Tag: 20. សុភាសិត Proverbs

សុភាសិត ១:៧-៩ Proverb 1:7-9 John Piper

Proverbs 1_7-9 Piper The following is an abridged translation of a sermon by John Piper.  If you wish to read the original English, please go to the link below. http://www.desiringgod.org/sermons/do-not-forsake-your-mothers-teaching   ស៊េរី៖ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​ការ​បង្រៀន​កូនៗ​ឲ្យ​សង្ឃឹម​លើ​ជ័យជម្នះ​របស់​ព្រះជាម្ចាស់   សុភាសិត ១:៧–៩   កណ្ឌគម្ពីរ សុភាសិត

Tagged with:

ពាក្យលំនាំ៖ សុភាសិត Introduction to Proverbs

Proverbs Intro pdf download សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ជា​សេចក្ដី​ពិត​សម្រាប់​ជីវិត​របស់​យើង​ទាំង​មូល។ ព្រះ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ប្រាប់​យើង​ពី​របៀប​ដែល​សេចក្តី​ពិត​របស់​ព្រះ​បាន​អនុវត្ត​នៅ​ក្នុងជីវិត​យើង​ប្រ​ចាំ​ថ្ងៃ​ ទាំង​នៅ​ក្នុង                ​គ្រួ​សារ ​នៅ​កន្លែង​ការ​ងារ ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ នៅ​ក្នុង​ការ​គ្រប់​គ្រង​និង​ជំនួញ ​នៅ​ក្នុង​ចិត្ត​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សំ​ដែង​ចេញ​នូវ​ប្រតិកម្ម​ផ្សេងៗ ហើយ​​នៅ​ក្នុង​ការ​រស់​នៅ​និង​ការ​សំរេច​ចិត្ត   ​ផង។ នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​នេះ ព្រះ​គម្ពីរ​សុភាសិតបាន​បង្ហាញ​ពី​ផ្លូវ​នៃ​ជីវិត ហើយ​ក៏​បាន​ព្រមាន​យើង​អំពី​ផ្លូវ​ទៅ​កាន់​សេចក្តី​ហិន​វិនាស​ផង​ដែរ។ ​កណ្ឌ​សុភាសិត​បាន​ហៅ​ផ្លូវ​ទាំង​ពីរ​នេះ​ថា ផ្លូវ​ប្រាជ្ញា​ និង​ផ្លូវ​ល្ងង់​ខ្លៅ ដែល​ផ្លូវ​ទាំង​ពីរ​តែង​តែ​​ហៅ​យើង​ឲ្យ​ដើរ​តាម​ពួក​គេ​រៀង​ខ្លួន។ អស់​អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ គឺ​អស់​អ្នក​ដែល​ «កោត​ខ្លាច​ព្រះ​ជា​ម្ចាស់» (១:៧)។ កោត​ខ្លាច​ព្រះ​មាន​ន័យ​ថា កោត​ខ្លាច​ចំពោះ​ព្រះ​ចេស្ដា​របស់​ទ្រង់ ហើយ​ទុកចិត្ត​លើ​សេចក្តី​ពិត​របស់​ទ្រង់។ ទ្រង់​គឺ​ជា​ព្រះ​អាទិករ​របស់​យើង ហើយ​ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​ល្អ​បំផុត​សំរាប់​យើង។ ព្រះ​គម្ពីរ​សុភាសិត​គឺ​ជា​ឧទាហរណ៍​អំពី​សេចក្តី​ពិត​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​យើង។ ជា​រឿង​សំ​ខាន់​ដែល​ត្រូវ​ដឹង​ថា បទ​គម្ពីរ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​សុភាសិត​ បើក​សំ​ដែងអំ​ពី​គោល​ការណ៍​ទូ​ទៅ​សំរាប់​ជីវិត​រស់​នៅ ​ហើយ​​មិន​មែន​ជា​សេចក្តី​សន្យា​អំពី​អ្វីៗ​ ដែល​នឹង​កើត​ឡើង​ដាច់​ខាត​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា បទ​​គម្ពីរ​ក្នុង​កណ្ឌ​សុភា​សិត​ខ្លះ​បាន​លើក​ឡើង​អំពី​ការ​បំផ្លាញ ដែល​នឹង​ធ្លាក់​មក​លើ​មនុស្ស​អាក្រក់។

Tagged with:
Top