ពួក​ចៅ​ហ្វាយ ៦:១-១៧ Judges 6:1-17 David Painter

Judges Gideon pdf download Gideon – the unwilling saviour គីឌាន អ្នក​សង្រ្គោះ​ដែល​គ្នា​ន​ឆន្ទៈ Judges 6:1-17 ​ពួក​ចៅ​ហ្វាយ ៦:១-១៧   បងប្អូន នៅពេលខ្នុំបានអធិប្បាយ​លើក​មុន នៅខែ​កុម្ភៈ យើងបានមើល​​ក្នុង​កណ្ឌចៅហ្វាយ គឺជាពេលវេលាដែលរាស្ត្ររបស់ព្រះអត់ចេះច្បាប់របស់ទ្រង់ អត់គោរពព្រះ គ្មានរបៀបរៀបរយ ហើយគ្មានអ្នកត្រួតត្រា។​ ដូច្នេះអ្នកនិពន្ធបានប្រាប់​ជា​ច្រើនដង​ថា​ នៅសម័យនោះ ពូកគេគ្មានស្តេច។   ​នៅ​សម័យបុរាណ​​នោះ​ គឺ​ប្រហែល​ជា​៣០០ឆ្នាំ ដែលព្រះបានចាត់ចៅហ្វាយ​ចំនួន​ដប់ពីរនាក់​​​មក​ដល់​ពួកគេ​ ដើម្បីដឹកនាំកុលសម្ព័ន្ធផ្សេងៗ នៅក្នុងអ៊ីស្រាអែល។ នៅពេលមុន   ខ្ញុំបានអធិប្បាយអំពីមនុស្សប្រុសម្នាក់ មានឈ្មោះ​ថា អេហ៉ូដ ដែលជា​បុរស​ប្រើតែដៃឆ្វេងប៉ុណ្ណោះ   ប៉ុន្តែគាត់​បាន​ក្លាយជាអ្នកសង្គ្រោះរបស់ព្រះ ចេញពីអំណាចរបស់ពួកម៉ូអាប់        ដើម្បី​អោយ​ពួកអ៊ីស្រាអែលអាចរីករាយដោយសន្តិភាពក្នុងទឹកដីសន្យា​អស់​រយៈ​ពេល​៨០ឆ្នាំ។

Tagged with:

ចៅហ្វាយ ៣:១២-៣០ Judges 3:12-30 David Painter

Judges 3.12-20 download ព្រះគម្ពីរសញ្ញាចាស់៖ ចៅហ្វាយ ៣:១២-៣០ ព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៥:១-១៣ ផ្ទៃរឿងសំខាន់៖ «នៅក្នុងការបំរើព្រះយេស៊ូវ យើងត្រូវមាន​ផែន​ការយុទ្ធសាស្ត្រ​ឧបាយកល​»   បងប្អូន          យើងអត់ចូល​ចិត្ត​មើល​ឃើញ​ការលំ​បាក​ក្នុងជីវិត​របស់​យើង​ឡើយ​ ជាពិសេសនៅពេលយើងមិនអាចគ្រប់គ្រងស្ថានភាព ឬកាលៈទេសៈ​ទាំង​​នោះ​បាន​។​ ​ឧទាហរណ៍​នៅពេលយើងជួបប្រទះនឹងទឹកជំនន់ ភ្លើងឆេះ​ផ្ទះ​ ទុរភិក្ស ​​បញ្ហា​ហិរញ្ញវត្ថុ​ភាពក្រីក្រ ឬ​អំពើ​ពុករលួយ ​​ហើយ​ភាគច្រើននៅពេលយើងឃើញទុក្ខ​លំ​បាក​នៅក្នុងជីវិត​របស់​មនុស្សដទៃ យើងក៏​បានឃើញប្រភពនៃទុក្ខ​លំបាក់​ទាំង​នោះ​ផង​ដែរ ៖ ពេលយើងឃើញមនុស្សស្រវឹងដួល យើងគិតថា ដោយ​សារ​តែ​គេបានផឹកស្រាជាច្រើន ពេលយើងឃើញមនុស្សកំពុងស្លាប់ដោយជម្ងឺមហារីក​សួត យើងគិតថា គេបានជក់បារីជាច្រើន ពេលយើងឃើញមនុស្សអត់មានលុយ យើងគិតថា គេខ្ជិល នៅក្នុងកណ្ឌចៅហ្វាយ ពួកអ៊ីស្រាអែលបានមកដល់ទឹកដីសន្យា គឺទឹកដីដែលព្រះបានសន្យាដល់លោកអ័ប្រាហាំ គឺជារមរដក ដែលបានបង្ហាញដល់យើងក្នុង​លោកុ. ១២:១-៣។ កណ្ឌចៅហ្វាយ​បានកាត់ត្រា

Tagged with:

សាស្តា ១ Ecclesiastes 1 David Painter

Ecclesiastes 1 pdf download អត្ថ​បទ​គម្ពីរ​៖ កណ្ឌ​សាស្តា ១:១–១១ អាន​ព្រះគម្ពីរ​​សញ្ញា​ចាស់​៖ ១​ពង្សាវតារក្សត្រ ៤:២០-៣៤       ​ព្រះគម្ពីរ​សញ្ញាថ្មី​​៖ លូកា ១២:១៦-២១ ផ្ទៃរឿង​សំខាន់​៖ ‹‹បើ​យើង​គ្មាន​ព្រះគ្រីស្ទ​ទេ​ ​នោះកិច្ចការ​​របស់​យើង​​ជាឥត​ប្រយោជន៍​ទេ ​ហើយ​ជីវិត​​របស់​​យើង​​ក៏​ឥត​ប្រយោជន៍​​ផង​ដែរ›› សូម​អធិស្ឋាន… លោក លោកស្រី លោកគ្រូ អ្នកគ្រូ និង​​បងប្អូន​ដែល​​រស់​នៅ​ក្នុង​​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ​​ទាំង​អស់​គ្នា​​ ផ្ទៃរឿងនៃការអធិប្បាយថ្ងៃនេះគឺ ‹‹បើយើងគ្មានព្រះគ្រីស្ទ ​នោះ​កិច្ចការ​​របស់​​យើង​​ជាឥត​ប្រយោជន៏ប្រយោជន៍ ហើយ​​ជីវិត​​របស់​​យើងក៏​ឥត​ប្រយោជន៏ផង​​ដែរ››។ នៅសព្វថ្ងៃនេះ           នៅទីក្រុងនេះ           ការងារសំខាន់ណាស់! បើយើងមើលទូរទស្សន៍ ស្តាប់វិទ្យុ អានកាសែត ឫអ៊ីនធឺណែត  នោះ​​យើង​នឹងដឹងច្បាស់ថា មនុស្ស​ដែលមានជីវិតល្អ ជីវិត​ងាយ​​ស្រួល មានជោគ​ជ័យ​នៅ​ក្នុងជីវិត គឺជាមនុស្ស​ដែលមានការងារសំខាន់​​

Tagged with:

ស្វែងរក Advance search

 

Top