពីអត្ថបទ ដែលមើលទៅនិទានតែអំពីលោកអ័ប្រាហាំទិញដីសម្រាប់កប់សពសារ៉ាដូច្នេះ? សាច់រឿងអំពីអ័ប្រាហាំទាំងមូល និងផែនការសេចក្តីសន្យារបស់ព្រះជាម្ចាស់ សាច់រឿងអំពីអ័ប្រាហាំទាំងមូល និងផែនការរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្តីសន្យារបស់ទ្រង់ ជួយយើងឲ្យយល់ពីរបៀបយល់អត្ថបទបានត្រឹមត្រូវនេះ ដែលបន្ទាប់មកដឹកនាំយើងឲ្យដឹងពីរបៀបដែលយើងអាចប្រកាសព្រះគ្រីស្ទចេញពីអត្ថបទនេះបាន។ នៅពេលដែលព្រះបានត្រាស់ហៅអាប់រ៉ាម «ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ» (១២:១) អាប់រ៉ាមបានឃើញថា«សាសន៍កាណាននៅស្រុកនោះដែរ» (១២:៦)។ អាប់រ៉ាមជា «អ្នកដទៃ ដែលគ្រាន់តែសំណាក់» គ្មានសិទ្ធិធ្វើជាម្ចាស់លើដីនោះទេ។ ប៉ុន្តែព្រះជាម្ចាស់បានសន្យាថា «អញនឹងឲ្យស្រុកនេះដល់ពូជឯង» (១២:៧)។ ក្រោយមកព្រះជាម្ចាស់បានលេចមកអាប់រ៉ាម រួចមានបន្ទូលថា «អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុក្ខជាកេរ្តិ៍អាករ» (១៥:៧; ប្រៀបធៀប…
លោកុប្បត្ដិ ២៧:១-៤៥ យ៉ាកុបបញ្ឆោតអ៊ីសាក Gen.27:1-45 Jacob deceives Isaac
Gen. 27 Jacob deceives Isaac pdf download រឿងនេះមានផ្នែកជាច្រើនដែលអ្នកអានមិនចូលចិត្ត។ ផ្នែកដែលគេមិនចូលចិត្តជាងគេគឺរឿងយ៉ាកុបបោកបញ្ជោតឪពុកដែលងងឹតភ្នែកហើយរៀបនឹងស្លាប់។ លើសពីនេះយ៉ាកុបបានទទួលព្រះពរពីព្រះតាមរយៈការបោកបញ្ជោត ។ បញ្ហាទីពីរគឺថា ព្រះហាក់ដូចជាអវត្តមានក្នុងការនិទានរឿងនេះ។ តើយើងត្រូវប្រកាសព្រះគ្រីស្ទពីរឿងនេះយ៉ាងដូចម្តេច? បញ្ហាសំខាន់ក្នុងរឿងនេះគឺ «តើ អ្នកណានឹងទទួលព្រះពរ អេសាវ ឬក៏យ៉ាកុប?» សំណួរដ៏ធំក្នុងព្រះគម្ពីរលោកុប្បត្ដិទាំងមូលគឺ «តើអ្នកណានឹងទទួលការសន្យាពីព្រះដែលទ្រង់អោយដល់លោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២?» នៅក្នុងជំពូក១២ ព្រះបានប្រទានពរដល់លោកអ័ប្រាហាំ(១២:២-៣) ដែលក្រោយមក ទ្រង់បានអោយដល់អ៊ីសាក(២៦:៣-៦,២៤) រួចហើយអោយបន្តពីអ៊ីសាកដល់យ៉ាកុប(២៧:២៨-២៩,២៨:៣-៤)។ រឿងអេសាវលះបង់មរតកកូនច្បងក្នុង ២៥:២៣-៣៤, ជាផ្នែកសំខាន់ដើម្បីជួយយើងយល់រឿងក្នុងលោកុប្បត្ដិ ២៧ ពីព្រោះវាបានចង្អុលបង្ហាញថា យ៉ាកុបនឹងទទួលបានមរតកនោះ ហើយគោលដៅសំខាន់ក្នុងរឿងនេះគឺ សង្កត់ធ្ងន់ថា យ៉ាកុបជាអ្នកនឹងទទួលបានពរដែលព្រះបានសន្យាទុកមិនមែនអេសាវទេ។ ពាក្យគន្លឹះ«ពរ»ត្រូវបាននិយាយម្តងហើយម្តងទៀតជាច្រើន ដើម្បីជួយអោយយើងមើលឃើញពីប្រធានបទសំខាន់នៃរឿង។ ពាក្យ«ពរ»ជាភាសាហេព្រើរមាន ២២ដង ក្នុងជំពូកនេះ…