រ៉ូម ១-៨ Romans 1-8 John Piper
Romans 1_8 John Piper pdf download រ៉ូម ១–៨ Romans 1-8 លោកគ្រូ John Piper http://www.desiringgod.org/messages/the-mighty-and-merciful-message-of-romans-1-8 សាវកប៉ុលបានសរសេរសំបុត្រនេះទៅកាន់ពួកជំនុំរ៉ូម ដោយសង្ឃឹមថា ពួកគេនឹងគាំទ្របេសកកម្មរបស់គាត់នៅក្នុងស្រុកអេស្ប៉ាញ។ នៅក្នុង រ៉ូម ១៥:២៤ គាត់សរសេរថា «បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញនោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នាដ្បិតខ្ញុំសង្ឃឹមថានឹងឃើញអ្នករាល់គ្នាតាមផ្លូវហើយឱ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀតគឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច»។ គាត់មិនដែលបានទៅទីក្រុងរ៉ូមទេ ហើយក៏មិនដែលបានជួបគ្រីស្ទបរិស័ទភាគច្រើននៅទីនោះដែរ។ ដូច្នេះ គាត់ពន្យល់អំពីដំណឹងល្អដល់ពួកគេនៅក្នុងសំបុត្រនេះ។ ខ្ញុំសង្ឃឹមថា បេសកជនទាំងអស់របស់យើងបានយល់និងជឿព្រះរាជសារនៅក្នុងកណ្ឌសំបុត្ររ៉ូម ហើយប្រកាសព្រះរាជសារនេះ។ ហើយខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា ដែលបញ្ជូនបេសកជនអោយចេញទៅ បានយល់និងជឿព្រះរាជសារនៅក្នុងសំបុត្ររ៉ូម ហើយរស់នៅដោយអនុវត្តព្រះរាជសារនេះ។ ព្រះរាជសារដ៏អស្ចារ្យនិងពេញដោយសេចក្តីមេត្តាករុណានៃកណ្ឌសំបុត្រនេះ នឹងធ្វើអោយគ្រីស្ទរិស័ទប្រើធនធានរបស់ពួកគេ ដើម្បីអោយដំណឹងល្អបានរីកផ្សាយទៅកាន់ពិភពលោកទាំងមូល។ ហើយព្រះរាជសារដ៏អស្ចារ្យនិងពេញដោយសេចក្តីមេត្តាករុណានៃកណ្ឌសំបុត្ររ៉ូមនេះ…
១ កូរិនថូស ១៥ ការរស់ពីស្លាប់ឡើងវិញ! 1 Cor 15 Resurrection!
1 Cor 15 Resurrection pdf download ពេលខ្លះ នៅពេលមនុស្សស្តាប់លឺរឿងដដែលៗ ឬព័ត៌មានដដែលជាច្រើនដង នោះពួកគេអាចធុញទ្រាន់មិនចង់ស្តាប់រឿងនោះម្តងទៀតទេ។ នេះអាចជាបញ្ហាមួយ នៅពេលមនុស្សស្តាប់លឺរឿងដ៏អស្ចារ្យមួយ គឺជាដំណឹងល្អដ៏អស្ចារ្យអំពីព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ។ នេះគឺជាដំណឹងដ៏អស្ចារ្យ ប៉ុន្តែគ្រីស្ទបរិស័ទបានស្តាប់លឺដំណឹងនេះជាច្រើនដង ហើយពួកគេអាចធុញទ្រាន់លែងចង់ស្តាប់ទៀត ឬគិតថាវាមិនមានអ្វីអស្ចារ្យទៀតឡើយ ហើយពួកគេចង់ស្តាប់អ្វីដែលថ្មីវិញ។ យើងមើលឃើញនៅក្នុង ១កូរិនថូស ១៥ ថា រឿងនេះសំខាន់ណាស់ ដែលយើងត្រូវបានរំលឹកជាច្រើនលើកច្រើនសារអំពីព្រះរាជសារដ៏សំខាន់និងអស្ចារ្យនេះ។ សូមអានខ ១។ បងប្អូនអើយ ខ្ញុំសូមរំលឹកអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង។ សាវកប៉ុលចង់រំលឹកពួកគេ ។ ព្រះរាជសារនេះមិនមែនជាអ្វីថ្មីសម្រាប់គ្រីស្ទបរិស័ទទេ ប៉ុន្តែពួកគេត្រូវការរំលឹក ហើយយើងក៏ត្រូវការការរំលឹកផងដែរ។ ហេតុអ្វីយើងត្រូវការការរំលឹកអំពីព្រះរាជសារនេះ? សូមអានខ ២ អ្នករាល់គ្នា កំពុងតែបានសង្គ្រោះ…
ការរាប់ជាសុចរិត Justification
សេចក្ដីពិតដ៏សំខាន់មួយនៃដំណឹងល្អគឺថា ព្រះជាម្ចាស់បានរាប់មនុស្សមានបាបជាសុចរិត។ នេះជាសេចក្ដីសន្យាមួយ ដែលព្រះអង្គប្រកាសនៅក្នុងដំណឹងល្អ ហើយជាដំណោះស្រាយសម្រាប់បញ្ហាធំបំផុតរបស់មនុស្ស។ បញ្ហាធំបំផុតរបស់មនុស្សទាំងអស់មិនមែនជាកង្វះខាតកម្មសិទ្ធិ ឬប្រាក់កាស ឬសុខភាពនោះទេ ប៉ុន្តែគឺដោយព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធ ហើយយើងទាំងអស់គ្នាបានបះបោរប្រឆាំងនឹងព្រះអង្គ។ ទ្រង់មានសេចក្ដីក្រោធចំពោះយើង ដោយព្រោះយើងបានបះបោរជាមួយទ្រង់ ហើយយើងត្រូវមានទោស ពីព្រោះព្រះអង្គនឹងវិនិច្ឆ័យកាត់ទោសយើង។ ប៉ុន្តែ តាមរយៈសមិទ្ធិកម្មរបស់ព្រះគ្រីស្ទ ជាពិសេសការសុគតនិងការរស់ឡើងវិញរបស់ទ្រង់ យើងត្រឡប់ជាគ្មានទោសនៅចំពោះព្រះអង្គទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់រាប់យើងជាសុចរិត។ ការដែលព្រះអង្គរាប់យើងជាសុចរិតមិនពិពណ៌នាអំពីចរិតលក្ខណៈរបស់យើងទេ ប៉ុន្តែពិពណ៌នាអំពីតុលាការ។ ការរាប់ជាសុចរិតគឺផ្ទុយនឹងការកាត់ទោស។ នៅក្នុងតុលាការ បើសិនជាចៅក្រមសម្រេចចិត្តថា អ្នកចុងចោទមានទោស ចៅក្រមនោះនឹងកាត់ទោសហើយដាក់ទណ្ឌកម្ម ប៉ុន្តែបើសិនជាចៅក្រមសម្រេចចិត្តថា អ្នកចុងចោទគ្មានទោសទេ ចៅក្រមនោះនឹងប្រកាសថា គាត់រាប់អ្នកចុងចោទជាសុចរិត។ នេះគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ដែលព្រះអង្គរាប់មនុស្សដែលទុច្ចរិតជាសុចរិតវិញ។ ម្ដងទៀត ការរាប់ជាសុចរិតមិនពិពណ៌នាអំពីព្រះអង្គកែប្រែចរិតលក្ខណៈរបស់យើង ដើម្បីអោយយើងបានជាមនុស្សសុចរិតទេ ប៉ុន្តែព្រះអង្គជាចៅក្រមដែលបានរាប់យើង ដែលជាមនុស្សអាក្រក់ ជាសុចរិតវិញ (រ៉ូម…
គម្រោងដំណឹងល្អ Gospel Outline (Evangelistic Tool)
Two ways gospel outline instructions Two ways gospel outline chart pdf download
ខគម្ពីរយោង៖ ដំណឹងល្អ Bible ref: Gospel
Bible References re Gospel អត្ថបទព្រះគម្ពីរអំពីដំណឹងល្អ ដំណឹងល្អនៃព្រះ រ៉ូម ១:១; ១៥:១៦; ១ថែស្សាឡូនីច ២:៨; ១ធីម៉ូថេ ១:១១; ១ពេត្រុស ៤:១៧; ដំណឹងល្អនៃព្រះគ្រីស្ទ ម៉ាកុស ១:១; ១កូរិនថូស ៩:១២; កាឡាទី ១:៧; ភីលីព ១:២៧; ១ថែស្សាឡូនីច ៣:២; ដំណឹងល្អគឺអំពីព្រះគ្រីស្ទ រ៉ូម ១:១-៥; រ៉ូម ១៦:២៥; ១កូរិនថូស ១៥:១-៤; ២កូរិនថូស ៤:៥; ដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទ ២កូរិនថូស ៤:៤; សេចក្ដីសង្ខេបនៃដំណឹងល្អ…
សេចក្តីប្រោសលោះក្នុងព្រះគ្រីស្ទ Christ’s Redemption
Christ’s Redemption booklet
ដំណឹងល្អ និងព្រះគម្ពីរ The Gospel and Scripture
The Gospel and Scripture booklet
Two ways gospel outline and instructions
Two ways gospel outline chart Two ways gospel outline instructions