Is. 40.1-2 អេសាយ ៤០:១–២ ការរំលឹក៖ អេសាយ ១១:១-១០ ចែងទុកអំពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់អំពីស្តេចយូដាមួយអង្គ ដែលនឹងមកហើយគ្រប់គ្រងដោយសេចក្ដីសុចរិត។ ស្តេចនោះបានតាំងឡើងទុកជាទង់ដល់ជនជាតិទាំងឡាយឯគ្រប់សាសន៍គេនឹងស្វែងរកអ្នកនោះនៅឯទីសំរាករបស់គេ។ ការពន្យល់៖ កណ្ឌអេសាយ អេសាយជំពូក១៣-២៣មានព្រះបន្ទូលទាយអំពីការវិនិច្ឆ័យមកពីព្រះជាម្ចាស់ប្រឆាំងនឹងសាសន៍ដទៃ យេរូសាឡិម និងយូដា (ឧទាហរណ៍ ជំពូក២៣ចែងទុកអំពីព្រះបន្ទូលស្ដីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន)។ ជំពូក៣៤ប្រកាសថា ព្រះជាម្ចាស់វិនិច្ឆ័យទោសស្រុកទាំងអស់។ ជំពូក ២៤-២៧ មានព្រះបន្ទូលស្ដីអំពីការវិនិច្ឆ័យនិងសេចក្ដីសង្ឃឹមនៅពេលអនាគត ជំពូក២៨-៣៣ចែងទុកសេចក្ដីសន្យានិងការវិនិច្ឆ័យចំពោះយូដា ជំពូក៣៥ប្រកាសអំពីផ្លូវមួយ ដែលមានឈ្មោះថា«ផ្លូវដ៏បរិសុទ្ធ»នៅវាលរហោស្ថាន ដែលមានតែពួកឈ្លើយដែលព្រះអង្គបានលោះមកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះទៅឯស៊ីយ៉ូន។ ជំពូក៣៦-៣៩ចែងទុកអំពី ព្រឹត្តិការណ៍តាមប្រវត្តិសាស្ត្រ គឺស្ដេចស្រុកអាសស៊ើរឡោមព័ទ្ធក្រុងយេរូសាឡិម។ នៅអេសាយ ៣៩:៥-៧ ហោរាអេសាយប្រកាសដល់ស្តេចហេសេគាថា ពួកបាប៊ីឡូននឹងនាំរាជវង្សានុវង្សរបស់ហេសេគា យកទៅធ្វើជាមហាតលិកនៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូន។ ព្រឹត្តិការណ៍នេះមានកើតឡើងនៅឆ្នាំ៥៨៦មុន គ.ស. នៅពេលបាប៊ីឡូនបានបំផ្លាញយេរូសាឡិម។ ស្តេចបាប៊ីឡូនបានដឹកនាំជនជាតិយូដាជាច្រើនទៅក្រុងបាប៊ីឡូន។ ព្រឹត្តិការណ៍នេះផ្ដល់កាលៈទេសៈសំរាប់អេសាយ…
អេសាយ ៤០:១-២ Isaiah 40:1-2