Tag: 23. អេសាយ Isaiah

ពាក្យលំនាំ៖ អេសាយ Introduction to Isaiah

Isaiah Intro pdf download សារៈសំខាន់​នៃ​កណ្ឌ​អេសាយ Importance of Isaiah កណ្ឌ​អេសាយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​យូរ​មួយ ហើយ​បាន​ប្រកាស​ទំនាយ​សំខាន់ៗ​ជា​ច្រើន​អំពី​ការ​យាង​មក​របស់​ព្រះ​មែស៊ី រួម​ទាំង​ការ​ពន្យល់​យ៉ាង​ច្បាស់​បំផុត​អំពី​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ និង​អ្វី​ដែល​ព្រះ​នឹង​បំពេញ​សំរេច​តាមរយៈ​ការ​សុគត​របស់​ទ្រង់​ ហើយ​និង​ទំនាយ​យ៉ាង​ច្បាស់​លាស់​មួយ​ដែល​ថា ​ព្រះ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី​មួយ​នៅ​ពេល​អនាគត​ផង​ដែរ។ ​កណ្ឌ​អេសាយ​គឺ​ជា​កណ្ឌ​មួយ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ ដែល​ត្រូវ​បាន​ដក​ស្រង់​ច្រើន​ជាង​គេ​នៅ​ក្នុង​សញ្ញា​ថ្មី។ កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អេសាយ​ Historical background to Isaiah ហោរា​អេសាយ​បាន​រស់​នៅ​ក្នុង​យេរូសាឡិម​នៅក្នុង​សតវត្ស​ទី​៨​មុន​គ.ស ហើយ​គាត់​ត្រូវ​បាន​ព្រះ​ត្រាស់​ហៅ​អោយ​ធ្វើ​ជា​ហោរា​នៅ​ឆ្នាំ​៧៤០មុន​គ.ស និង​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ គាត់​បាន​ផ្តល់​ប្រឹក្សា​យោបល់​ដល់​ស្តេច​អង្គ​របស់​យូដា គឺ​អ័ហាស (៧៣៦-៧១៦មុនគ.ស) និង​ហេសេគា (៧១៦-៦៨៧មុន​គ.ស)។ ​នៅ​កំឡុង​ពេល​នេះ ​យូដា​ត្រូវ​បាន​គំរាម​កំហែង​ដោយ​កំឡាំង​ទ័ព​របស់​អាសស៊ើរ។ ​បន្ទាប់​ពី​រាជ្យ​របស់​ស្តេច​ សាឡូម៉ូន ​ប្រជាជាតិ​អ៊ីស្រាអែល​បែង​ចែក​ជា​អាណាចក្រ​ពីរ ​ពូជ​អំបូរ​ដប់​នៅក្នុង​ភាគ​ខាង​ជើង​ក្លាយ​ជា​អាណាចក្រ​អ៊ីស្រាអែល ហើយ​ពូជ​អំបូរ​យូដា​និង​បេនយ៉ាមីន​ក្លាយ​ជា​អាណាចក្រ​យូដា នៅ​ភាគ​ខាង​ត្បូង​ ជា​កន្លែង​ដែល​ហោរា​អេសាយ​បាន​រស់​នៅ។ ​ទាំង​អ៊ីស្រាអែល​និង​យូដា​គឺ​ជា​រដ្ឋ​តូច ​រវាង​ចក្រភព​ពីរ​ដ៏​ធំ​និង​មាន​អំណាច​ធំជាង

Tagged with:

អេសាយ ៦ Isaiah 6 John Piper

In the throne room pdf download មាន​ពេល​ខ្លះ​ពួក​អ្នក​ជឿ មាន​ទស្សនៈ​តូច​ចង្អៀត​អំពី​ព្រះ​ជា​ម្ចាស់។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​បង្ហាញ​ពី​ភាព​ធំ​ឧត្តម​ ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​ពួក​គេ​បាន​ឃើញ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ។ ឥរិយា​បទ​នេះ​បាន​កើត​ឡើង​ចំពោះ​ហោ​រា​អេសាយ ​បន្ទាប់​ពី​លោក​បាន​មើល​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ៦:១-៤។ ហោ​រា​អេសាយ​បាន​ឆ្លើយ​តប​ទៅ​ចំពោះ​ការ​ជាក់​ស្តែង​ដែល​លោក​បាន​ឃើញ​ដោយ​និយាយ​ថា «ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ»។ ខ្ញុំ​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​តាំង​ពី​មាន​អាយុ​បាន​៦​ឆ្នាំ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ពី​ភាព​ធំ​ឧត្តម​របស់​ព្រះ​អង្គ​ក៏​មិន​ទាន់​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​មាន​អាយុ​បាន​២៣​ឆ្នាំ​ទើប​ខ្ញុំ​បាន​ស្គាល់​ព្រះ​អង្គ​តាម​ទស្សនៈ​ថ្មី​មួយ​ទៀត។ ខ្ញុំ​បាន​ភ្លក់​រស់​ជាតិ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដែល​នឹង​មិន​ដែល​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​សោះ​ឡើយ ហើយ​ដែល​រស់​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ភ្លក់​សោះ​ពី​មុន​មក ហើយ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​នវ​ការ​នេះ​ចំពោះ​អ្នក​ផង​ដែរ នៅ​ពេល​ដែល​យើង​សិក្សា​នូវ​ការ​ជាក់​ស្តែង​នេះ​ជា​មួយ​គ្នា។ ហើយ​ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ទស្សនៈ​អំពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​អ្នក​ក្នុង​ពេល​នេះ​ដែរ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​បាន​កើត​មក​ក្នុង​គ្រួ​សារ​គ្រីស្ទ​បរិស័ទ ឬ​ចូល​រួម​ក្នុង​ពួក​ជំនុំ​ដែល​គ្រប់​យ៉ាង​សុទ្ធ​តែ​រាក់​កំផែល។​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​នេះ​អ្នក​នឹង​មើល​ឃើញ​វិសាល​ភាព​នៃ​ភាព​ធំ​ឧត្តម​របស់​ព្រះ​ជា​ម្ចាស់​មិន​ខាន។ នៅ​ពេល​នេះ​យើង​នឹង​សិក្សា​ពី​លក្ខណៈ​ពិសេស​៧​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់​ដែល​មាន​ពណ៌​នា​នៅ​ក្នុង​៦:១-៤។ ១. ព្រះ​ជា​ម្ចាស់​ ទ្រង់​មាន​ព្រះ​ជន្ម​រស់ ព្រះ​ម​ហា​ក្សត្រ​អ៊ូសៀស​បាន​សោយ​ជីវង្គត (ខ១) ដូច្នេះ​ទោះ​បី​ស្តេច​ក៏​សោយ​ជីវង្គត​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​វិញ​ ទ្រង់​មិន​ដែល​សុគត​ឡើយ។ ទ្រង់​គឺ​ជា​ព្រះ​មាន​ព្រះ​ជន្ម​រស់​អស់​កល្ប​ជា​និច្ច។ ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​នៅ​កោដិ​កោដិ​ឆ្នាំ

Tagged with:

អេសាយ​ ៤០:៣-១១ Isaiah 40:3-11

Is. 40.3-11 អេសាយ​ ៤០:៣–១១ ការ​រំលឹក៖ នៅ​ក្នុង​មេរៀន​មុន​យើង​បាន​រៀន​ថា អេសាយ​ជំពូក​១៣-២៣ មាន​ព្រះបន្ទូល​ទាយ​អំពី​ការ​វិនិច្ឆ័យ​មក​ពី​ព្រះជាម្ចាស់​ប្រឆាំង​នឹង​សាសន៍​ដទៃ យេរូសាឡិម ​និង​យូដា។ ​អេសាយ ៤០:១-២ គឺ​ជា​សារ​ដែល​ព្រះ​មាន​ព្រះហឫទ័យ​ចង់​ប្រកាស​ដល់​ប្រជាជន​ក្រុង​យេរូសាឡិម​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​និរទេស ​គឺ​បន្ទាប់​ពី​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម ជា​ព្រះបន្ទូល​ដែល​កំសាន្ត​ទុក្ខ​ប្រជាជន​ក្រុង​យេរូសាឡិម​ ពីព្រោះ​បាន​ប្រកាស​ថា អំពើ​ទុច្ចរិត​របស់​គេ​ត្រូវ​បាន​អត់​ទោស​ឱ្យ​ហើយ។  ដំណឹង​នេះ​អាច​កំសាន្ត​ទុក្ខ​គេ​បាន ​ពីព្រោះ​ការ​ដែល​ខ្មាំងសត្រូវ​ធ្វើ​អោយ​ពួក​គេ​រង​ទុក្ខ​នោះ​គឺ​ជា​ទណ្ឌកម្ម​ដែល​មក​ពី​ព្រះជាម្ចាស់។  នេះ​មាន​សារៈ​សំខាន់​ដល់​យើង​ខ្លាំង​ណាស់​ពីព្រោះ​  ដំណឹង​ល្អ​បាន​ប្រកាស​ថា ព្រះជាម្ចាស់​បាន​លើក​លែង​ទោស​របស់​យើង​ ពីព្រោះ​ព្រះគ្រីស្ទ​បាន​ទទួល​រួច​ហើយ​នូវ​ទណ្ឌកម្ម​ដែល​យើង​ត្រូវ​ទទួល​យក​។ សូម​អាន​ អេសាយ​ ៤០:៣-១១ ទាំង​មូល។ ​ ចូរ​អាន​ខ.៣-៥ ឡើង​វិញ។  តើ​សំឡេង​មួយ​នេះ​បាន​ស្រែក​អំពី​អ្វី? ការ​ពន្យល់៖ នៅ​ពេល​យើង​អាន​អត្ថបទ​ពី​សញ្ញាចាស់ ជា​ការ​សំខាន់​ដែល​យើង​យល់​អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​សម្រាប់​មនុស្ស​ដែល​រស់​នៅ​សម័យ​នោះ (គឺ​នៅ​ក្នុង​សញ្ញាចាស់​) ហើយ​អត្ថន័យ​សម្រាប់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​នេះ។  មុន​ដំបូង​ ខ.៣-៥ គឺ​ជា​ព្រះបន្ទូល​សម្រាប់​ជនជាតិ​យូដា​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​និរទេស ​គឺ​បន្ទាប់​ពី  

Tagged with:

អេសាយ ២:១-៥ Isaiah 2:1-5

Is. 2.1-5 អេសាយ​ ២:១–៥ ការ​រំលឹក នៅ​ក្នុង​អេសាយ​ ១:២-៣១ ព្រះជាម្ចាស់​បាន​ប្រកាស​ថា ស្រុក​យូដា​និង​បណ្តាជន​យេរូសាឡិម​ជា​      ប្រជាជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។  គេ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ​ គេ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​ ប៉ុន្តែ​ព្រះអង្គ​ស្អប់​ពិធី​បុណ្យ​របស់​ពួក​គេ​ទាំង​នោះ​ណាស់។  ព្រះជាម្ចាស់​នឹង​វាយ​ប្រដៅ​ ហើយ​រំដោះ​យេរូសាឡិម។                       ទី​បំផុត ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ព្រះ​យេស៊ូវ​យាង​មក​វិញ ​ហើយ​ទ្រង់​នឹង​បង្កើត​យេរូសាឡិម​ថ្មី។ សូម​អាន​អេសាយ​ ២:១-៥ ទាំង​មូល។​ ចូរ​អាន​ខ.១។  តើ អេសាយ​ទទួល​ព្រះបន្ទូល​ស្ដី​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ឯ​ណា? ចូរ​អាន​ខ.២។  តើ​ អ្វី​នឹង​កើត​ឡើង​ «នៅ​ជាន់​ក្រោយ​បង្អស់»? ការ​ពន្យល់  នៅ​ទូទាំង​ប្រវត្តិ​សាស្ត្រ​ មនុស្ស​ដែល​ដើរ​តាម​សាសនា​ខុសៗ​គ្នា​ បាន​សាង​សង់​ប្រាសាទ​ឡើង​នៅ​លើ​កំពូល​ភ្នំ​ ហើយ​ពួកគេ​គោរព​បូជា​នៅ​ទីនោះ។ មនុស្ស​ធ្លាប់​ជឿ​ថា​ កំពូល​ភ្នំ​គឺ​ជា​កន្លែង ​ដែល​ព្រះ​របស់​ពួក​គេ​រស់​នៅ។  អត្ថបទ​នេះ​បញ្ជាក់​យ៉ាង​ជាក់​ស្ដែង​ថា ព្រះយេហូវ៉ា ​(ព្រះជាម្ចាស់​) ល្អ​ប្រសើរ​ជាង​ព្រះ​ផ្សេងៗ​របស់​មនុស្ស។ 

Tagged with:

អេសាយ ១:២-៣១ Isaiah 1:2-31

Is. 1.2-31 អេសាយ​​ ១:២–៣១ សូម​អាន​​​អេសាយ​​ ១:២-៣១ ទាំង​មូល។​ សូម​អាន​ខ.២-៣​ ទ្បើង​វិញ​​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ តើ ព្រះជាម្ចាស់​បាន​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ៊ីស្រាអែល​​? តើ អ៊ីស្រាអែល​ខុស​គ្នា​ពី​គោ​និង​លា​យ៉ាង​ដូច​ម្ដេច​? សូម​អាន​ខ.៤។  តើ​ អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ? សូម​អាន​ខ.៥-៨។  តើ​ ​ការ​បះ​បោរ​របស់​អ៊ីស្រាអែល​មាន​លទ្ធផល​​អ្វីខ្លះ?   ការ​ពន្យល់  «កូនស្រី​របស់​ក្រុង​ស៊ីយ៉ូន»​ (ខ.៨)​ គឺ​ជា​ឈ្មោះ​មួយ​សម្រាប់​យេរូសាឡិម។  ខ.៥-៨​​បាន​ពិពណ៌នា​អំពី​ស្រុក​យូដា​ត្រូវ​បំផ្លាញ​ដោយ​សានហេរីប ជា​ស្ដេច​ស្រុក​​អាសសើរ​​បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹងមាំ​របស់​ស្រុក​យូដា ​​លើក​លែង​តែ​យេរូសាឡិម​​ (២ពង្សាវតារក្សត្រ​ ១៨:១៣)។  ប៉ុន្តែ​ យេរូសាឡិម​លែង​ជា​ក្រុង​ដែល​គេ​លើក​តម្កើង​​ដោយ​សារ​សិរីរុងរឿង​របស់​វា​ទៀត​ហើយ​ (ទំនុកដំកើង​ ៨៧:៣) ហើយ​ដូច​ជា​ខ្ទម​នៅ​ក្នុង​ចំការ។ សូម​អាន​ ខ.៩។  តើ​ ​ហេតុ​អ្វី​បាន​ជា​មាន​​អ្នក​​សេសសល់​មួយ​ចំនួន​ (នៅ​យេរូសាឡិម​)?

Tagged with:

អេសាយ ១:១ Isaiah 1:1

Is. 1.1 ​អេសាយ​​ ១:១ សូម​អាន អេសាយ​​ ១:១ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ អេសាយ​បាន​ឃើញ​ការ​ជាក់ស្តែង​​ពី​ដំណើរ​​________________នឹង​____________________។ អេសាយ​បាន​ឃើញ​និមិត្ត​ទាំង​នេះ​ក្នុង​រជ្ជកាល​ស្តេច​ណា​ខ្លះ?   ប្រយោជន៍​អោយ​អ្នក​ដឹង​អំពី​ស្ថាន​ភាព​របស់​ហោរា​អេសាយ​យើង​ត្រូវ​សិក្សា​អំពី​រជ្ជកាល​របស់​ស្តេច​ទាំង​នេះ។  សម្រាប់​រជ្ជកាល​របស់​ស្តេច​យ៉ូថាម សូម​អាន​ ២ពង្សាវតារក្សត្រ​ ១៥:៣២-៣៧ នឹង​ឆ្លើយ​សំនួរ​ខាង​ក្រោម។ តើ ស្តេច​យ៉ូថាម​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ឬទេ? តើ ​បាន​ស្ដេច​យ៉ូថាម​​បាន​លុប​បំបាត់​ទី​​ខ្ពស់​ឬទេ? តើ ​ប្រជាជន​យូដា​​​បាន​ធ្វើ​អ្វី​តាម​ទី​ខ្ពស់ៗ? នៅ​គ្រា​នោះ ព្រះជាម្ចាស់​​បាន​ចាប់​ផ្ដើម​ចាត់​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ពេកា​​​អោយ​មក​ធ្វើ​អ្វី? សម្រាប់​រជ្ជកាល​របស់​ស្តេច​អេហាស សូម​អាន​ ២ពង្សាវតារក្សត្រ​ ១៦:១-៩ នឹង​ឆ្លើយ​សំនួរ​ខាង​ក្រោម។ តើ ស្តេច​អេហាស​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ឬទេ?      តើ​ អេហាស​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ (ខ. ៣-៤)?   តើ នរណា​បាន​នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូសាឡិម

Tagged with:

អេសាយ ៤០:១-២ Isaiah 40:1-2

Is. 40.1-2 អេសាយ​ ៤០:១–២ ការ​រំលឹក​៖ ​អេសាយ ១១:១-១០ ចែង​ទុក​អំពី​​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​អំពី​ស្តេច​យូដា​មួយ​អង្គ ​ដែល​នឹង​មក​ហើយ​គ្រប់​គ្រង​ដោយ​សេចក្ដី​សុចរិត។ ស្តេច​នោះ​បាន​តាំង​ឡើង​ទុក​ជា​ទង់​ដល់​ជនជាតិ​ទាំងឡាយឯ​គ្រប់​សាសន៍គេ​នឹង​ស្វែងរក​អ្នកនោះ​នៅ​​ឯ​ទី​សំរាក​របស់​គេ។ ការ​ពន្យល់៖ កណ្ឌ​អេសាយ​ អេសាយ​ជំពូក​១៣-២៣មាន​ព្រះបន្ទូល​ទាយ​អំពី​ការ​វិនិច្ឆ័យ​មក​ពី​ព្រះជាម្ចាស់​ប្រឆាំង​នឹង​សាសន៍​ដទៃ​ ​យេរូសាឡិម ​និង​យូដា​ (ឧទាហរណ៍​ ជំពូក​២៣​ចែង​ទុក​អំពី​​ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​)។ ​ជំពូក​៣៤​ប្រកាស​ថា ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​ទាំង​អស់។ ​ជំពូក ២៤-២៧ មាន​ព្រះបន្ទូល​ស្ដី​អំពី​ការ​វិនិច្ឆ័យ​និង​សេចក្ដី​សង្ឃឹម​នៅ​ពេល​អនាគត​ ជំពូក​២៨-៣៣​ចែង​ទុក​សេចក្ដី​សន្យា​និង​ការ​វិនិច្ឆ័យ​ចំពោះ​យូដា​ ជំពូក​៣៥​ប្រកាស​អំពី​ផ្លូវ​មួយ​ ដែល​​មាន​ឈ្មោះថា«ផ្លូវ​ដ៏​បរិសុទ្ធ​»នៅ​វាល​រហោស្ថាន ​ដែល​មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ​មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ទៅ​ឯ​ស៊ីយ៉ូន។ ជំពូក​៣៦-៣៩​ចែង​ទុក​អំពី ព្រឹត្តិ​ការណ៍​តាម​ប្រវត្តិសាស្ត្រ​ គឺ​ស្ដេច​ស្រុក​អាសស៊ើរ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម។  នៅ​អេសាយ​ ៣៩​:៥-៧​ ហោរា​អេសាយ​ប្រកាស​ដល់​ស្តេច​ហេសេគា​ថា ពួក​បាប៊ីឡូន​នឹង​នាំ​រាជវង្សានុវង្ស​របស់​ហេសេគា យក​ទៅ​ធ្វើ​ជា​មហាតលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។  ព្រឹត្តិ​ការណ៍​នេះ​មាន​កើត​ឡើង​នៅ​ឆ្នាំ​៥៨៦​មុន គ.ស. នៅ​ពេល​បាប៊ីឡូន​បាន​បំផ្លាញ​យេរូសាឡិម។  ស្តេច​បាប៊ីឡូន​បាន​ដឹក​នាំ​ជនជាតិ​យូដា​ជា​​ច្រើន​ទៅ​ក្រុង​បាប៊ីឡូន។  ព្រឹត្តិ​ការណ៍​នេះ​ផ្ដល់​កាលៈទេសៈ​សំរាប់​អេសាយ​

Tagged with:

អេសាយ ១១:១-១០ Isaiah 11:1-10

Is. 11.1-10 អេសាយ​ ១១:១–១០ ការ​រំលឹក នៅ​ក្នុង​អេសាយ ៦:៦-១៣ លោក​អេសាយ​បាន​ឃើញ​ភាព​បរិសុទ្ធ​របស់​ព្រះជាម្ចាស់ ​ហើយ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន ស្ដាប់​ព្រះបន្ទូល​ ទុក​ចិត្ត​លើ​ និង​ស្ដាប់​តាម​ព្រះ​អង្គ។ ព្រះជាម្ចាស់​បាន​អត់​ទោស​អំពើ​បាប​របស់​ហោរា​អេសាយ​ ហើយ​ចាត់​គាត់​ទៅ​ដើម្បី​ប្រកាស​ព្រះរាជសារ​ស្ដី​អំពី​ការ​វិនិច្ឆ័យ​ដែល​មក​ពី​ព្រះអង្គ​ ​«ដរាប​ដល់​កាលណា​ទីក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ឥតមាន​អ្នកណា​នៅ​សោះ​» (ខ.១១)។  ​ប៉ុន្តែ​គេ​នៅ​មាន​សេចក្ដី​សង្ឃឹម​ពិត​មែន ​ពីព្រោះ​នៅ​ចុង​បញ្ចប់​នៃ​ជំពូក​ប្រាំ​មួយ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា «ដូចជា​ដើមឈើ​ទាលហើយនឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅតែ​គល់ ​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយគឺ​ពូជពង្ស​បរិសុទ្ធ​ជា​គល់ឈើ​នេះ​ឯង​»។  នៅ​ក្នុង​អេសាយ​ ១១:១-១០ ព្រះជាម្ចាស់​នឹង​សំដែង​ព្រះបន្ទូល​បន្ថែម​ទៀត​ស្ដី​អំពី ​«ពូជពង្ស​» បរិសុទ្ធ​នេះ។​ ​ សូម​អាន​អេសាយ​ ១១:១-១០ ទាំង​មូល។​ ចូរ​អាន​ខ.១ ឡើង​វិញ។  តើ​លំពង់​ (ខ្នែង)​ នេះ​នឹង​ដុះ​ចេញ​ពី​ណា? ការ​ពន្យល់ អ៊ីសាយ​ជា​ឪពុក​របស់​ស្តេច​ដាវីឌ​ ដូច្នេះ​ព្រះបន្ទូល​នេះ​ស្ដី​អំពី​ស្តេច​យូដា​មួយ​អង្គ​ ដែល​ព្រះអង្គ​សន្យា​ថា​នឹង​យាង​មក​នៅ​ពេល​អនាគត។  អេសាយ​ជំពូក​៧-១២​

Tagged with:

អេសាយ ៦:១-១៣ Isaiah 6:1-13

Is. 6.1-13 អេសាយ​ ៦:១–១៣ ការ​រំលឹក ​អេសាយ ២:៦-២២ បង្រៀន​ថា ​«នៅ​ថ្ងៃ​នោះ» «ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​» ហើយ «​មាន​តែ​ព្រះអម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង​» (ខ.១១)។  ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សញ្ញា​ថ្មី​ យើង​នឹង​លើក​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ​ ហើយ​ទ្រង់​នឹង​សំដែង​សេចក្ដី​ក្រោធ​ ដើម្បី​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង​ទាំង​អស់​នៅ​ថ្ងៃ​នៃ​ព្រះគ្រីស្ទ​ ដែល​ជា​ថ្ងៃ​ព្រះគ្រីស្ទ​យាង​ត្រឡប់​មក​វិញ។ សូម​អាន​អេសាយ​ ៦:១-១៣ ទាំង​មូល។​ ចូរ​អាន​ខ.១-៤ ឡើង​វិញ។  យោង​ទៅ​តាម​និមិត្ត​នេះ​ តើ​ព្រះជាម្ចាស់​មាន​ចរិតលក្ខណៈ​យ៉ាង​ម៉េច?  ការ​ពន្យល់ មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​អត្ត​សញ្ញាណ​របស់​ពួក​សេរភីម​ឡើយ​ ពី​ព្រោះ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​លើក​យក​មក​និយាយ​នៅ​ក្នុង​ខ​២រួច​មក​ ឈ្មោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ម្តង​ទៀត        ​ឡើយ។ អ្វី​ដែល​យើង​បាន​ដឹង​នោះ​គឺ សូរ​សំ​លេង​របស់​ពួក​សេរភីម​អស្ចារ្យ​ខ្លាំង​ណាស់ គឺ​វា​បាន​ធ្វើ​ឲ្យ​ក្រប​ទ្វារ​និង​ខ្លោង​ទ្វារ​បាន​ញ័រ។ ប៉ុន្តែ​ទោះបី​ជា​ពួក​គេ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច       ​សំឡឹង​មើល​ព្រះ​ជា​ម្ចាស់​ចំ​ព្រះភ័ក្ត្រ​បាន​ដែរ។​ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បាន​ប្រើ​ស្លាប​មក​បាំង​មុខ​របស់​ពួក​គេ។ នេះ​បាន​សេចក្តី​ថា ស្នា​ព្រះ​ហស្ត​ទាំង​នេះ​បាន​គោរព​កោត​ខ្លាច​ដល់​ព្រះ​ជា​ម្ចាស់​ខ្លាំង​បំផុត។

Tagged with:

អេសាយ ២:៦-២២ Isaiah 2:6-22

Is. 2.6-22 អេសាយ​ ២:៦–២២ ការ​រំលឹក ​អេសាយ​ ២:១-៥ បង្រៀន​ថា មនុស្ស​នឹង​ឃើញ​ថា ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​ពិត ហើយ​ពួក​គេ​មក​ឯ​ទ្រង់ មិន​គ្រាន់តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ផង។  ការ​នេះ​បំពេញ​តាម​ការ​សន្យា​ដែល​ព្រះ​បាន​សន្យា​ជាមួយ​អ័ប្រាហាំ ​(លោកុប្បត្ដិ​ ១២​:២-៣)។  សាសន៍​ដទៃ​នឹង​លែង​ប្រកាន់​តាម​ជាតិនិយម​ ហើយ​ទទួល​ស្គាល់​ថា ​ព្រះ​របស់​ពួក​យូដា​ពិត​ជា​ព្រះ​ដ៏​ពិតមែន។  សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទបរិស័ទ​មិន​គ្រាន់​តែ​ថា​យើង​នឹង​ទៅ​ស្ថានសួគ៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅទៀត យើង​នឹង​ទទួល​ផែនដី​ដែល​ពោរ​ពេញ​ដោយ​សន្តិភាព​ទុក​ជា​មត៌ក​ផង​ដែរ។  វិវរណៈ​ ២១-២២ បង្ហាញ​ថា ការ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ។ សូម​អាន​អេសាយ​ ២:៦-២២ ទាំង​មូល។​ ចូរ​អាន​ខ.៦-៨ ឡើង​វិញ។  តើ ពួក​យូដា​និង​បណ្តាជន​យេរូសាឡិម​ធ្វើ​អ្វី? ការ​ពន្យល់  ពួក​យូដា​បាន​ដើរ​តាម​គ្រូ​មន្តអាគម​និង​គ្រូ​ទាយ។  នៅ​ក្នុង​ចោទិយកថា​ ១៨​:៩-១៣ ព្រះជាម្ចាស់​បាន​ហាម​មិន​អោយ​ពួក​គេ​ដើរ​តាម​អំពើ​ទាំង​នេះ​ឡើយ។  ចូរ​អាន​ចោទិយកថា​ ១៨​:៩-១៣។ 

Tagged with:
Top