ពាក្យលំនាំ៖ អូបាឌា Introduction to Obadiah
Obadiah Intro pdf download កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យអូបាឌានិងខ្លឹមសារនៃប្រសាសន៍របស់អូបាឌា Historical background to Obadiah and basic message យើងមិនបានដឹងច្រើនអំពីអូបាឌា។ ឈ្មោះរបស់គាត់មានន័យថា «អ្នកបម្រើព្រះជាម្ចាស់»។ អូបាឌាបានព្យាករថាព្រះនឹងបំផ្លាញស្រុកអេដំម (សូមមើល ជនគណនា ២៤:១៨; ទំនុកដំកើង ១៣៧:៧; យេរេមា ២៥:២១; ៤៩:៧–២២; បរិទេវ ៤:២១–២២; អេសេគាល ២៥:១២–១៤; ជំពូក ៣៥; អេម៉ុស ១:១១–១២; ម៉ាឡាគី ១:២–៥), ដែលជាប្រទេសជិតខាងស្រុកយូដានិងកូនចៅរបស់លោកអេសាវ យ៉ាកុបជាប្អូនរបស់អេសាវ (លោកុប្បត្ដិ ៣៦)។ សារព្រះបន្ទូលរបស់ហោរាអូបាឌាបានសំដៅទៅលើអេដំម ដែលអ៊ីស្រាអែលបានមានជម្លោះជាច្រើនជាមួយ ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ…
អូបាឌា Obadiah
Obadiah អូបាឌា ចូរអាន ខ.១ តើកណ្ឌអូបាឌាបង្ហាញយើងអំពីស្រុកមួយណានៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សំដែងអោយលោកអូបាឌាឃើញ? ការពន្យល់ ជនជាតិអេដំមគឺជាពូជពង្សរបស់អេសាវ (លោកុប្បត្ដិ ២៥:២៥-២៦)។ អេសាវជាកូនប្រុសច្បងអ៊ីសាក (លោកុប្បត្ដិ ៣៦:១,៩)។ អេដំមមានន័យថាពណ៌ក្រហម (លោកុប្បត្ដិ ២៥:៣០)។ ចូរអាន ខ.២-៤ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅទីនេះ តើ មានហេតុការណ៍អ្វីដែលត្រូវកើតមានដល់ស្រុកអេដំម? ការពន្យល់ ស្រុកអេដំមជាតំបន់ដែលមានភ្នំដ៏ខ្ពស់ ហើយពួកគេបានរស់នៅតាមក្រហែងថ្មហើយគេស្មានគិតថា ពួកគេបានរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុកនោះ។ ចូរអាន ខ.៥-៧ តើ មានហេតុការណ៍អ្វីដែលត្រូវកើតមានដល់ស្រុកអេដំម? ការពន្យល់ ខ.៥-ស្រុកអេដំមមានចំការទំពាំងបាយជូរដ៏ល្អជាច្រើន។ ខ.៧-នៅសម័យនោះប្រទេសធ្លាប់មានបក្សសម្ព័ន្ធ ប្រយោជន៍ដើម្បីអោយគេមានសេចក្ដីសុខសាន្ត ប៉ុន្តែអត្ថបទនេះប្រកាសថា បក្សសម្ព័ន្ធរបស់អេដំមនឹងមិនជួយពួកគេទេ។ ដូច្នេះ ខ.១-៧ បានប្រកាសថា…