រ៉ូម ១-៨ Romans 1-8 John Piper
Romans 1_8 John Piper pdf download រ៉ូម ១–៨ Romans 1-8 លោកគ្រូ John Piper http://www.desiringgod.org/messages/the-mighty-and-merciful-message-of-romans-1-8 សាវកប៉ុលបានសរសេរសំបុត្រនេះទៅកាន់ពួកជំនុំរ៉ូម ដោយសង្ឃឹមថា ពួកគេនឹងគាំទ្របេសកកម្មរបស់គាត់នៅក្នុងស្រុកអេស្ប៉ាញ។ នៅក្នុង រ៉ូម ១៥:២៤ គាត់សរសេរថា «បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញនោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នាដ្បិតខ្ញុំសង្ឃឹមថានឹងឃើញអ្នករាល់គ្នាតាមផ្លូវហើយឱ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀតគឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច»។ គាត់មិនដែលបានទៅទីក្រុងរ៉ូមទេ ហើយក៏មិនដែលបានជួបគ្រីស្ទបរិស័ទភាគច្រើននៅទីនោះដែរ។ ដូច្នេះ គាត់ពន្យល់អំពីដំណឹងល្អដល់ពួកគេនៅក្នុងសំបុត្រនេះ។ ខ្ញុំសង្ឃឹមថា បេសកជនទាំងអស់របស់យើងបានយល់និងជឿព្រះរាជសារនៅក្នុងកណ្ឌសំបុត្ររ៉ូម ហើយប្រកាសព្រះរាជសារនេះ។ ហើយខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា ដែលបញ្ជូនបេសកជនអោយចេញទៅ បានយល់និងជឿព្រះរាជសារនៅក្នុងសំបុត្ររ៉ូម ហើយរស់នៅដោយអនុវត្តព្រះរាជសារនេះ។ ព្រះរាជសារដ៏អស្ចារ្យនិងពេញដោយសេចក្តីមេត្តាករុណានៃកណ្ឌសំបុត្រនេះ នឹងធ្វើអោយគ្រីស្ទរិស័ទប្រើធនធានរបស់ពួកគេ ដើម្បីអោយដំណឹងល្អបានរីកផ្សាយទៅកាន់ពិភពលោកទាំងមូល។ ហើយព្រះរាជសារដ៏អស្ចារ្យនិងពេញដោយសេចក្តីមេត្តាករុណានៃកណ្ឌសំបុត្ររ៉ូមនេះ…
ការរាប់ជាសុចរិត Justification
សេចក្ដីពិតដ៏សំខាន់មួយនៃដំណឹងល្អគឺថា ព្រះជាម្ចាស់បានរាប់មនុស្សមានបាបជាសុចរិត។ នេះជាសេចក្ដីសន្យាមួយ ដែលព្រះអង្គប្រកាសនៅក្នុងដំណឹងល្អ ហើយជាដំណោះស្រាយសម្រាប់បញ្ហាធំបំផុតរបស់មនុស្ស។ បញ្ហាធំបំផុតរបស់មនុស្សទាំងអស់មិនមែនជាកង្វះខាតកម្មសិទ្ធិ ឬប្រាក់កាស ឬសុខភាពនោះទេ ប៉ុន្តែគឺដោយព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធ ហើយយើងទាំងអស់គ្នាបានបះបោរប្រឆាំងនឹងព្រះអង្គ។ ទ្រង់មានសេចក្ដីក្រោធចំពោះយើង ដោយព្រោះយើងបានបះបោរជាមួយទ្រង់ ហើយយើងត្រូវមានទោស ពីព្រោះព្រះអង្គនឹងវិនិច្ឆ័យកាត់ទោសយើង។ ប៉ុន្តែ តាមរយៈសមិទ្ធិកម្មរបស់ព្រះគ្រីស្ទ ជាពិសេសការសុគតនិងការរស់ឡើងវិញរបស់ទ្រង់ យើងត្រឡប់ជាគ្មានទោសនៅចំពោះព្រះអង្គទេ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់រាប់យើងជាសុចរិត។ ការដែលព្រះអង្គរាប់យើងជាសុចរិតមិនពិពណ៌នាអំពីចរិតលក្ខណៈរបស់យើងទេ ប៉ុន្តែពិពណ៌នាអំពីតុលាការ។ ការរាប់ជាសុចរិតគឺផ្ទុយនឹងការកាត់ទោស។ នៅក្នុងតុលាការ បើសិនជាចៅក្រមសម្រេចចិត្តថា អ្នកចុងចោទមានទោស ចៅក្រមនោះនឹងកាត់ទោសហើយដាក់ទណ្ឌកម្ម ប៉ុន្តែបើសិនជាចៅក្រមសម្រេចចិត្តថា អ្នកចុងចោទគ្មានទោសទេ ចៅក្រមនោះនឹងប្រកាសថា គាត់រាប់អ្នកចុងចោទជាសុចរិត។ នេះគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ដែលព្រះអង្គរាប់មនុស្សដែលទុច្ចរិតជាសុចរិតវិញ។ ម្ដងទៀត ការរាប់ជាសុចរិតមិនពិពណ៌នាអំពីព្រះអង្គកែប្រែចរិតលក្ខណៈរបស់យើង ដើម្បីអោយយើងបានជាមនុស្សសុចរិតទេ ប៉ុន្តែព្រះអង្គជាចៅក្រមដែលបានរាប់យើង ដែលជាមនុស្សអាក្រក់ ជាសុចរិតវិញ (រ៉ូម…
រ៉ូម ៩:១-៥ Rm.9:1-5 What is Romans 9 about? John Piper
Rm. 9.1-5 what is Rm 9 about pdf download