គ្រីស្ទបរិស័ទ​ទាំង​អស់​គឺ​ជា​សង្ឃ The Priesthood of all Believers

Priesthood of all believers pdf download ពាក្យ​លំនាំ បើសិន​យើងចង់​តែ​​ប្រើ​ព្រះជាម្ចាស់​  ដើម្បី​អោយ​ទ្រង់​ជួយ​យើង​នៅក្នុង​ជីវិត​តែ​ប៉ុណ្ណោះ​  នោះ​យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​លើ​សេចក្តី​ពិត​ផ្សេងៗ​នៅ​ក្នុង​មេរៀន​នេះ​ទេ​។ ​ទោះ​យ៉ាង​ណា​  ព្រះ​បាន​បើក​សំដែង​សេចក្តីពិត​ដែល​សំខាន់​ទាំង​នេះ​សម្រាប់​ការ​យល់​ដឹង​  និង ​ការ​អនុវត្ត​ដំណឹងល្អ​ដោយ​ត្រឹម​ត្រូវ ដូច្នេះ​គ្រីស្ទបរិស័ទ​ត្រូវ​តែ​ចាត់​ទុក​សេចក្តី​ពិត​ទាំង​នេះ​ថា  ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។         ​ ព្រះ​យេស៊ូវ​ស្រឡាញ់​ពួក​ជំនុំ​របស់​ទ្រង់  ហើយ​ពួក​ជំនុំ​សំខាន់​ចំពោះ​ទ្រង់​យ៉ាង​ខ្លាំង ​ ​រហូត​ដល់​ទ្រង់​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ជំនួស​ពួក​ជំនុំ​​។ ​ដូច្នេះ គ្រីស្ទបរិស័ទ​ណា​ ដែល​ស្រឡាញ់​ព្រះគ្រីស្ទ ត្រូវ​តែ​ស្រឡាញ់​ពួកជំនុំ ដែល​ជា​កូនក្រមុំ​របស់​ព្រះគ្រីស្ទ​ផង​ដែរ​។ ដូច្នេះ មេរៀន​នេះ​គួរ​តែ​សំខាន់​សម្រាប់​យើង​ ដើម្បី​អោយ​ពួកជំនុំ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​គ្រីស្ទ​បាន​។​ ការ​សង្ខេប ​      សេចក្តី​ពិត​សំខាន់​មួយ​ចេញ​ពី​ព្រះ​គម្ពីរ​គឺ​ថា  ​គ្រីស្ទបរិស័ទ​ទាំង​អស់​គឺ​ជា​សង្ឃ (បូជាចារ្យ)។ ​នេះ​គឺ​ជា​ភាព​ខុស​គ្នា​មួយ​រវាង​ព្រះគម្ពីរ​សញ្ញា​ចាស់ ​និង​សញ្ញា​ថ្មី​។ ​មាន​ការ​ផ្លាស់​ប្តូរ ដោយ​សារ​តែ​ការ​សុគត​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង​ ហើយ​ប្រព័ន្ធ​នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ (សញ្ញា) ​ថ្មី​ខុសគ្នា​នឹង​ប្រព័ន្ធ​នៅ​ក្នុង​    

ការថ្វាយបង្គំ Worship

Worship pdf download ការ​ថ្វាយ​បង្គំ​ សេចក្ដី​ផ្ដើម​ «ការ​ថ្វាយ​បង្គំ​» ​ប្រហែ​ល​ជា​ពាក្យ​ដែល​ពួក​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​ប្រើ​ខុស​ច្រើនបំផុត។ ជា​រឿយ​ៗ​នៅ ពេល​ពួក​គ្រីស្ទ​បរិស័ទ​ប្រើ​ពាក្យ​ការ​ថ្វាយបង្គំ​ ពួកគេ​សំដៅ​ទៅ​លើ​ការ​ច្រៀង។ នៅក្នុង​កម្ម​វិធី​របស់​ពួក​ជំនុំ​ ជារឿយ​ៗ​ពួក​គ្រីស្ទ​បរិស័ទ​និយាយ​ថា នៅពេល​យើង​ចាប់​ផ្តើម​ច្រៀង​ នោះ​យើង​កំពុង​ចូល​ទៅ​ក្នុង​ពេល​វេលា​ថ្វាយ​បង្គំ​ហើយ។ ជារឿយៗ​នៅពេល​ពួក​គ្រីស្ទ​បរិស័ទ​ប្រើ​ពាក្យ «អ្នក​ដឹក​នាំ​ថ្វាយ​បង្គំ» ពួកគេ​កំពុង​សំដៅ​ទៅលើ​មនុស្ស​ដែល​ដឹក​នាំ​ការ​ច្រៀង។ ការ​គិត​ដូច្នេះ​គឺ​ធម្ម​តាទេ​នៅក្នុង​បណ្តា​ប្រទេសដែល​និយាយ​ភាសា​អង់គ្លេស ​និង​ពួក​បេសកជន​ដែល​និយាយ​ភាសា​អង់គ្លេស​បាន​នាំ​ការ​គិត​ដូច​នេះ​មក​កាន់​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​ព្រះ​គម្ពីរ​បង្ហាញ​ថា ការ​គិត​ដូច​នេះ​ពិត​ជា​ខុស​ទាំង​ស្រុង។ អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​ការ​ថ្វាយ​បង្គំ ព្រះ​យេស៊ូវ​មាន​បន្ទូល​នៅក្នុង​យ៉ូហាន ៤:២៣ ថា «នឹងមាន​ពេលវេលា​មក ក៏​នៅ​ឥឡូវនេះ​ហើយ​ នោះ​ពួក​អ្នក​ដែល​ថ្វាយបង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត ពីព្រោះ​ព្រះវរបិតា​ទ្រង់​រក​ពួក​អ្នក​យ៉ាងនោះ ឱ្យបានថ្វាយ​បង្គំ​ទ្រង់»។ ច្បាស់​ណាស់​ នៅពេល​ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ «គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត​» ទ្រង់​មិន​កំពុង​សំដៅ​ទៅលើ​សកម្ម​ភាព​ច្រៀង​នោះ​ទ្បើយ។ នៅពេល​ព្រះ​យេស៊ូវ​ដក​ស្រង់​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ «គេថ្វាយបង្គំ​អញ​ជា​ឥតប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្តី​ដែលជា​បញ្ញត្ត​របស់​ម​នុស្ស​វិញ» (ម៉ាថាយ

Top