អេសាយ ៤០:១-២ Isaiah 40:1-2

Is. 40.1-2 អេសាយ​ ៤០:១–២ ការ​រំលឹក​៖ ​អេសាយ ១១:១-១០ ចែង​ទុក​អំពី​​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​អំពី​ស្តេច​យូដា​មួយ​អង្គ ​ដែល​នឹង​មក​ហើយ​គ្រប់​គ្រង​ដោយ​សេចក្ដី​សុចរិត។ ស្តេច​នោះ​បាន​តាំង​ឡើង​ទុក​ជា​ទង់​ដល់​ជនជាតិ​ទាំងឡាយឯ​គ្រប់​សាសន៍គេ​នឹង​ស្វែងរក​អ្នកនោះ​នៅ​​ឯ​ទី​សំរាក​របស់​គេ។ ការ​ពន្យល់៖ កណ្ឌ​អេសាយ​ អេសាយ​ជំពូក​១៣-២៣មាន​ព្រះបន្ទូល​ទាយ​អំពី​ការ​វិនិច្ឆ័យ​មក​ពី​ព្រះជាម្ចាស់​ប្រឆាំង​នឹង​សាសន៍​ដទៃ​ ​យេរូសាឡិម ​និង​យូដា​ (ឧទាហរណ៍​ ជំពូក​២៣​ចែង​ទុក​អំពី​​ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​)។ ​ជំពូក​៣៤​ប្រកាស​ថា ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​ទាំង​អស់។ ​ជំពូក ២៤-២៧ មាន​ព្រះបន្ទូល​ស្ដី​អំពី​ការ​វិនិច្ឆ័យ​និង​សេចក្ដី​សង្ឃឹម​នៅ​ពេល​អនាគត​ ជំពូក​២៨-៣៣​ចែង​ទុក​សេចក្ដី​សន្យា​និង​ការ​វិនិច្ឆ័យ​ចំពោះ​យូដា​ ជំពូក​៣៥​ប្រកាស​អំពី​ផ្លូវ​មួយ​ ដែល​​មាន​ឈ្មោះថា«ផ្លូវ​ដ៏​បរិសុទ្ធ​»នៅ​វាល​រហោស្ថាន ​ដែល​មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ​មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ទៅ​ឯ​ស៊ីយ៉ូន។ ជំពូក​៣៦-៣៩​ចែង​ទុក​អំពី ព្រឹត្តិ​ការណ៍​តាម​ប្រវត្តិសាស្ត្រ​ គឺ​ស្ដេច​ស្រុក​អាសស៊ើរ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម។  នៅ​អេសាយ​ ៣៩​:៥-៧​ ហោរា​អេសាយ​ប្រកាស​ដល់​ស្តេច​ហេសេគា​ថា ពួក​បាប៊ីឡូន​នឹង​នាំ​រាជវង្សានុវង្ស​របស់​ហេសេគា យក​ទៅ​ធ្វើ​ជា​មហាតលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។  ព្រឹត្តិ​ការណ៍​នេះ​មាន​កើត​ឡើង​នៅ​ឆ្នាំ​៥៨៦​មុន គ.ស. នៅ​ពេល​បាប៊ីឡូន​បាន​បំផ្លាញ​យេរូសាឡិម។  ស្តេច​បាប៊ីឡូន​បាន​ដឹក​នាំ​ជនជាតិ​យូដា​ជា​​ច្រើន​ទៅ​ក្រុង​បាប៊ីឡូន។  ព្រឹត្តិ​ការណ៍​នេះ​ផ្ដល់​កាលៈទេសៈ​សំរាប់​អេសាយ​

Tagged with:

សេចក្ដីសង្គ្រោះនិងការសន្យារបស់ព្រះជាម្ចាស់ Salvation and the Promises of God

Salvation and the promises of God pdf download

Top